Posts in ‘កម្ពុជា’ Category

បញ្ហា​សញ្ជាតិ​ច្រើន​នៃ​សមាជិក គ.ជ.ប៖ CNRP ប្ដូរ​ជំហរ?

បញ្ហា​សញ្ជាតិ​ច្រើន​នៃ​សមាជិក គ.ជ.ប៖ CNRP ប្ដូរ​ជំហរ?

ក្រោយជំនួបនៃមេដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ លោក កើត រិទ្ធិ តំណាង​ក្រុម​ការងារ​បច្ចេកទេស មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មក​ធ្វើការ​ពន្យល់​ពី​មូលហេតុ នៃ​ការ​កំណត់​យ៉ាង​ជាក់លាក់ លើ​បញ្ហា​«សញ្ជាតិ»​យ៉ាង​នេះ​ថា ប្រមុខ​មេ​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ នៅ​តែ​រក្សា​គោល​ជំហរ ក្នុង​ការ​រក្សា​សញ្ជាតិ​តែ​មួយ​នេះ​នៅ​ដដែល។ លោក​បន្ត​ថា បញ្ហា​សញ្ជាតិ​នេះ ត្រូវ​​បាន​កំណត់​ក្នុង​ច្បាប់​យ៉ាង​ដូច្នេះ៖ «ដើម្បី​អាច​ក្លាយ​ជា​បេក្ខជន គ.ជ.ប សាមី​ខ្លួន​ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ ក្នុង​ពេល​បំពេញ​ការងារ»។

ឯតំណាងក្រុមការងារបច្ចេកទេស មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​ថ្លែង​បន្ថែម​ពី​​លើ​បញ្ហា​​សញ្ជាតិ​នេះ​ថា ក្នុងច្បាប់ គ.ជ.ប នោះដែរ ក្រុម​ការងារ​ទាំង​ពីរ​មិនបាន [...]

សេចក្តី​ព្រាង​ច្បាប់​ថវិការ​សម្រាប់​ឆ្នាំ​២០១៥ ផ្តោត​លើ​ក្រសួង​សំខាន់​៥

សេចក្តី​ព្រាង​ច្បាប់​ថវិការ​សម្រាប់​ឆ្នាំ​២០១៥ ផ្តោត​លើ​ក្រសួង​សំខាន់​៥

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៥ ដែល​អាន​ដោយ​លោក ជាម យៀប មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ នៃ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា​នេះ បាន​ធ្វើការ​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​ចំនួន ប្រាំ ជា​អាទិភាព។ ក្នុង​នោះ​រូម​មាន វិស័យ​រដ្ឋបាល​ទូទៅ ត្រូវ​ចំណាយ ១.៣២០.០១២ លាន​រៀល (ជាង​៣២៣​លាន​ដុល្លារ)។ វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ចំណាយ ២.៣១៦.១៨៣ លាន​រៀល (ជិត​៥៦៨ លាន​ដុល្លារ)។ វិស័យ​សង្គម​កិច្ច​ប្រមាណ ៣.៥៨៤.៥០៥ លាន​រៀល (៨៧៨ លាន​ដុល្លារ)។ វិស័យ​សេដ្ឋកិច្ច ៩៩៤.២៣២ លាន​រៀល (២៤៣ លាន​ដុល្លារ) និង​ចំណាយ​នានា១.០៦០.២២៩ លាន​រៀល (២៦០ លាន​ដុល្លារ)។

លោក ជាម យៀប បានបង្ហាញបន្ថែម ពីអាទិភាពចំបងនៃក្រសួងរដ្ឋចំនួនប្រាំ ក្នុងគម្រោងចំណាយថវិកា​ក្នុង​ឆ្នាំ២០១៥ ដែលរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១.៨១៣.៥៩០,៤ [...]

សេច​ក្តី​ព្រាង​ច្បាប់ គ.ជ.ប នឹង​ត្រូវ​បញ្ចាប់​ជា​ស្ថាពរ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៥

សេច​ក្តី​ព្រាង​ច្បាប់ គ.ជ.ប នឹង​ត្រូវ​បញ្ចាប់​ជា​ស្ថាពរ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៥

តាមសេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​នៃ​បក្ស​ទាំង​ពីរ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ឯកភាព​គ្នា​លើ​ចំណុច​បី រូម​មាន​ ទី​មួយ​ការ​ដាក់​ឲ្យ​មាន​ដំណើរ​ការ នៃ​ស្ថានីយ៍​ទូរទស្សន៍ និង​វិទ្យុ​របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្តា​ខេត្ត​នានា។ ទីពីរ ឯក​ភាព​លើ​ការ​កែ​សម្រួល បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា និង​ទីបី បញ្ចប់​បញ្ហា​ដែល​នៅ​សេស​សល់ ក្នុង​សេចក្តី​ព្រាង​ច្បាប់ គ.ជ.ប។

តាមសេចក្តីប្រកាសព័ត៌មាននេះ ប្រមុខ​ដឹកនាំ​គណបក្ស​ទាំង​ពីរ នឹង​ជួប​គ្នា​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​ក្រោយ ជជែក​លំអិត​លើ​ចំណុច​ទាំង​បី​ខាង​លើ។ ពិសេស​សេចក្តី​ព្រាង​ច្បាប់ គ.ជ.ប ដែល​នឹង​ត្រូវ​បញ្ចាប់​ជា​ស្ថាពរ ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ខាង​មុខ។

សូមអានខ្លឹមសារលំអិត នៃសេចក្តីប្រកាសព័ត៌មាន របស់ប្រមុខបក្សទាំងពីរដូចខាងក្រោម៖

កឹម សុខា ដើរ​​ចេញ​​ពី​​សភា មិន​​អនុម័ត​​លើ​សេចក្ដី​ថ្លែង​ហេតុ នៃ​សេចក្ដី​ព្រាង​ច្បាប់ (vdo)

កឹម សុខា ដើរ​​ចេញ​​ពី​​សភា មិន​​អនុម័ត​​លើ​សេចក្ដី​ថ្លែង​ហេតុ នៃ​សេចក្ដី​ព្រាង​ច្បាប់ (vdo)

អនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​គោល​ជំហរ​ជា​ថ្មី ក្នុង​ការ​មិន​ទទួល​យក និង​មិន​ចូល​រួម​អនុម័ត លើ​សេចក្ដី​ថ្លែង​ហេតុ នៃ​សេចក្ដី​ព្រាង​ច្បាប់ ស្ដី​ពី​«ហិរញ្ញវត្ថុ​សម្រាប់​គ្រប់​គ្រង​ឆ្នាំ​២០១៥»​ទេ ព្រោះ​តែ​គ្មាន​ការ​បញ្ជាក់​ណា​មួយ​ច្បាស់​លាស់ ពី​រដ្ឋាភិបាល។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅ​មន្ទីរ​រដ្ឋសភា មុន​ពេល​ចាក​ចេញ លោក កឹម សុខា បាន​លើក​ឡើង​ថា តាម​ការ​សិក្សា​របស់​លោក ឃើញ​មាន​បញ្ហា​ជា​ច្រើន ដូច​ជា​ការ​បាត់​បង់​ចំណូល​យ៉ាង​ច្រើន និង​រាល់​ការ​ចំណាយ​នានា មិន​ចំ​គោល​ដៅ​ជា​ដើម។ លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ដូច​ជា​ថវិការ​សម្រាប់​ជួយ​ចាស់​ជរា ៤០០០០​រៀល​ក្នុង​មួយ​ខែ ប្រាក់​មាន​តែ​មិន​ឲ្យ ដូច​ជា​លុយ​តម្លើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មួយ​លាន​រៀល​ក្នុង​មួយ​ខែ លុយ​មាន​តែ​មិន​ឲ្យ។

[...]
សម រង្ស៊ី-ហ៊ុន សែន ខ្សិបខ្សៀវ​ជា​មួយ​គ្នា​ស្ងាត់ៗ​ទៀត​ហើយ...

សម រង្ស៊ី-ហ៊ុន សែន ខ្សិបខ្សៀវ​ជា​មួយ​គ្នា​ស្ងាត់ៗ​ទៀត​ហើយ...

វាអាចជារឿងធម្មតា ព្រោះ​លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំង​ដ៏​ល្បី និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​បី​ទស្សវត្ស​នៅ​កម្ពុជា តែង​តែ​ងាក​មក​ធ្វើការ​ខ្សឹប​ខ្សៀវ​គ្នា​ជា​ញយ​ដង ក្នុង​ពេល​មាន​អង្គ​ប្រជុំ រដ្ឋសភា​ពេញ​អង្គ សឹង​តែ​រាល់​លើក។ ក្នុង​រូបភាព​នៃ​អង្គ​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​ នៅព្រឹកថ្ងៃទី២៨ ខែ​វិច្ឆិកា​លើក​នេះ គេ​ឃើញ​លោក សម រង្ស៊ី បាន​ស្កាត់​ទៅ​«ខ្សឹប​ខ្សៀវ» ជា​មួយ​លោក ហ៊ុន សែន ដែល​អង្គុយ​នៅ​ខាង​មុខ​ជិត​លោក ស ខេង ក្នុង​សាល​ប្រជុំ​ធំ​របស់​រដ្ឋសភា​ឯណោះ។ កន្លែង​អង្គុយ នៃ​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា តែ​ការ​មក​ជួប​គ្នា​នេះ ហាក់​ដូច​ជា​កន្លែង​អង្គុយ​នោះ នៅ​កៀក​គ្នា ងាក​ខ្លួន​ដល់។

ប៉ុន្តែរឿងដែលសំខាន់ និង​បង្ក​ការ​ភ្ញាក់​ផ្អើល ដល់​ក្រុម​អ្នក​សារព័ត៌មាន​នោះ គឺ​មេ​ដឹក​នាំ​ទាំង​ពីរ បាន​ដើរ​សំដៅ​ទៅ​បន្ទប់​មួយ​តែ​ពីរ​នាក់​ត​ទល់ នា​ម៉ោង​ជិត​១១​ព្រឹក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...