អាជីកររងគ្រោះនៅផ្សារចាស់ ត្អូញត្អែរគ្មានអាជ្ញាធរណាជួយខ្លួន
ព្រះអគ្គិបានឆេះកម្ទេចតូប និងទ្រព្យសម្បត្តិរបស់អាជីវករ នៅផ្សារចាស់ កណ្ដាលរាជធានីភ្នំពេញ ស្ទើតែទាំងអស់។ ក្រុមអាជីវករមួយចំនួន បានត្អូញត្អែរថា នោះជាទ្រព្យសម្បត្តិ ដែលពួកគាត់ខំស្វែងរកជិតពាក់កណ្តាលជីវិតទៅហើយ តែនៅទីបំផុត ត្រូវបានអគ្គិភ័យដ៏កំណាច ឆាបយកអស់គ្មានសល់។ អាជីវករមួយចំនួនបានសម្រេចចិត្តទៅខ្ចីប្រាក់គេ ដើម្បីយកមកសាងសង់តូបសំរាប់លក់ដូរឡើងវិញ។ ក្រុមអាជីវករខ្លះ បានថ្លែងថា បើរងចាំតទៅទៀត ពួកគាត់នឹងខាតពេលវេលារកទទួលទានកាន់តែច្រើន ព្រោះគ្រួសារពួកគាត់ទាំងនោះ ពឹងផ្អែកតែទៅលើការប្រកបរបរលក់ដូរនៅផ្សារនេះ តែមួយមុខប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ក្រុមអាជីវករទាំងនោះ នៅតែបានធ្វើការអំពាវនាវឲ្យអាជ្ញាធរ រកដំណោះស្រាយជួយពួកខ្លួន ខណៈដែលលោកអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង [...]
