កូដកម្មកម្មកររោងចក្រខ្វាន់ទុម មិនចូលធ្វើការ ទាមទារល័ក្ខខ័ណ្ឌជាង ១០ចំណុច
វេលាម៉ោងជាង ៩:០០ទៅហើយ កម្មកររោងចក្រខ្វាន់ទុម នៅតែមិនព្រមចូលធ្វើការងារ និងនាំគ្នាឈរស្រែក នៅមុខរោងចក្រនៅឡើយ។ កម្មករទាំងអស់នោះ បានទាមទារឲ្យក្រុមហ៊ុនដាក់បន្ថែមល័ក្ខខ័ណ្ឌជាង ១០ចំណុច ដែលក្រុមកម្មករនីមួយៗបានស្នើរសុំ។ ក្រុមកម្មករ បានតំអូញថា ពួកគេជួបការលំបាកជាច្រើន ទាក់ទងនឹងបញ្ហាជាច្រើន ដូចជារោងចក្រគ្មានទារកដ្ឋាន ម៉ាស៊ីនដេរមានសភាពចាស់ទ្រុឌទ្រោម កន្លែងដាក់កង់ម៉ូតូគ្មានភ្លើង ការតំឡើងបា្រក់បុងឲ្យមានភាពសមរម្យ និងបន្ថែមប្រាក់មធ្យមភាគជាដើម។
យុវតីជាកម្មករម្នាក់ បានថ្លែងឡើងថា នៅពេលដែលម៉ាស៊ីននៅក្នុងរោងចក្រខូច ហើយគ្មានគ្រឿងបន្លាស់គ្រប់គ្រាន់ រោងចក្រមិនបានគិតពីបញ្ហានេះទេ បែជាជំរុញឲ្យកម្មករធ្វើការឲ្យបានលឿន គ្រប់ចំនួនឲ្យរោងចក្រ និងចង់ឲ្យមានគុណភាពល្អទៅវិញ។
យុវជនម្នាក់ [...]