ហ៊ុន សែន ប្រកាសបិទផ្លូវចរចាជាមួយ សម រង្ស៊ី
«និយាយពីរឿងចរចា ខ្ញុំប្រកាសដាច់ខាត គ្មានការចរចា ជាមួយពួកក្បត់ជាតិ ទី២គ្មានការបន្ធូបន្ថយទោស និងលើកលែងទោស ឲ្យពួកក្បត់ជាតិ» នេះជាការលើកឡើងខ្លាំង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបិទលទ្ធភាពទាំងឡាយណា ដែលអាចឈានទៅរកការចរចា រវាងរូបលោក និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ។
ការថ្លែងរបស់លោក ហ៊ុនសែន ធ្វើឡើងក្នុងពិធីចែកសញ្ញាប័ត្រ ទៅដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនានេះ ក្នុងរាជធានីភ្នំពេញ។ ដូចក្នុងការដកស្រង់សំដីខាងលើ បុរសខ្លាំងកម្ពុជា បានលើកឡើងពីមូលហេតុពីរយ៉ាង (១) ផ្លូវច្បាប់ និង(២) បញ្ហាផ្ទាល់ខ្លួនរបស់លោក។
លោក ហ៊ុន សែន ថ្លែងពន្យល់ថា៖ «ខ្ញុំនិយាយពីទិដ្ឋភាពផ្លូវច្បាប់ ខ្ញុំគ្មានលទ្ធភាពចរចា។ ច្បាប់លើកលែងសិទ្ធិធ្វើនយោបាយ ចំនួន១១៨នាក់ វាមិនដែលមាន។ មានតែច្បាប់លើកលែងទោស [...]