Posts in ‘កម្ពុជា’ Category

ដាក់​ថ្នាំ​ចាប់​ក្មេង​ស្រី នៅ​មុខ​ពេទ្យ​លោក​សង្ឃ

ដាក់​ថ្នាំ​ចាប់​ក្មេង​ស្រី នៅ​មុខ​ពេទ្យ​លោក​សង្ឃ

ឪពុកក្មេងស្រីម្នាក់ ក្នុង​ចំណោម​ក្មេង​ស្រី​ពីរ​នាក់ បាន​លើក​ឡើង ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ពេល​លោក​កំពុង​អង្គុយ​លើ​ម៉ូតូ រងចាំ​ដឹក​ភ្ញៀវ​នៅ​មុខ​ច្រក​ចូល​ភូមិ​ត្រពាំង​ឈូក ជិត​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ ហៅ​ពេទ្យ​លោក​សង្ឃ​នោះ ក៍​បាន​ឃើញ​កូន​ស្រី​របស់​ខ្លួន​ម្នាក់ ក្នុង​ចំណោម​ក្មេង​ស្រី​បី​នាក់ លោក​មាន​ការ​ងឿង​ឆ្ងល់​ប៉ុន្តែ​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ។ ពេល​នោះ​ លោក​​ស្រែក​សួរ​ទៅ​កូន​ថា «អា​ស្រី​កូន​ឯង មក​ទី​នេះ​ធ្វើ​អី?»

មុនពេលស្រែកឡើងនោះ ឪពុក​ក្មេង​រូប​នេះ​បាន​ឃើញ​ស្រី្ត​ម្នាក់ កំពុង​លើក​ក្មេង​ស្រី​ម្នាក់​ទៀត ក្នុង​ចំណោម​កុមារី​បី​នាក់ ដាក់​លើ​កង់​បី។ នៅ​ពេល​ដែល​លឺ​សម្រែក​របស់​លោក ស្រាប់​តែ​ស្រ្តី​ម្នាក់​នោះ បាន​ប្រញាប់​ប្រញាល់​ចេញ​កង់​បី​នោះ​ទៅ​បាត់ ដោយ​ទុក​កុមារី​ពីរ​នាក់ ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ។ ជា​មួយ​នឹង​ភាព​ងឿង​ឆ្ងល់ ដែល​មាន​កាន់​តែ​ខ្លាំង [...]

ទេសចរណ៍៖ «ចំណាយ»​របស់​រដ្ឋ ហេតុអ្វី​ចំណូល​ចូល​«ឯកជន»?

ទេសចរណ៍៖ «ចំណាយ»​របស់​រដ្ឋ ហេតុអ្វី​ចំណូល​ចូល​«ឯកជន»?

«ក្រសួងទេសចរណ៍ធ្វើដំណើរជាប្រតិភូ ការ​ផ្សព្វផ្សាយ​គ្រប់​បែប​យ៉ាង ដើម្បី​ទាក់​ទាញ​ទេសចរណ៍។ ដូច្នេះ​ចំណាយ​របស់​រដ្ឋ ហេតុអ្វី​បណ្តោយ​ឲ្យ​ចំណូល​ហ្នឹង ឲ្យ​ក្រុមហ៊ុន​ជា​អ្នក​យក​ទៅ​វិញ ថ្វី​ត្បិត​តែ​បាន​ភាគ​រយ​ខ្លះ​មក​រដ្ឋ​មែន?» នេះ​ជា​ការ​លើក​ឡើង​របស់​លោក យ៉ែម ប៉ុញ្ញរិទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋ​សភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធានគណកម្មការទី៧នៃ​រដ្ឋសភា ក្នុង​កិច្ចសម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា​ម្សិល​ម៉ិញ​នេះ បាន​ធ្វើ​ចំណាប់​អារម្មណ៍ ទៅ​លើ​បញ្ហា​នៃ​ការ​លក់​សំបុត្រ សម្រាប់​ភ្ញៀវ​ទេសចរណ៍ ចូល​ទស្សនា​តំបន់​អង្គរ។ លោក​លើក​ឡើង​ថា ក្នុង​តំណាក់​កាល​នេះ ត្រូវ​តែ​ដក​ហូត​ការ​គ្រប់​គ្រង ការ​លក់​សំបុត្រ​នោះ​ពី​ឯកជន មក​គ្រប់​គ្រង​ដោយ​រដ្ឋ​វិញ ទើប​ចំណូល​ទាំង​អស់​បាន​ចូល​ជា​ថវិការ​របស់​ជាតិ។

[...]
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​កោះ​កុង ឈ្នះ​ក្ដី​នៅ​តុលាការ​កំពូល

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​កោះ​កុង ឈ្នះ​ក្ដី​នៅ​តុលាការ​កំពូល

ពលរដ្ឋមកពីខេត្តកោះកុងចំនួនពីរគ្រួសារ បាន​ឈ្នះ​ក្តី​ជា​ស្ថាពរ នៅ​តុលាការ​កំពូល ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ ជា​មួយ​ក្រុមហ៊ុន ហេង​ហ៊ុយ។ ការ​ប្តឹង​ផ្តល់​តវ៉ា​របស់​គ្រួសារ​អ្នក​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង​នេះ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦​មក ប៉ុន្តែ​នៅ​សាលា​ដំបូង ឡើង​រហូត​មក​សាសា​ឧទ្ទរណ៍ គេ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន។

ប៉ុន្តែនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានេះ តុលាការ​កំពូល​នៅរាជធានី​ភ្នំពេញ​បាន​ស្វែង​រក​ហេតុផល និង​ភស្តុតាង​ត្រឹម​ត្រូវ មក​អារ​កាត់​សំនុំ​រឿង​នេះ ដោយ​បាន​កាត់​ក្តី​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ​នេះ បាន​ឈ្នះ​ក្តី​ជា​ស្ថាពរ។ ដោយ​ឡែក​ប្រជា​ពលរដ្ឋ​ឯ​ទៀត ដែល​​អះ​អាង ពី​ការ​រំលោភ​បំពាន​ដីធ្លី ដោយ​ក្រុមហ៊ុន ហេងហ៊ុយ នៅ​ស្រុក​ស្រែ​អំបិល​ដែរ​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​ដោះ​ស្រាយ និង​កាត់​សេចក្ដី​ឲ្យ​ឈ្នះ​ចាញ់​នៅ​ឡើយ។

អ្នកស្រី យេង ខំ ដែលបានឈ្នះក្តីលើលោក [...]

ការ​តម្លើង​ថ្លៃ​តូប បន្ត​បញ្ហា​ចុង​ក្រោយ ឲ្យ​ផ្សារ​នាគ​មាស

ការ​តម្លើង​ថ្លៃ​តូប បន្ត​បញ្ហា​ចុង​ក្រោយ ឲ្យ​ផ្សារ​នាគ​មាស

ជម្លោះថ្លៃតូបដែលម្ចាស់ផ្សារនាគមាស បាន​តម្លើង​ជា​ប្រចាំ​ឆ្នាំ នៅ​តែ​ជា​បញ្ហា​ជជែក​គ្នា មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកានេះ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ កង្វល់​ទាំង​៦ចំណុច ដែល​ទាមទារ​ដោយ​ក្រុម​អាជីវករ ទទួល​បាន​ដំណោះ​ស្រាយ​សឹង​តែ​ទាំង​អស់​ហើយ។

តំណាងអាជីវករនៅផ្សារនាគមាស អ្នកស្រី សំ សារិន្ទ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ​ខែ​វិច្ឆិកា​នេះ មិន​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​ប្រសើរ​ឡើយ ព្រោះ​ថា​ចំណុច​ចុង​ក្រោយ​ ដែល​និយាយ​ពី​ការ​តម្លើង​ថ្លៃ​តូប​ប្រចាំ​ឆ្នាំ នៅ​មិន​មាន​ការ​យល់​ស្រប​គ្នា​នៅ​ឡើយ។ ភាគី​ម្ចាស់​ផ្សារ​នៅ​តែ​ពង្រឹង​ជំហ យក​ការ​តម្លើង​ថ្លៃ​តូប ៣០​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ចំណែក​ឯ​ក្រុម​អាជីវករ​វិញ​ទាម​ទារ ឲ្យ​តម្លើង​ថ្លៃ​តែ​ត្រឹម ១០ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

[...]
ម៉ុង ឬទ្ធី៖ ជម្លោះ​ដីធ្លី​ខ្លះ កើត​ឡើង​ដោយ​សារ​ពលរដ្ឋ និង​សង្គម​ស៊ីវិល

ម៉ុង ឬទ្ធី៖ ជម្លោះ​ដីធ្លី​ខ្លះ កើត​ឡើង​ដោយ​សារ​ពលរដ្ឋ និង​សង្គម​ស៊ីវិល

ប្រធានគណៈកម្មាធិការទី៣​ព្រឹទ្ធសភា លោក ម៉ុង ឬទ្ធី បាន​លើក​ឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា បើ​អង្គុយ​ចាំ​តែ​បន្ទោស តែ​ម្ខាងៗ​នោះ បញ្ហា​នឹង​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ឡើយ។ លោក​ថា បញ្ហា​កើត​ឡើង​ដោយ​សារ​តែ​សម្បទានិក (អ្នក​ទទួល​កិច្ច​សម្ប​ទាន) មិន​យល់​ពី ភារកិច្ច​របស់​ខ្លួន ថា​រដ្ឋ​ប្រគល់​ដី​សម្ប​ទាន មិន​មែន​ជា​របស់​ខ្លួន​នោះ​ទេ។ ចំណែក​ឯ​ប្រជា​ពលរដ្ឋ ក៏​មាន​កំហុស​ដែរ ដោយ​សារ​តែ​ពួក​គេ​ទទួល​បាន​​ការ​ចែក​ដីធ្លី ពី​រដ្ឋ​​ហើយ បែរ​ជា​យក​ទៅ​លក់ ហើយ​អាង​មក​ទាមទារ​វិញ។

ការលើកឡើង របស់​ប្រធាន​គណៈកម្មការ​ទី​៣ព្រឹត្តិសភា​រូប​នេះ​ធ្វើ​ឡើង នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ លើក​ទី៨ ស្តី​ពី​ការ​រួបរួម​គ្នា ដើម្បី​ជំរុញ​កំណែ​ទម្រង់ លើ​អភិបាល​កិច្ច​ដី​ធ្លី និង​ធន​ធាន​ធម្មជាតិ ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​នេះ។

លោក​បន្ត​ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...