Posts in ‘កម្ពុជា’ Category

វារីអគ្គិសនី​សេសាន​ក្រោម​២៖ ​«ត្រូវ​មាន​របាយការណ៍​ខាត ឬ​ចំណេញ»

វារីអគ្គិសនី​សេសាន​ក្រោម​២៖ ​«ត្រូវ​មាន​របាយការណ៍​ខាត ឬ​ចំណេញ»

ទំនប់សេសានក្រោម២ - លោក តឹក សុវណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា (NGO Furum) បានលើកឡើងថា លោកមិនអាចសន្និដ្ឋានបានទេ ពីគម្រោងសាងសង់ ទំនប់វារីអគ្គិសនី​សេសានក្រោម២ ថា ​ចំណេញ​ឬខាតនោះ។ ប៉ុន្តែក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោកបញ្ជាក់​យ៉ាងដូច្នេះថា៖ «ដើម្បីបង្ហាញថាចំណេញឬខាត ខាងរាជរដ្ឋាភិបាល ដែលជាអ្នកអនុវត្តលើគម្រោងហ្នឹង គួរតែបង្ហាញ​ទាក់ទងនឹងរបាយការណ៍។ ទី១. គឺរបាយការណ៍វិភាគពីផលចំណេញ ឬផលខាតនៃការអភិវឌ្ឍនៃទំនប់​សេសាន​ក្រោម​២នេះ ដល់សាធារណៈជន។»

ការថ្លែងរបស់លោក តឹក សុវណ្ណារ៉ា បានធ្វើឡើងជាប្រតិកម្ម ទៅនឹងការថ្លែងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅចំពោះអ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែមិថុនា នេះថា គម្រោងអភិវឌ្ឍន៍សាងសង់​ទំនប់វារី​អគ្គិសនី [...]

ក្រុម​តារា​ហ្វេសប៊ុក ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ពី​បញ្ហា​ពលករ​ចំណាក​ស្រុក

ក្រុម​តារា​ហ្វេសប៊ុក ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ពី​បញ្ហា​ពលករ​ចំណាក​ស្រុក

អ្នកគាំទ្រនៃគណបក្សទាំងសង បានធ្វើបានចោទក្នុងគ្នាទៅវិញទៅមក ទៅលើការដែលគណបក្សជាប់ឆ្នោតទាំងពីរ ក្នុអាណត្តិទី៥បានជួយជ្រំជ្រែង និងទំនុកបំរុងទៅលើពលករចំណាកគឺដើម្បីកេងចំណេញផ្នែកនយោបាយ។ តើការ​ចោទគ្នាទៅវិញទៅមកនេះ ជាការយល់ខុសពីឆន្ទៈរបស់គណបក្សទាំងពីរ ឬយ៉ាងណា? តើគណបក្សទាំងពីរនេះ​ ពិត​ជាមានបំណងបែបហ្នឹងមែន?


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

ការលាបពណ៌ - ក្នុងពេលដែលពលករចំណាក់ស្រុកជាច្រើនម៉ឺននាក់ ត្រូវថៃចាប់បញ្ជូនមកប្រទេសកំណើតវិញ គណបក្សជាប់ឆ្នោតទាំងពីរ កំពុងដុតដៃដុតជើងជួយពលករ ដែលកំពុងជួបការលំបាក។ រីឯក្រុមអ្នកគាំទ្រនៃ​គណបក្ស​ទាំងពី កំពុងបានចោទគ្នាទៅវិញទៅមក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក [...]

បក្ស​ទាំង​ពីរ​ប្រជែង​គ្នា ទាញ​ប្រជាប្រិយ​ភាព​ពី​ពលករ​«រង​គ្រោះ»​ខ្មែរ

បក្ស​ទាំង​ពីរ​ប្រជែង​គ្នា ទាញ​ប្រជាប្រិយ​ភាព​ពី​ពលករ​«រង​គ្រោះ»​ខ្មែរ

ត្រឹមហេតុផលកាតព្វកិច្ច និងមនុស្សធម៌មិនគ្រប់គ្រាន់នោះទេ តែក៏ត្រូវមានហេតុផលនយោបាយ នៅពីក្រោយផង​ដែរ ដើម្បីអាចជំរុញឲ្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើពលីកម្មដុតដៃដុតជើង ជ្រោមជ្រែង​ដល់ពលករខ្មែរចំណាកស្រុក ដែលត្រូវរបបយោធាថៃចាប់បញ្ជូនមកវិញ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

នយោបាយ - បន្ទាប់ពីបានរិះគន់ធ្ងន់ៗ ថាវិបត្តិពលករដ៏រជើបរំជួលនេះ មានឬសគល់ពីអសមត្ថភាព ក្រោម​ការ​ដឹក​នាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ គណៈប្រតិភូគណបក្ស​សង្រ្គោះជាតិ ដែលដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្ស [...]

ស៊ុយ សែម ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា រឿង​សេសាន​ក្រោម​២

ស៊ុយ សែម ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា រឿង​សេសាន​ក្រោម​២

ជាលើកដំបូងហើយ ដែលរដ្ឋសភាជាតិកម្ពុជាអាណត្តិទីប្រាំ ដែលមានតែតំណាងរាស្ត្រ ពីគណបក្សប្រជាជន​កម្ពុជា​នេះ បានកោះហៅរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មកពីគណបក្សតែមួយដូចគ្នា ឲ្យមកបំភ្លឺចំពោះ​មុខសភាជុំវិញបញ្ហា នៃការសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២។


ផែនទីគម្រោងសាងសង់ វ៉ារីអគ្គីសនី សេសានក្រោម II

សេសានក្រោម២ - ការកោះហៅរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មកបំភ្លឺនៅរដ្ឋសភានាព្រឹកនេះ គឺធ្វើឡើងក្នុងនាម​មន្រ្តីរាជរដ្ឋាភិបាល ជាមួយនឹងតំណាងរបស់រាស្រ្ត ក្នុងរដ្ឋសភាជាបញ្ហាផ្លូវច្បាប់ និងជារឿងធម្មតាប៉ុណ្ណោះ។ តាម​ការបញ្ជាក់របស់មន្រ្តីរដ្ឋសភា នាពេលកន្លងមក ទៅកាន់អ្នកសារព័ត៌មាននោះ បានបន្ថែមទៀតថា ការកោះហៅ​មកនេះ ក្នុងគោលបំណងសួរ និងឆ្លើយ [...]

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល ច្រាន​ចោល​ព័ត៌មាន​ថា ហ៊ុន សែន មាន​ជំងឺ

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល ច្រាន​ចោល​ព័ត៌មាន​ថា ហ៊ុន សែន មាន​ជំងឺ

ក្រោយពីការសែតឌឺខេមបូឌាដេលី ចេញផ្សាយអត្ថបទមួយថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានជម្ងឺរហូតដល់​លុបចោលការប្រជុំ នៅប្រទេសបង់ក្លាដេសមក មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានចេញមុខមកប្រតិកម្មភា្លមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមានជម្ងឺ ដូចសារព័ត៌មានបានផ្សាយនោះទេ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

សុខភាពនាយករដ្ឋមន្ត្រី -ឆ្លើយតបនឹងការលេចលឺព័ត៌មាន ដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យកើតមាននេះ លោកទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ខ្លី ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូនៅថ្ងៃទី១៨ ខែមិថុនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...