ហ៊ុន សែន បើកចំហរឲ្យបក្សប្រឆាំង និងដៃគូរអភិវឌ្ឍន៍ចូលរួមកែទម្រង់
នាយករដ្ឋមន្រ្តីចេញពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវជាកម្រ ដល់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ឲ្យចូលរួមធ្វើកំណែទម្រង់ស៊ីជម្រៅ ជាមួយនឹងគោលនយោបាយ ដែលត្រូវបានដាក់ឲ្យអនុវត្តដោយរដ្ឋាភិបាលអាណត្តិទី៥នេះ។

លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)
នយោបាយកម្ពុជា - ថ្លែងក្នុងពិធីមួយនៅសណ្ឋាគារអ៊ីធើខនធីននថល រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ កុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៥ មានឆន្ទៈខ្ពស់និងទូលំទូលាយ ក្នុងកិច្ចសហការជាមួយគណបក្សជំទាស់ [...]


