សាលារាជធានីមិនអនុញ្ញាត ឱ្យសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដាក់ញត្តិ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 17, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គម្រោងជួបជុំដាក់ញតិ របស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ នៅថ្ងៃទី១៨ ខែធ្នូ ដើម្បីរកដំណោះស្រាយជូននិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ ចំនូន៦០នាក់ ដែលកំពុងជួបបញ្ហាក្នុងការសិក្សា ត្រូវបានសាលារាជធានីភ្នំពេញ ធ្វើការបដិសេធ ដោយមិនអនុញ្ញាតឱ្យមានការជួបជុំឡើយ។
សាលារាជធានីភ្នំពេញ បានបញ្ជាក់បន្តថា ក្នុងករណីមានការជួបជុំ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ អ្នកដឹកនាំការជួបជុំ នឹងត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់។
គម្រោងដាក់ញត្តិ ដើម្បីទាមទាររកដំណោះស្រាយឱ្យនិស្សិត នៃវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ គ្រោងជួបជុំគ្នា១០០នាក់ នៅមុខក្រសួងសុខភិបាល និងក្រសួងអប់រំយុវជន និងកីឡា។ មកដល់ពេលនេះ នៅមិនទាន់មានប្រតិកម្ម ពីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ នៅឡើយ៕