Posts in ‘កម្ពុជា’ Category

ជួន សុវណ្ណ ថាឧកញ៉ា ឈាង ប៉ាក់សួរ ថា​ជា​អ្នក​បន្លំ​ឯកសារ​លក់​ដីវត្ត

ជួន សុវណ្ណ ថាឧកញ៉ា ឈាង ប៉ាក់សួរ ថា​ជា​អ្នក​បន្លំ​ឯកសារ​លក់​ដីវត្ត

ស្នងការនគរបាល​រាជធានីភ្នំពេញ​ លោក ជួន សុវណ្ណ បានថ្លែងកាន់ជើងម្ចាស់បូរី ប៉េង ហួត សូរិយោដី និងសាលា​រាជធានីភ្នំពេញ ទាក់ទងនឹងជម្លោះដីធ្លីមួយ នៅក្នុងវត្តកោះពោធិវង្ស ថាបើគ្មាន​ប្លង់ទេនោះ ខាងសូរិយោដី​ក៏មិន​វាស់​វែងឲ្យ ហើយសាលាក្រុងក៏មិនចេញច្បាប់ឲ្យសាងសង់នោះដែរ។ ផ្ទុយទៅវិញ លោក ស្នងការរូបនេះ បានអះអាងថា គឺអ្នកដែលបង្កើត ឲ្យមានប្លង់កម្មសិទ្ធិនោះទៅវិញទេ ដែលជាអ្នកបង្កើតទំនាស់។


ជំនួបដើម្បីដោះស្រាយជម្លោះដីធ្លីនៅវត្ត កោះពោធិវង្ស។ (រូបថត MONOROOM.info/ O. Vary)

វិបត្តដីសាសនា - ជុំវិញជម្លោះដីធ្លីនៅវត្ត កោះពោធិវង្ស ដែលព្រះចៅអធិការ ព្រះតេជគុណ ពឿយ មេត្តា ទាមទារ​ដាច់ខាត​នូវការវាយកម្ទេចអាគារជាច្រើនល្វែង និងច្រើនជាន់នោះ [...]

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ផ្តល់​សំណង ដល់​គ្រួសារ​ពលករ​ខ្មែរ​ស្លាប់

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ផ្តល់​សំណង ដល់​គ្រួសារ​ពលករ​ខ្មែរ​ស្លាប់

តាមរយៈក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការទាមទារ ដល់រដ្ឋាភិបាលយោធាថៃ ជួយអន្តរាគមន៍​ចំពោះក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ពេលចាប់បញ្ជូនមកកម្ពុជា។


ពលរដ្ឋកម្ពុជានៅក្នុងឡានទ្រុងគ្មានដំបូល ដឹកចេញពីថៃ។ (រូបថតសហការី)

យុត្តិធម៌ - លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នឹង​ទាមទារឲ្យក្រុមហ៊ុនធានារ៉ាប់រង ផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់ [...]

សង្គមស៊ីវិល៖ ក្រុមហ៊ុន​វៀតណាម​លប​ឆាយ​ដី​ពលរដ្ឋ នៅ​ខេត្ត​រតនគីរី

សង្គមស៊ីវិល៖ ក្រុមហ៊ុន​វៀតណាម​លប​ឆាយ​ដី​ពលរដ្ឋ នៅ​ខេត្ត​រតនគីរី

អ្នកភូមិកាណាតធំ ស្ថិតក្នុងឃុំតាឡាវ ខេត្តរតនគីរីចំនួន៤០គ្រួសារ ក្នុងចំណោម១៩៦គ្រួសារ បន្តរងគ្រោះដោយ​ការឈូសឆាយរំលោភយកដីធ្លី ពីសំណាក់ក្រុមហ៊ុនវៀតណាមចំនួនប្រាំ រហូតមកដល់សព្វថ្ងៃនេះ ហើយគ្មាន​ការ​អន្តរាគម ដោះស្រាយពីអាជ្ញាធរមូលដ្ឋានឡើយ។


ក្រុមប្រជារងគ្រោះ នឹងការលបឈូសឆាយដី។ (រូបថត MONOROOM.info/ C. Sothun)

វិបត្តិដីធ្លី - ជនជាតិភាគតិចប្រមាណជា១៧ជាតិសាសន៍ រួមមាន កាចក់ ព្នង គួយ គ្រឹងជាដើម ក្នុងចំណោម​៤០​គ្រួសារ ស្ថិតក្នុងភូមកាណាតធំ ត្រូវបានបាត់ដីជាបន្តបន្ទាប់ ក្នុងមួយគ្រួសារយ៉ាងហោចណាស់ពីមួយហិកតា ទៅពីរ​ហិកតាដែរ។ ពួកគាត់បាននឹងកំពុងរស់នៅក្នុងភូមិខាងលើ ជាមួយនឹងការបាត់បង់នូវដីជាកម្មសិទ្ធិខ្លួន ក្រោមការ​ឈូសឆាយ [...]

កឹម សុខា ថា​ខ្លួន​ជា​ឧបសគ្គ ដល់​អ្នក​ជាន់​ឈ្លី​ប្រជាធិបតេយ្យ

កឹម សុខា ថា​ខ្លួន​ជា​ឧបសគ្គ ដល់​អ្នក​ជាន់​ឈ្លី​ប្រជាធិបតេយ្យ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថារូបលោក នឹងមិនបណ្តោយឲ្យជនណាម្នាក់ ឬ គណបក្សណាមួយ បង្កអំពើហិង្សា និងជាន់ឈ្លីលិទ្ធិប្រជាជិបតេយ្យ នៅកម្ពុជាបានទេ។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយ - អនុប្រធានគណបក្សជំទាស់រូបនេះ បានលើកឡើងថា គោលនយោបាយរបស់ខ្លួន និងគណបក្ស​សង្រ្គោះជាតិ គឺព្យាយាមដោះស្រាយជម្លោះ នយោបាយ ដោយសន្តិវិធីឲ្យអស់លទ្ធភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីអំឡុងខែមេសា ឆ្នាំ២០១៤ បានបង្ហើបឲ្យដឹងជាសាធារណៈ ក្រោយការ​ចរចា​តាមខ្សែទូរស័ព្ទ ជាមួយលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា [...]

ហ៊ុន សែន៖ ការ​ជួយ​ពលករ មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ

ហ៊ុន សែន៖ ការ​ជួយ​ពលករ មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះបានច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាល និង​គណបក្សប្រជាជនកម្ពុជា បានទាញប្រជាប្រិយភាពពីពលករ ក្នុងន័យកេងចំណេញនយោបាយ ក្នុងពេលជួយ​សង្រ្គោះពលករខ្មែរកំពុងជួបការលំបាក។


លោក ហ៊ុន សែន នៅរដ្ឋសភា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - បន្ទាប់ពីមានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថាអ្នកគ្រប់គ្រងអំណាចនៅកម្ពុជា បានឆ្លៀតប្រើប្រាស់កាតព្វកិច្ច ជួយសង្រ្គោះពលកររងគ្រោះ ដើម្បីកេងចំណេញនយោបាយមក លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលធ្វើឡើងនៅកោះពេជ្រ បានសម្ដែង​​ការខកចិត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...