Posts in ‘កម្ពុជា’ Category

ឪពុក​របស់​អ្នក​បើក​បរ​យន្ដហោះ AirAsia ទើប​នឹង​ធ្វើ​បុណ្យ​សព ឲ្យ​កូន​ម្នាក់​ទៀត​រួច...

ឪពុក​របស់​អ្នក​បើក​បរ​យន្ដហោះ AirAsia ទើប​នឹង​ធ្វើ​បុណ្យ​សព ឲ្យ​កូន​ម្នាក់​ទៀត​រួច...

នេះ​ហើយ​ដែល​គេ​ហៅ​ថា ទុក្ខ​ត្រួត​លើ​ទុក្ខ តាម​មក​រ៉ៅ​ឆាន គ្មាន​ពេល​ស្រាក​ស្រាន្ដ​អ្វី​ឡើយ។ អ្វី​ដែល​អាច​កើត​ឡើង វា​​កើត​ឡើង​ឲ្យ​ទាល់​តែ​បាន។ លោក​ឪពុក​របស់​លោក អ៊ីរីយ៉ានតូ (Iriyanto) មេ​បញ្ជាការ​បើក​បរ​យន្ដហោះ QZ8501 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ អ៊ែរអេសៀ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ បាន​រំលឹក​ឡើង​វិញ ពី​កូន​របស់​លោក ដោយ​លោក​បាន​រៀប​រាប់​ថា ថ្ងៃ​​សៅរ៍​ទី​២៧ ខែធ្នូ ដែល​ក្រុម​គ្រួសារ​កំពុង​កើត​ទុក្ខ ព្រោះ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​កូន​ប្រុស​ម្នាក់​ទៀត​នោះ ថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ ដែល​លោក​បាន​ឃើញ​កូន​លោក​ដែរ។

សារព័ត៌មាន​របស់​ប្រទេស​អង់គ្លេស The Independent បាន​រាយ​ការណ៍​ពី​ហេតុការណ៍​ដ៏​រន្ធត់ ដែល​បាន​កើត​ឡើង​ទៅ​លើ​គ្រួសារ នៃ​អ្នក​បើកបរ​យន្ដហោះ ជាតិ​ឥណ្ឌូនេស៊ី ម្នាក់​នេះ។ កូន​ប្រុស​ម្នាក់​ទៀត​ក្នុង​ពោះ​តែ​មួយ ដែល​ត្រូវ​ជា​បង​ប្រុស​របស់​មេបញ្ជាការ​បើកបរ​យន្ដហោះ [...]

មុន​នឹង​ដេញ ឡាក់ សុភាព គួរ​​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​?

មុន​នឹង​ដេញ ឡាក់ សុភាព គួរ​​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​?

«មែន​ទែន​ទៅ ត្រូវ​មាន​ការ​ស៊ើប​អង្កេត ព្រោះ​កាល​ណា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង នៅ​ទី​កន្លែង​ណា​មួយ ត្រូវ​មាន​ការ​ស៊ើប​អង្កេត ជៀស​ជាង​យើង​បណ្តេញ​ស្រេច​តែ​ចិត្ត​អញ្ចឹង» នេះ​ជា​ការ​យល់​ឃើញ​របស់​លោក ហ៊ឹម យន់ អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យ​ភាព​សង្គម បន្ទាប់​ពី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ប្រកាស​ជា​ផ្លូវ​ការ ដោយ​បញ្ចប់​សមាភាព របស់​លោក​ស្រី ឡាក់ សុភាព ដែល​ជា​ជំនួយ​ការ​ផ្ទាល់​លោក កឹម សុខា និង​ជា​សមាជិក​គណកម្មការ​នាយក នៃ​គណបក្ស​សង្រ្គោះ​ជាតិ។

លោក ហ៊ឹម យន់ បាន​លើក​ឡើង​បន្ត​ថា ការ​ដក​សមាជិក​ភាព​របស់​លោក​ស្រី ឡាក់ សុភាព ពី​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​នេះ ធ្វើ​ឱ្យ​បាត់​បង់​សេរីភាព ដល់​អ្នក​ហ៊ាន​បញ្ចេញ​យោ​បល់ និង​ហ៊ាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​ [...]

គល់ បញ្ញា៖ ម្ចាស់​ឆ្នោត ត្រូវ​តាម​ដាន​បក្ស​ជាប់​ឆ្នោត

នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​លើក​ឡើង​ថា ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត មាន​កាតព្វកិច្ច​សំខាន់​បំផុត​ក្នុង​ការ​តាមដាន នូវ​គោល​នយោបាយ របស់​គណបក្ស​ឈ្នះ​ឆ្នោត ដែល​ចូល​ខ្លួន​មក​ដឹកនាំ​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ពិសេស​ទៅ​លើ​គោល​នយោបាយ​របស់​គណបក្ស​នោះ ដែល​បាន​សន្យា​មុន​ជាប់​ឆ្នោត ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ក្រោយ​ជាប់​ឆ្នោត ដែល​កំពុង​ដើរ​តួ​ជា​រដ្ឋាភិបាល។

ការថ្លែង​របស់​លោក គល់ បញ្ញា បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​ម្ចាស់​ឆ្នោត​ស្តី​ពី ការ​ផ្តល់​ពិន្ទុ​លើ​លទ្ធផល នៃ​ការ​បំពេញ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ អង្គការ​ខុមហ្វ្រែល នា​សាកល​វិទ្យាល័យ​ខេមរៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ។

លោក គល់ បញ្ញា បានពន្យល់ទៀតថា ក្នុងនាមលោកជាអង្គការសង្គមស៊ីវិល លោកក៏មិននៅស្ងៀម​ចំពោះ​ករណីនេះដែរ លោកនឹងតាមដាន ជាមួយនឹងការឃ្លាំមើល ទាំងរដ្ឋសភា [...]

សហគមន៍​ប្រមេ គ្រោង​ចាប់​អ្នក​បើក​ឡាន​ដែល​ឈូស​ឆាយ​ដី​ពួក​គាត់​ទុក​ដោះ​ស្រាយ

សហគមន៍​ប្រមេ គ្រោង​ចាប់​អ្នក​បើក​ឡាន​ដែល​ឈូស​ឆាយ​ដី​ពួក​គាត់​ទុក​ដោះ​ស្រាយ

ដោយ​អស់​សង្ឃឹម ក្នុង​ទាមទារ​យក​ដី​ធ្លី​របស់​ខ្លួន​ពី​ក្រុបហ៊ុន ឡាន ហ្វេង និង​ក្រុមហ៊ុន រ៉ូយហ្វេង និង​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​មិន​អើពើ​ជួយ​ដោះ​ស្រាយ​វិបត្តិ​ដី​ធ្លី​ឲ្យ​ពួក​គាត់​នោះ ប្រជា​សហគមន៍​ប្រមេ នៅ​ឃុំ​ប្រមេ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិហារ បាន​ឈាន​ចូល​ដល់​របត់​ថ្មី​មួយ៖ «នឹង​ទៅ​យាម​ចាំ​ដី​របស់​ខ្លួន ដើម្បី​រា​រាំង​មិន​គេ​ឈូស​ឆាយ​យក ជា​ពិសេស​រារាំង​មិន​ឲ្យ​ឡាន​ឈូស​ឆាយ​ដី​ ចូល​ទៅ​ធ្វើ​សកម្មភាព​របស់​ពួកគេ»។

នៅក្នុង​ពេល​នេះ ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​កំពុង​មាន​ជម្លោះ​ទាំង​នោះ ម្នាក់ៗ​ត្រូវ​ចំណាយ​ពេល​វេលា​ទៅ​យាម​ដី​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ព្រោះ​ខ្លាច​គេ​យក​ដី​របស់​ពួក​គាត់​ធ្វើ​ជា​កម្មសិទ្ធិ។ តំណាង​ប្រជា​សហគមន៍​ប្រមេ​មួយ​រូប អ្នកស្រី ពឿន ជឿន បាន​លើក​ឡើង​ថា ពួក​គាត់​អស់​វិធី​នឹង​ដោះ​ស្រាយ​ជំលោះ​នេះ​ហើយ [...]

ឡាក់ សុភាព៖ CNRP កំពុង​មាន​បញ្ហា ក្រោម​ការ​ដឹក​នាំ​បែប​«ប៉ើក​ឡើក» និង​«ពពាក់​ពពូន» (vdo)

តើជំហាន​ណា​មួយ ដែល​អ្នកស្រី ឡាក់ សុភាព បាន​ដើរ រហូត​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឆេះ​ដុំ អត់​ទ្រាំ​ពុំ​បាន ក៏​សម្រេច​បណ្ដេញ​អ្នកស្រី ចេញ​ពី​សមាជិកគណបក្ស​នោះ? ខាង​ក្រោយ​នេះ ជា​ពាក្យ​សម្ដី​មួយ​ចំនួន អម​ដោយ​ខ្សែ​អាត់​ថត​សម្លេង​ផង ដែល​​អ្នកស្រី​បាន​ថ្លែង ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បន្ទាប់​ពី​អ្នកស្រី​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា រៀបចំ​ដោយ​បណ្ដាញ​សង្គម​ខ្មែរ​ជួយ​ខ្មែរ របស់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក។

«មុន​នឹង​យើង​ទិញ​ឡាន​ថ្មី​ជិះ ទាល់​តែ​យើង​ចូល​ជិះ​ឡាន​ជា​មួយ​គេ ហើយ​យើង​ធ្វើ​ផ្លូវ​ឲ្យ​ល្អ​សិន។ (...) ផ្លូវ គឺ​ជា​ច្បាប់ ដែល​ច្បាប់​សម្រាប់​ការ​ដឹកនាំ គឺ​ជោគ​ជ័យ​ហើយ»។ នេះ​ជា​ឃ្លា​ពីរ ក្នុង​ចំណោម​ពាក្យ​សម្ដី​ដំបូង​គេ ដែល​អ្នក​ស្រី​បាន​បន្លឺ​ប្រាប់​ទស្សនាវដ្ដី និង​ទំនង​ជា​បាញ់​មុខ​ព្រួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...