Posts in ‘កម្ពុជា’ Category

យុវជន​ប្តឹង ហ៊ុន សែន ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ថ្ងៃ​ទី27 ខែ​កុម្ភៈ

យុវជន​ប្តឹង ហ៊ុន សែន ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ថ្ងៃ​ទី27 ខែ​កុម្ភៈ

យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានអោយដឹងនៅថ្ងៃនេះថា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ លោកនឹង​ឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ស្ថាប័ននេះ ទាក់ទងនឹងការប្តឹងរបស់យុវជន​រូបនេះ ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ទឹកដីទៅអោយវៀតណាម។


លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ លោក នាង សុឃុន មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដើម្បីឆ្លើយតបបណ្តឹងរបស់លោក ជុំវិញការប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន [...]

សម រង្ស៊ី ទៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះ​លែង​ជន​២១នាក់

សម រង្ស៊ី ទៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះ​លែង​ជន​២១នាក់

ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះបានចូលរួមជាមួយអ្នកភូមិបឹងកក់ និងព្រះសង្ឃប្រមាណជា ជាង​១០០​អង្គ​-នាក់ ដែលបានយកញត្តិ ទៅដាក់នៅតុលាការកំពូល ក្បែរព្រះបរមរាជវាំង ដើម្បីទាមទារឲ្យតុលាការ​ដោះលែង​លោក វន់ ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងជន២០នាក់ផ្សេងទៀត ។


លោក សម រង្ស៊ី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត នៅមុខតុលាការកំពូល។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្នុងឱកាសចូលរួមជាមួយអ្នកភូមិបឹងកក់នោះ លោក សម រង្ស៊ី បានពន្យល់ទៅកាន់អ្នក​សារព័ត៌មាននៅមុខតុលាការកំពូលថា ក្នុងពេលដែលគណបក្សសង្រ្គោះជាតិ [...]

អ្នកវិភាគ៖ បើ​ការ​ចរចា​មាន​«ល្បិច» វិបត្តិ​នយោបាយ​នឹង​អូស​បន្លាយ

អ្នកវិភាគ៖ បើ​ការ​ចរចា​មាន​«ល្បិច» វិបត្តិ​នយោបាយ​នឹង​អូស​បន្លាយ

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា និងអ្នកជំនាញការបោះឆ្នោត បានលើកឡើងថា ភាពជាប់គាំងផ្នែកនយោបាយ​នៅកម្ពុជា នឹងរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជន​កម្ពុជា ប្រសិនបើគណបក្សទាំងពីរ ពិតជាមានសុឆន្ទៈ ក្នុងការចរចា។ ការលើកឡើងរបស់អ្នកវិភាគនៅពេលនេះ គឺបន្ទាប់ពីរគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា ហើយគ្រោងចាត់តំណាង​៦នាក់​ម្ខាង​ ឲ្យបន្តការចរចា នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)

នយោបាយកម្ពុជា - នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអ្នកវិភាគឯករាជ្យ លោក ហង្ស ពុទ្ធា [...]

ជម្លោះ​ដី​​ធ្លី​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី - ពលរដ្ឋ​​ទាម​ទារ​ដំណោះ​ស្រាយ

ជម្លោះ​ដី​​ធ្លី​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី - ពលរដ្ឋ​​ទាម​ទារ​ដំណោះ​ស្រាយ

ប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ ក្នុងឃុំតាលាវបាននឹងកំពុងបន្តររងគ្រោះ ដោយការបាត់បង់នូវដីចំការ«វិលជុំ» សម្រាប់ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគាត់ ដែលជាជនជាតិភាគតិច ត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយ និងគ្មានការអន្តរាគមពីអាជ្ញាធរ។ ពួកគាត់បានអះអាងថាដី«ដូនតា»របស់គាត់ ស្ថិតក្នុងភូមិតាណាកធំ ឃុំតាលាវ ស្រុកអន្លង់មាស ខេត្តរតនគីរី ត្រូវបានក្រុមហ៊ុនចំនួនបួនកំពុងរុកគួន និងឈូសឆាយយកជាបន្តរបន្ទាប់។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី។ (រូបថតឯកសារ២០០៦ MONOROOM.info/Bunthoeun Chea)

វិបត្តិដីធ្លី - មេឃុំតាលាវ លោក ផាត់ ប៊ុនឡត់ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដីនេះមានបញ្ហា​តាំង​ពីយូរយាណាស់មកហើយ [...]

ក្រុមហ៊ុន​វៀតណាម​និង​ចិន ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ

ក្រុមហ៊ុន​វៀតណាម​និង​ចិន ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ

ក្រុមហ៊ុនវៀតណាមនិងក្រុមហ៊ុនចិនត្រូវបាន ចាត់ទុកថាជាក្រុមហ៊ុន ទទួលបានការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាងគេ ពីរដ្ឋាភិបាលកម្ពុជា ក្នុងចំណោមក្រុមហ៊ុនឯកជនចំនួន១២១ ដែលបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីវិនិយោគលើវិស័យ កសិកឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមរបាយ​ការណ៍​បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ២០១៣-២០១៤។


លោក សម រង្ស៊ី បង្ហាញពីរូបសញ្ញារបស់ក្រុមហ៊ុនវៀតណាម​ ដែលបានកាប់ពង្រាបដល់ដី ព្រៃឡង់។ (រូបថត ហ្វេសប៊ុក)

ដីសម្បទាន - យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...