Posts in ‘កម្ពុជា’ Category

មតិ​អ្នក​អាន​នៅ​ក្រៅ​ប្រទេស ចំពោះ​ការ​បង្រ្កាប​បង្ហូរ​ឈាម​របស់​សមត្ថកិច្ច

មតិ​អ្នក​អាន​នៅ​ក្រៅ​ប្រទេស ចំពោះ​ការ​បង្រ្កាប​បង្ហូរ​ឈាម​របស់​សមត្ថកិច្ច

«ខ្ញុំឈឺចិត្តខ្លាំងណាស់ក្នុងនាមជាខ្មែរ ដែលឃើញឈាមជាខ្មែរដូចគ្នាហូរ» នេះជាការលើកឡើងរបស់អ្នកស្រី សួស សុភី ជាពលរដ្ឋខ្មែរ ដែលរស់នៅជាយដែនប្រទេសបារាំង បន្ទាប់ពីអ្នកស្រីបានឃើញការបង្រ្កាបរបស់កងកម្លាំង​របស់​អាជ្ញាធរ ទៅលើបាតុករ រហូតមានស្លាប់និងរបួស។


ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)

យុត្តិធម៌សង្គម - អ្នកស្រី សួស សុភី អាយុ៤២ឆ្នាំ ជា​ពលរដ្ឋខ្មែរ​ដែល​រស់​នៅ​ប្រទេសបារាំង និងជាជំនួយការ​សាលា​មតេយ្យមួយឈ្មោះថាអារ៉េស្តង់ បានសម្តែងអារម្មណ៍តក់ស្លុត និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះពលរដ្ឋខ្មែរដែល​រងការបង្រ្កាបពីកងកម្លាំងរបស់អាជ្ញាធរកម្ពុជា [...]

ក្រុម​អ្នក​តវ៉ា៖ រដ្ឋាភិបាល​គួរ​ប្រើ​ច្បាប់​«រដ្ឋ​ធម្មនុញ្ញ» កុំ​ប្រើ​ច្បាប់​«បក្ស»

ក្រុម​អ្នក​តវ៉ា៖ រដ្ឋាភិបាល​គួរ​ប្រើ​ច្បាប់​«រដ្ឋ​ធម្មនុញ្ញ» កុំ​ប្រើ​ច្បាប់​«បក្ស»

«ការរឹតបណ្តឹងផ្នែកសន្តិសុខរបស់រដ្ឋាភិបាល មកលើការជួបជុំរបស់ប្រជាពលរដ្ឋ ជារឿងមួយធ្វើឲ្យ លិទ្ធិ​ប្រជា​ធិប​តេយ្យរបស់យើងដើរថយក្រោយបន្តិច។ យើងនិងធ្វើការចចារ ជាមួយរដ្ឋាភិបាលលើរឿងហ្នឹង។ ឯការផ្លាស់ប្តូរ (វា)​អាស្រ័យលើអារម្មណ៍ អាស្រ័យលើឆន្ទៈ អាស្រ័យលើទឹកចិត្តបុគ្គលកាន់តួនាទីហ្នឹង។» នេះជាការលើកឡើងរបស់​លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា។


ក្រុមអ្នកតវ៉ាយកញត្តិដាក់តាមស្ថានទូត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិសេរីភាព - ក្នុងការហែរញត្ដិដាក់តាមស្ថានទូតនានា របស់តំណាងសង្គមស៊ីវិលជិតពីររយ(១៩៧)អង្គការ សមាគម ដើម្បីឲ្យទូតទាំងនោះបញ្ជូននូវញតិនេះ [...]

បុរស​បែក​ក្បាល​ដោយ​សន្តិសុខ​វាយ កំពុង​រៀបចំ​ពាក្យ​បណ្ដឹង

បុរស​បែក​ក្បាល​ដោយ​សន្តិសុខ​វាយ កំពុង​រៀបចំ​ពាក្យ​បណ្ដឹង

លោក សុខ នី  ដែលបានរងនូវការវាយដំយ៉ាងដំណំ ដោយជនស៊ីវិលមួយក្រុម កាលពីថ្ងៃទី២៧ ខែមករាកន្លង​ទៅ​នោះ កំពុងរៀបចំពាក្យបណ្តឹងក្នុង​ថ្ងៃនេះ ដើម្បី​រកយុត្តិធម៌សំរាប់លោកនិងជនរងគ្រោះដទៃទៀត។


លោក សុខ នី ដួលចុះជាមួយម៉ូតូរបស់លោក តែត្រូវជនស៊ីវិលប៉ុន្មាននាក់ព័ទ្ធជុំជិត វាយប្រហារលើលោក។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិសង្គម - អ្នករត់ម៉ូតូឌុបម្នាក់ដែលត្រូវបានក្រុមពាក់ឯកសណ្ឋានស៊ីវិល និងសន្តិសុខប្រើហិង្សា​លើកាល​ពីថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការបង្រ្កាប ទៅលើប្រជាពលរដ្ឋ​ដែលបាន​ចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូនោះ គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីប្តឹងជនដែលបាន​ប្រើអំពើ​ហិង្សាលើរូបលោក។

[...]
ការសែត​ភ្នំពេញ​ប៉ុស្តិ៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ សុខ អាន

ការសែត​ភ្នំពេញ​ប៉ុស្តិ៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ សុខ អាន

សេរីភាពសារព័ត៌មាន - លោក កៃ គឹមសុង ជាសហនិពន្ធនាយកនៃការសែតភ្នំពេញប៉ុស្តិ៍ បានអត្ថាធិប្បាយប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នេះថា ការសែតភ្នំពេញប៉ុស្ដ៍បានប្រកបវិជា្ជជីវៈ​របស់​ខ្លួន​ច្រើនឆ្នាំមកហើយ ដោយផ្តោត​គោលដៅសំខាន់ គឺការបំរើអតិថិជន (អ្នកអាន) តាមរយៈការផ្តល់ព័ត៌មានគ្រប់​ជ្រុង​ជ្រោយ និងគួរឲ្យជឿជាក់។

សេចក្ដីអាត្ថាធិប្បាយរបស់និពន្ធនាយករូបនេះ បានធ្វើឡើងនៅក្រោយពេលដែល លោកសុខ អាន ជាឧបនាយក​រដ្ឋមន្រ្តី នៃរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០១៤ថា ការសែតភ្នំពេញប៉ុស្តិ៍ និងអង្គភាពព័ត៌មាន៩ផ្សេងទៀត បានផ្សាយព័ត៌មានខុសពីការ​ពិត ដោយបង្ខូចកេរ្តិ៍ឈ្នោះរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងផ្លូវមិនត្រឹមត្រូវ។ សុខ អាន បញ្ជាក់ថា៖ «អង្គភាព​សារព័ត៌មានទាំងអស់នោះ [...]

សង្គមស៊ីវិល៖ បើ​រដ្ឋាភិបាល​«គ្មាន»​យុត្តិធម៌ មាន​តែ​សហគម​អន្តរជាតិ!

សង្គមស៊ីវិល៖ បើ​រដ្ឋាភិបាល​«គ្មាន»​យុត្តិធម៌ មាន​តែ​សហគម​អន្តរជាតិ!

យុត្តិធម៌សម្រាប់«ជនរងគ្រោះ»នៅកម្ពុជា៖ ការគ្មានជំនឿលើប្រព័ន្ធតុលាការ គ្មានជំនឿលើរាជរដ្ឋាភិបាលនោះ ដូច្នេះទាំង​ប្រជាពលរដ្ឋ ទាំងសង្គមស៊ីវិល បានងាកការស្វែងរកជំនួយផ្នែក«យុត្តិធម៌»នៅតាមស្ថានទូតនានា ដែលពួកគាត់​គិត​ថាជាជំរើសចុងក្រោយនៃក្តីសង្ឃឹម។


ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

តស៊ូមតិ - ទោះបីដឹងថានៅដើមឆ្នាំ២០១៤នេះ កន្លងមកនេះរាល់ការជួបជុំតែងតែមានការរារាំង ទប់ស្កាត់ ឬរំខាន​ដោយកងកម្លាំងប្រដាប់អាវុធរបស់ជាតិ និងក្រុមសន្តិសុខឯកជនរបស់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ទាំងប្រជា​ពលរដ្ឋ ទាំងសង្គមស៊ីវិលនៅតែស៊ូក្នុងការបន្តរដាក់ញតិទៅតាមស្ថានទូតនានា ដើម្បីជម្រុញឲ្យមានការ​ដោះលែង​លោក វន ពៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...