បន្ទាប់ពីត្រូវបានដោះលែង តេជគុណ ប៊ុត ប៊ុនតិញ អំពាវនាវឲ្យងើបតវ៉ា
«អាត្មាមិនអីទេ អាត្មាអាចរស់បាន តែមិនអាចគ្មាន វន់ ពៅបានទេ ដូច្នេះយើងត្រូវរួមគា្ន ទៅយកគាត់មកអោយបាន» នេះជាសង្ឃដីការរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក្នុងការសំណូមពរអោយប្រជាពលរដ្ឋខ្មែរទាំងអស់ មកតវ៉ានៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីដោះលែងលោក វន់ ពៅ និងជនជាប់ចោទដទៃដែលបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - វីដេអូប្រមាណជា៤០វិនាទី បានបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយ ដែលត្រូវបានគេស្គាល់ថា ជារបស់ព្រះតេជគុណប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ [...]