Posts in ‘កម្ពុជា’ Category

បុក​គ្នា​របួស​ធ្ងន់ និង​ខ្ទេច​ម៉ូតូ​មួយ​គ្រឿង​នៅ​ផ្លូវ​កាប់គោ

បុក​គ្នា​របួស​ធ្ងន់ និង​ខ្ទេច​ម៉ូតូ​មួយ​គ្រឿង​នៅ​ផ្លូវ​កាប់គោ

នៅវេលាម៉ោង៨ និង១០នាទី យប់​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៤ កន្លង​មក​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចររាចរណ៍​មួយ បាន​កើត​ឡើង​នៅ​លើ​បណ្ដោយ​ផ្លូវ​កាប់​គោ ត្រង់​ចំណុច​ទល់​មុខ​អង្កការ ស្គុន ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​ភាគី​ទាំង​សង​ខាង រង​ការ​ខូច​ខាត​រៀងៗ​ខ្លួន។

សាក្សី​នៅកន្លែង​កើត​ហេតុ​ឈ្មោះ ភារុណ បាន​ឲ្យ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ​ដឹង​ថា ជន​បង្ក​ឈ្មោះ សៀម វិរៈ ដែល​ជិះ​ម៉ូតូ​ធុន​សង់ សេ១០០ ពណ៍​ខ្មៅ​ពាក់​ផ្លាក​លេខ ភ្នំពេញ 1H-4601 បាន​បើក​ម៉ូតូ​របស់​ខ្លួន ពី​កើត​ទៅ​លិច​យ៉ាង​លឿន។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ម៉ូតូ​នេះ​បាន​បត់​ស្ដាំ​ដោយ​មិន​បាន​ប្រើ​ភ្លើង​សញ្ញា​អ្វី​ទាំង​អស់ ក៏​បុក​គ្នា​ជា​មួយ​ម៉ូតូ​សង់កូរ៉េ ពណ៍​ក្រហម​ពាក់​ស្លាក​លេខ គ5281កណ1 ដែល​បើក​បរ​ក្នុង​ទិសដៅ​បញ្រ្ចាស់​គ្នា។

ម្ចាស់ម៉ូតូសង់ [...]

បែក​ធ្លាយ​នគរបាល​ចរាចរណ៍​រវល់​មក​រារាំង​អ្នក​ការសែត ទុក​ឲ្យ​ជន​ល្មើស​«រត់​បាត់» (vdo)

បើដឹង​ត្រឹម​តែ​ច្បាប់​ចរាចរណ៍​មួយ វា​មិន​គ្រប់​គ្រាន់ នឹង​ដើម្បី​ក្លាយ​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​របស់​អាជ្ញាធរ​ឡើយ បើ​ទោះ​ជា​មន្ត្រី​រូប​នោះ មាន​តួនាទី​ត្រឹម​ជា​តម្រួត​ចរាចរណ៍​ក៏​ដោយ។ នេះ​ជា​ហេតុការណ៍​មួយ ដែល​បាន​កើត​ឡើង​នៅ​ទី​សាធារណៈ ត្រង់​ចំណុច​កែង ភ្លើង​ស្តុប​អូ​បែក​ក្អម មុខ​ក្រុមហ៊ុន​ណូគៀ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ម្សិល​ម៉ិញ​នេះ ដើម្បី​បញ្ជាក់​ថា ការ​ស្វែង​យល់​ពី​ច្បាប់​និង​សិទ្ធិ​ផ្សេងៗ សម្រាប់​មន្ត្រី​អាជ្ញាធរ មាន​សារៈសំខាន់​ប៉ុណ្ណា។

មន្ត្រីនគរបាល នៅ​ប្រចាំ​គោល​ដៅ​នោះ បាន​ឃាត់​ម៉ូតូ​មួយ​គ្រឿង ដែល​បើក​បរ​លើ​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​បត់​ស្តាំ​តាម​ផ្លូវ​២៧១។ ពេល​មក​ដល់​ត្រង់​ចំណុច​កែង ម៉ូតូ​មួយ​គ្រឿង​នេះ​ដែល​ជិះ​តែ​ម្នាក់​ឯង និង​ដឹក​អីវ៉ាន់​ពី​ក្រោយ​ផង​នោះ ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ប្រចាំ​គោល​ដៅ ធ្វើការ​«ឃាត់»​ជា​បន្ទាន់​ក្នុង​គោល​បំណង​សួរ​នាំ។ [...]

សង្ឃ​មួយ​អង្គ​ទៀត នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​កោះ​ទៅ​សាក​សួរ

សង្ឃ​មួយ​អង្គ​ទៀត នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​កោះ​ទៅ​សាក​សួរ

នៅក្នុងដីកាកោះមួយ ដែល​បាន​ចុះ​ហត្ថលេខា ដោយ​ព្រះ​រាជ​អាជ្ញា​រង នៃ​អយ្យការ​អម​​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនឡុង បាន​និមន្ត​ហៅ​ព្រះ​តេជគុណ កែវ សុម៉ាលី ដែល​គង់​នៅ​វត្ត​នាគវ័ន្ត ផ្លូវ​លេខ​១៣២ ក្រុម​១០៥ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ទៅ​សាកសួរ​ពី​ដំណើរ​រឿង ហឹង្សា​ដោយ​ចេតនា តាម​បណ្តឹង​របស់​ព្រះ​តេជគុណ​ព្រះ​នាម ឡុង ឆេងហ៊ី។ ព្រះ​តេជគុណ កែវ សុម៉ាលី ត្រូវ​បាន​កោះ​ឲ្យ​បង្ហាញ​កាយ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​៨ និង​៣០នាទី ខាង​មុខ។

សាលាដំបូង​ដដែល ក៏​បាន​កោះ​​ហៅ​​សាក្សី​ចំនួន​ពីរ​អង្គ និង​នាក់​ដែរ ដើម្បី​ចូល​ទៅ​ធ្វើការ​បំភ្លឺ​ពី​ករណី​នេះ នៅ​ថ្ងៃ​ទី ២២ ខែធ្នូ មួយ​ថ្ងៃ​មុន ថ្ងៃ​ដែល​ព្រះ​តេជគុណ កែវ សុម៉ាលី ត្រូវបានកោះ។

» សូមអានអត្ថបទដែលទាក់ទង ដោយ

រដ្ឋាភិបាល​បង្ហាញ ពី​ផែនការ​យុទ្ធសាស្រ្ត​«នារី​រតនៈ»​ទី​៤

រដ្ឋាភិបាល​បង្ហាញ ពី​ផែនការ​យុទ្ធសាស្រ្ត​«នារី​រតនៈ»​ទី​៤

ផែនការយុទ្ធសាស្រ្ត«នារីរតនៈ»ទី ៤ឆ្នាំ ២០១៤ - ២០១៨ និង​ឯកសារ​ប៉ាន់​ប្រមាណ អំពី​យេនឌ័រ​ឆ្នាំ ២០១៤ ជា​ឯកសារ​ដែល​បាន​បង្កើត​ឡើង ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ និង​មាន​សារៈប្រយោជន៍​យ៉ាង​ខ្លាំង។ ឯកសារ​នេះ បាន​បង្កើត​នូវ​លក្ខខ័ណ្ឌ​សមធម៌​ដ៍​ប្រសើរ​ចំពោះ​ស្ត្រី ឲ្យ​មាន​ការ​ទទួល​ស្គាល់​សមភាព​រវាង​បុរស និង​ស្ត្រី ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ព្រម​ទាំង​ទទួល​បាន​សិទ្ធិ និង​សេរីភាព​ពេញ​លេញ ក្នុង​តម្លៃ​ជា​មនុស្ស​ជាតិ និង​ជា​ពលរដ្ឋ​របស់​ប្រទេស ដើម្បី​ចូលរួម​ចំណែក ដោយ​ស្មើភា​ព និង​ក្នុង​ភាព​ជា​ដៃ​គូរ​មិន​អាច​ខ្វះ​បាន ជា​មួយ​បុរស​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

គោល​នយោបាយ ស្តី​ពី​ការ​ប៉ាន់ប្​រមាណ​យេនឌ័រ​នៅ​កម្ពុជា​នេះ មាន​ចំនួន ១០​ជំពូក ដែល​ទាក់ទង​ទៅ​នឹង​ការ​ព​ន្យល់ឲ្យ​ជ្រួត​ជ្រាប​ នូវ​យេនឌ័រ ទៅ​សាធារណៈ​ជន​ជា​ដើម។

លោកស្រី ឃឹម ចំរើន [...]

សាលា​រាជធានី​មិន​អនុញ្ញាត ឱ្យ​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដាក់​ញត្តិ​

សាលា​រាជធានី​មិន​អនុញ្ញាត ឱ្យ​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដាក់​ញត្តិ​

គម្រោងជួបជុំដាក់ញតិ របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ដើម្បី​រក​ដំណោះស្រាយ​ជូន​និស្សិត ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​អន្តរជាតិ ចំនូន​៦០​នាក់ ដែល​កំពុង​ជួប​បញ្ហា​ក្នុង​ការ​សិក្សា ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ការ​បដិសេធ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំ​ឡើយ។

សាលារាជធានីភ្នំពេញ បាន​បញ្ជាក់​បន្ត​ថា ក្នុង​ករណី​មាន​ការ​ជួបជុំ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀប​រយ​សាធារណៈ អ្នក​ដឹកនាំ​ការ​ជួប​ជុំ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ចំពោះ​មុខ​ច្បាប់។

គម្រោងដាក់ញត្តិ ដើម្បី​ទាមទារ​រក​ដំណោះ​ស្រាយ​ឱ្យ​និស្សិត នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​អន្តរជាតិ គ្រោង​ជួប​ជុំ​​គ្នា​១០០​នាក់ នៅ​មុខ​ក្រសួង​សុខភិបាល និង​ក្រសួង​អប់​រំយុវជន និង​កីឡា។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានប្រតិកម្ម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...