Posts in ‘កម្ពុជា’ Category

ប្រតិកម្ម​ផ្ទុះ​ឡើង ប្រឆាំង​កណ្ដាប់​ដៃ​មេសន្តិសុខ​ខណ្ឌ​ដូនពេញ

ប្រតិកម្ម​ផ្ទុះ​ឡើង ប្រឆាំង​កណ្ដាប់​ដៃ​មេសន្តិសុខ​ខណ្ឌ​ដូនពេញ

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានបង្ហោះរូបភាពខាងលើនេះ សុទ្ធតែទទួលបានការចែករំលែក ជាច្រើនរយពាន់ដង នៅក្នុងរយៈពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ព្រឹកថ្ងៃអង្គារទី២៧ ខែមីនានេះ ក្នុងពេល​ដែល​សាលា​ឧទ្ធរណ៍ ​បើក​សវនាការ​លើ​បណ្ដឹង​ជំទាស់ ទៅ​នឹង​សេចក្ដី​សម្រេច ​របស់​សាលា​ដំបូង​រាជ​ធានី បុរសម្នាក់ដែលគេស្គាល់ឈ្មោះ ប៉ែន ចាន់ ត្រូវ​​មេ​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា ស្ទុះមកទះមួយដៃ ចំកណ្ដាលថ្ពាល់យ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើង ក្រោយលោក ប៉ែន ចាន់ គូសនៅលើទ្រូងថ្នល់ នូវពាក្យ «0+0=8» ហើយលោកមិនព្រមលុបពាក្យ​នេះចេញ តាមបញ្ជា​របស់ក្រុម​កងសន្តិសុខ ទាំងនោះ។

ភ្លាម ក្រោយហេតុការណ៍នោះ វីដេអូយ៉ាងហោចចំនួនពីរ និងរូបភាពជាច្រើន ដែលថតចេញពីការទះតប់នោះ ត្រូវបានបង្ហោះព្រោងព្រាត នៅលើបណ្ដាញសង្គម រាប់ចេញពីទំព័រសារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ និងទំព័រមេដឹកនាំប្រឆាំង លោក សម រង្ស៊ី នោះផង [...]

សម រង្ស៊ី ប្រតិកម្ម​តប​ការ​បិទ​ផ្លូវ​ចរចា​របស់ ហ៊ុន សែន

សម រង្ស៊ី ប្រតិកម្ម​តប​ការ​បិទ​ផ្លូវ​ចរចា​របស់ ហ៊ុន សែន

ប្រសិនជាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាង របស់ប្រទេសកម្ពុជា បានជ្រើសរើសភាសា«អាម៉ឹង» ដើម្បីទាត់ចោល លទ្ធភាពណាមួយ ដែលឈានទៅដល់ការចរចា ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិនយោបាយនោះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ឯណោះវិញ បានឆ្លើយតបមកវិញ ដោយប្រើភាសា​«ស្ងប់ស្ងៀម»។

ប្រតិកម្មតបភ្លាមៗ របស់លោក សម រង្ស៊ី ត្រូវបានធ្វើឡើង នៅលើបណ្ដាញសង្គមទ្វីសធើរ មានសេចក្ដីថា៖ «បើលោក ហ៊ុន សែន មិនចង់និយាយជាមួយ សម រង្ស៊ី ទេ លោក ហ៊ុន សែន នៅតែអាចនិយាយ ជាមួយលោក កឹម សុខា - លោក អេង ឆៃអ៊ាង - អ្នកស្រី មូរ សុខហួ ជាមួយសង្គមស៊ីវិល ឬអ្នកសារព័ត៌មានបាន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទផ្លូវចរចា ជាមួយលោក សម រង្ស៊ី នៅក្នុងការថ្លែងមួយ កាលពីព្រឹកម៉ិញ នៅចំពោះ​និស្សិត​ទទួល​សញ្ញាប័ត្រ​ច្រើន​រយ​នាក់ នៃសាកលវិទ្យាល័យមួយ។ បុរសខ្លាំងកម្ពុជា បានលើកឡើងពីទិដ្ឋភាពចំនួនពីរ មកធ្វើជាអំណះអំណាង [...]

ទូរស័ព្ទ មាជ សុវណ្ណារ៉ា ត្រូវ​បាន​ដក​ហូត​ភ្លាម​តាម​បញ្ជា​នាយករដ្ឋមន្ត្រី

ទូរស័ព្ទ មាជ សុវណ្ណារ៉ា ត្រូវ​បាន​ដក​ហូត​ភ្លាម​តាម​បញ្ជា​នាយករដ្ឋមន្ត្រី

ក្រៅពីបញ្ជា ឲ្យដកទូរស័ព្ទចេញពីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសនោះ លោក ហ៊ុន សែន នៅបានបញ្ជា ឲ្យ​មន្រ្តី​ជំនាញ បើកការស៊ើប​អង្កេត ពី​ប្រព័ន្ធ​ទាក់​ទង​របស់​លោក មាជ សុវណ្ណារ៉ា បន្ថែម​ទៀត។

ហើយបន្ទាប់ពីបញ្ជានោះ ត្រូវបានប្រកាស ដោយលោក ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់ក្រុមនិស្សិត កាលពីព្រឹកម៉ិញ បានប្រមាណ មិនដល់មួយម៉ោងផង មន្ត្រីពន្ធនាគារព្រៃស «ម១» ក៏បានចូលទៅដកទូរស័ព្ទ ពីលោក មាជ សុវណ្ណរ៉ា រួចហើយភ្លាមដែរ។ នេះបើតាមប្រភព ពីមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងឲ្យដឹង នៅមុននេះ។

បទបញ្ជារបស់លោក ហ៊ុន សែន ត្រូវបានធ្វើឡើង ជាមួយនឹងការស្ដីបន្ទោសជាច្រើន ក្នុងនោះមានព្រមាន​ដកប្រធាន​ពន្ធនាគារ និងអគ្គស្នងការនគរបាលជាតិ ចេញពីតំណែងនោះផង។ លោកថ្លែងឡើងថា៖ «បើ​អាមេ​គុក​ហ្នឹង​គ្រប់​គ្រង​មិន​បាន​ទេ ដូរ​អាមេ​គុក​ហ្នឹង​ចោល​ទៅ»។

[...]

សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន កឹម សុខា ដូច​អ្វី​ដែល ហ៊ុន សែន ជឿជាក់

សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន កឹម សុខា ដូច​អ្វី​ដែល ហ៊ុន សែន ជឿជាក់

មេធាវី​មួយ​រូប ​ក្នុង​ចំណោម​មេ​ធាវី​ទាំង​៦​រូប​ គឺលោក សំ សុ​គង់ ដែល​បាន​ចូល​រួម​ការ​ពារ​ក្ដីឲ្យលោក កឹម សុខា នៅ​ព្រឹក​ថ្ងៃអង្គារទី២៧ ខែមីនានេះ បាន​ថ្លែង​ថា៖ «សា​លា​ឧទ្ធរ​ណ៍​ គេ​សម្រេច​តម្កល់​ការ​សម្រេច ​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​ ទុក​ជា​បាន​ការ​ បាន​ន័យ​ថា ​គេ​បន្ត​ឃុំ​ខ្លួន​ទៀត»​។

សវនា​ការរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ បានធ្វើឡើង​ដោយគ្មានវត្តមានចូលរួម ពីសំណាក់លោក កឹម សុខា ដែលជាជនសង្ស័យនោះទេ បើទោះជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានអះអាងតាំងពីច្រើនថ្ងៃមុន រហូតមកដល់ថ្ងៃម្សិលម៉ិញ ថាសវនាការនេះ នឹងមានការចូលរួមដោយផ្ទាល់ ពីលោក កឹម សុខា ក៏ដោយ។

កាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី​សម្រេចឃុំខ្លួនបន្ត [...]

«រឿង​ក្ដី កឹម សុខា ជា​រឿង​នយោបាយ»

«រឿង​ក្ដី កឹម សុខា ជា​រឿង​នយោបាយ»

ទៅបំផុតទៅ សវនាការជំនុំជម្រះ របស់សភាស៊ីបសួរ នៃសាលាឧទ្ធរណ៍កម្ពុជា បានប្រព្រឹត្តិទៅ ដោយគ្មានវត្តមាន​របស់ប្រធានគណបក្សសង្គ្រោះជាតិ  លោក កឹម សុខា ដែលជាជនសង្ស័យនោះទេ ហើយមន្ត្រីសាលាឧទ្ធរណ៍ អះអាងថា សវនាការនៅតែបន្តដំណើរការរបស់ខ្លួន ដោយគ្មានអ្វីរារាំងឡើយ។

តាំងពីច្រើនថ្ងៃមុន រហូតមកដល់ថ្ងៃម្សិលម៉ិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានស្រង់សំដី របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ មកបញ្ជាក់ថា សវនាការក្នុងថ្ងៃនេះ នឹងធ្វើឡើង ដោយមានវត្តមានរបស់លោក កឹម សុខា។ មេដឹកនាំ​​គណបក្សប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ ពីបទ​ «ក្បត់​ជាតិ» និង​ «ឃុប​ឃិត» ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​​រំលំ ​រដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់។ លោកត្រូវបានចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានី សម្រេចបន្តឃុំខ្លួន បន្ថែម៦ខែទៀត កាលពីដើមខែមីនានេះ។

យ៉ាងណា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...