Posts in ‘កម្ពុជា’ Category

ជីម៉ាក​ស្នើ​ឲ្យ មឿន តុលា បំភ្លឺ​​ករណី​រោងចក្រ​បង្ខាំង​កម្មករ​ឲ្យ​ថែម​ម៉ោង

ជីម៉ាក​ស្នើ​ឲ្យ មឿន តុលា បំភ្លឺ​​ករណី​រោងចក្រ​បង្ខាំង​កម្មករ​ឲ្យ​ថែម​ម៉ោង

បន្ទាប់ពី លោក មឿន តុលា ផ្តល់បទសម្ភាសដល់អ្នកសាព័ត៌មាន ស្ដីអំពីរោងចក្រ បានចាក់សោរទ្វាររោងចក្រ​មិន​អោយ​​កម្មករចេញទៅផ្ទះ ដើម្បីបង្ខំអោយពួកគាត់ធ្វើការថែមម៉ោង សមាគមរោងចក្រកាត់ដេរកម្ពុជា​បានចេញលិខិត​មួយ​ដើម្បីអោយ មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញភស្តុតាងពីបញ្ហាដែលបានលើកឡើង។ ចំពោះករណីនេះ លោក​មឿន តុលា យល់​ថាសមាគមរោងចក្រកាត់ដេរ​កម្ពុជា គួរតែស្តាប់អោយល្អិនល្អន់មុននឹងចេញលិខិតបែបនេះ។


ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានចេញ​លិខិតមួយ ស្នើទៅកាន់មជ្ឈមណ្ឌលអប់រំច្បាប់ [...]

ហិង្សា​នៅ​ក្បាល​ថ្នល់៖ ជន​បី​នាក់ ជាប់​ពន្ធនាគារ​បី​ឆ្នាំ តែ​អនុវត្ត​ទោស​ពី​២៥​ថ្ងៃ​ដល់​១​ឆ្នាំ

ហិង្សា​នៅ​ក្បាល​ថ្នល់៖ ជន​បី​នាក់ ជាប់​ពន្ធនាគារ​បី​ឆ្នាំ តែ​អនុវត្ត​ទោស​ពី​២៥​ថ្ងៃ​ដល់​១​ឆ្នាំ

តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសយុវជនបីនាក់​ក្នុងចំណោមគ្នា​៦នាក់ ដែលពាក់ព័ន្ធករណីផ្ទុះអំពើហឹង្សាលើស្ពានអាកាសក្បាលថ្នល់ កាលពីខែកញ្ញាឆ្នាំមុនឲ្យជាប់ពន្ធនាគារ​រយៈ​ពេលបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសត្រឹមតែពី២៥ថ្ងៃ ដល់មួយឆ្នាំប៉ុណ្ណោះ ក្រៅពីនេះត្រូវព្យួរ។


ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)

វិបត្តិសង្គម - រយៈពេល១១ថ្ងៃ ក្រោយពីសំណុំរឿងដ៏ស្មុគស្មាញមួយនេះ ត្រូវបានតុលាការរាជធានីភ្នំពេញ លើក​យកជំនុំជំរះ និង សួរដេញដោលអស់រយៈពេលជាងបួនម៉ោងនៅក្នុងសវនាការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងមក។ នៅព្រឹកថ្ងៃសុក្រនេះ លោក សេង នាង [...]

ឡុង រី ថា​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ

ឡុង រី ថា​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ

តំណារាស្រ្តមួយរូបរបស់ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានអះអាងថា ប្រទេសកម្ពុជាបច្ចុប្បន្ន​នេះ កំពុងស្ថិតនៅក្រោមការគាបសង្កត់គ្រប់បែបយ៉ាង ហើយកំពុងតែមានសន្តិភាពក្លែងក្លាយ ដែលចាំបាច់ត្រូវតែ​មានការផ្លាស់ប្តូរ។


លោក ឡុង រី បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក ឡុង រី បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី២៨ ខែកុម្ភៈ នេះ ក្នុងពីធីមួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានថ្លែងថា កម្ពុជាមានតែសន្តិភាព​នៅលើ​ក្រដាសនិងច្បាប់ តែការអនុវត្តជាក់ស្តែងគឺគ្មានទេ មានតែសន្តិភាពក្លែងក្លាយ ដែលពោរពេញដោយការគាប់សង្កត់ ការបំភិតបំភៃ [...]

សហជីព៖ បើ​គ្មាន​ដំណោះ​ស្រាយ កូដកម្ម​ថ្ងៃ​ទី​១២មិនានឹងមិនបញ្ចប់

សហជីព៖ បើ​គ្មាន​ដំណោះ​ស្រាយ កូដកម្ម​ថ្ងៃ​ទី​១២មិនានឹងមិនបញ្ចប់

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ តំណាងថ្នាក់ដឹកនាំសហជីព ដែលបានដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក បាន​ចេញលិខិតជូនដំណឹងមួយ ទៅសមាគមរោងចក្រកាត់ដេរកម្ពុជា (តំណាងថៅកែរោងចក្រ) ស្តីពីការធ្វើកូដកម្ម​នៅ​តាមក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានដោយអត់ចូលធ្វើការចាប់ពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤ តទៅបើគ្មាន​ដំណោះ​ស្រាយ។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

វិបត្តិការងារ - សេចក្តីជូនដំណឹងរបស់តំណាងថ្នាក់ដឹកនាំសហជីពទាំងនោះ បានបញ្ជាក់ថា ដោយសារការរស់​នៅ​របស់​កម្មករនិយោជិក​បច្ចប្បន្ននេះ មានការលំបាក ដែលបណ្តាលមកពីប្រាក់ឈ្នួលតិចតួច [...]

យុវជនប្តឹង ហ៊ុន សែន ត្រូវ​បាន​តុលាការ​ប្រាប់​ឲ្យ​ថែម​ភស្តុតាង

យុវជនប្តឹង ហ៊ុន សែន ត្រូវ​បាន​តុលាការ​ប្រាប់​ឲ្យ​ថែម​ភស្តុតាង

បណ្តឹងដែលដែលប្តឹង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅតុលាការរឿងកាត់ទឹកដីអោយទៅវៀតណាម ត្រូវបាន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនទាន់ចាត់ការ ដោយមូលហេតុខ្វះភស្តុតាង។ តែយុវជនម្ចាស់​បណ្ដឹង នៅតែមានសង្ឃឹមនិងថ្លែងថា ខ្លួននៅមានភស្ដុតាងជាច្រើនទៀត ដើម្បីដាក់បន្ទុកទៅលើបុរសខ្លាំង ដែល​យុវជនប្ដឹងចោទ។


លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - បន្ទាប់ពីចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ជុំវិញបណ្តឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដី កោះត្រល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...