Posts in ‘កម្ពុជា’ Category

ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុមហ៊ុន​ចំនួន​២៣ ត្រូវ​បាន​ដក​ហូត​យក​វិញ

ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុមហ៊ុន​ចំនួន​២៣ ត្រូវ​បាន​ដក​ហូត​យក​វិញ

គម្រោង​ចំនួន​៣២ ក្នុង​ចំណោម​គម្រោង​១១៣ ត្រូវ​បាន​ដាក់​ឆ្លង​អង្គ​ប្រជុំ​គណកម្មាធិការ​អន្តរ​ក្រសួង ដើម្បី​ពិភាក្សា និង​លើក​សំណើរ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​ពិនិត្យ និង​សម្រេច ក្នុង​នោះ​គម្រោង​របស់​ក្រុមហ៊ុន​ចំនួន​២៣ មាន​ទំហំ​ដី​សរុប​៩០៦៨២​ហិចតា ត្រូវ​បាន​រដ្ឋភិបាល សម្រេច​ធ្វើ​និរាករណ៍ (ដកហូត) សិទ្ធិ​វិនិយោគ គម្រោង​ចំនួន​៣​ដែល​មាន​ផ្ទៃ​ដី​សរុប​២៥៨៥៥​ហិចតា ត្រូវ​បាន​ក្រុមហ៊ុន​ប្រគល់​ដោយ​ស្ម័គ្រ​ចិត្ត ឱ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​វិញ គម្រោង​ចំនួន​២ មាន​ទំហំ​សរុប​១០៣៨៩​ហិចតា ត្រូវ​បាន​កាត់​បន្ថយ​ទំហំ​ផ្ទៃ​ដី​វិនិយោគ មក​ត្រឹម​២៣៥​ហិចតា និង​គម្រោង​ចំនួន​៤ ត្រូវ​បាន​រដ្ឋាភិបាល​ទុក​ពេល​ឱ្យ​ពី​៦​ខែ​ទៅ​១​ឆ្នាំ ដើម្បី​បន្ត​និតិវិធី (ស្ថិត​ក្រោម​ការ​តាម​ដាន)។

ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​ការងារ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី០៦ មករា ២០១៤​នេះ លោក សាយ [...]

នៅ​កម្ពុជា ឲ្យ​តែ​ជា​ជន​ក្រី​ក្រ នឹង​ត្រូវ​គេ​ឈូស​កម្ទេច​ផ្ទះ ទាំង​គ្មាន​ដំណោះ​ស្រាយ?

នៅ​កម្ពុជា ឲ្យ​តែ​ជា​ជន​ក្រី​ក្រ នឹង​ត្រូវ​គេ​ឈូស​កម្ទេច​ផ្ទះ ទាំង​គ្មាន​ដំណោះ​ស្រាយ?

ពលរដ្ឋ​ដែល​រងគ្រោះ​នឹង​ការ​ឈូស​កំទេច​ផ្ទះ ពី​សំណាក់​កង​កម្លាំង​របស់​អាជ្ញាធរ បាន​ថ្លែង​ត្អូញ​ពី​ការ​រំលោភ​សិទ្ធិ របស់​ពួក​គាត់​ជា​ពលរដ្ឋ​និង​ជា​ម្ចាស់​ផ្ទះ ហើយ​បាន​រៀប​រាប់​ថា នោះ​ដោយ​សារ​តែ​ពួក​គាត់​ជា​ពលរដ្ឋ​ក្រ​ក្រី គ្មាន​ប្រាក់​គ្មាន​អំណាច។ ពលរដ្ឋ​ទាំង​នោះ ថែម​ទាំង​បាន​ចោទ​លោក​ឧកញ៉ា ម៉ៅ សុផល ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ហេតុការណ៍​ឈូស​កម្ទេច​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥​នេះ​ទៀត​ផង។

ពលរដ្ឋ​រង​គ្រោះ​មួយ​រូប អ្នកស្រី ទិល សារ៉ន បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោក ម៉ៅ សុផល បាន​មក​បំពាន​លើ​ដី​របស់​អ្នកស្រី ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត តាំង​ពី​ឆ្នាំ​២០១៣។ រហូត​ដល់​ថ្ងៃ​នេះ​ស្រាប់​តែ​មាន​ការ​ឈូស​ឆាយ​កំទេចតែម្ដង ដោយ​មិន​បាន​ជូន​ដំណឹង ឬ​ប្រាប់​ជា​មុន​ឡើយ។ អ្នកស្រីបានរៀបរាប់ថា អ្នកស្រី​និង​គ្រួសារ រួមទាំងឪពុកម្តាយជរាពីរនាក់ផ្សេងទៀត បានមករស់នៅលើដីទំនាស់នេះ [...]

ពលរដ្ឋ​សហគមន៍​ខ្វា អំពាវនាវ​ឲ្យ ហ៊ុន សែន ជួយ​រឿង​ដី​ធ្លី

ពលរដ្ឋ​សហគមន៍​ខ្វា អំពាវនាវ​ឲ្យ ហ៊ុន សែន ជួយ​រឿង​ដី​ធ្លី

ពលរដ្ឋ​ប្រមាណ​ជា​១០​គ្រួសារ នៅ​សហគមន៍​ភូមិ​ខ្វា សង្កាត់​ដង្កោ ខ័ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​រង​ការ​បណ្ដេញ​ចេញ ដោយ​កម្លាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់ របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មករា ម្សិល​ម៉ិញ​នេះ បាន​អំពាវ​នាវ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ជំរក​ផ្ទះ​សម្បែង ឲ្យ​ដល់​ពួក​គាត់​ផង។ ការ​អំពាវ​នាវ​នេះ បាន​ធ្វើ​ឡើង នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បណ្ដេញ​រើ​រុះ​ផ្ទះ​សម្បែង​របស់​ពួក​គាត់ បណ្ដាល​ឲ្យ​ពួក​គាត់​គ្មាន​ជម្រក រស់​នៅ​ដោយ​គ្រាន់​តែ​បោះ​តង់ នៅ​តាម​ចិញ្ចើម​ថ្នល់​នោះ។

ប្រជា​ពលរដ្ឋ​ដែល​នៅ​តំបន់​នោះ បាន​និយាយ​ថា ពួក​គាត់​មាន​ការ​ភ្ជាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​ការ​រុះរើ​ផ្ទះ​សំបែង​របស់​ពួក​គាត់ ដោយ​គ្មាន​ដំណឹង​ដូច្នេះ។ ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្លះ ត្រូវ​បាន​កង​កម្លាំង​​ធ្វើ​ការ​រុះ​រើ​ទាំង​គ្មាន​មនុស្ស​នៅ [...]

គួយ ប៊ុនរឿន ចង់​បញ្ជូល​ឈ្មោះ​តាម​«កុំព្យូទ័រ»​ក្នុង​ច្បាប់ ខណៈ ប៊ិន ឈិន មិន​ហ៊ាន​សម្រេច

គួយ ប៊ុនរឿន ចង់​បញ្ជូល​ឈ្មោះ​តាម​«កុំព្យូទ័រ»​ក្នុង​ច្បាប់ ខណៈ ប៊ិន ឈិន មិន​ហ៊ាន​សម្រេច

សម្រាប់​កិច្ច​ពិភាក្សា លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ ដ៏​ចម្រូង​ចម្រាស​នៅ​លើក​នេះ ការ​បញ្ចូល​«អត្ត​សញ្ញាណ»​អ្នក​ត្រូវ​បោះ​ឆ្នោត ដោយ​ប្រព័ន្ធ​កុំព្យូទ័រ បាន​ក្លាយ​ជា​ប្រធាន​បទ​ថ្មី ដែល​នាំ​ឲ្យ​លោក ប៊ិន ឈិន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ឈាន​ទៅ​រក​ភាព​ទើស​ទាល់​កាន់​តែ​ខ្លាំង នូវ​ការ​មិន​ពេញ​ចិត្ត​នឹង​គ្នា ឬ​អាច​និយាយ​ថា មើល​មុខ​គ្នា​មិន​ចំ និង​ដោយ​បង្ខំ​ព្រោះ​​តួនាទី​នោះ។

ក្រោយ​ការ​បញ្ចប់​កិច្ច​ពិភាក្សា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​៥ ខែ​មករា ឆ្នាំ​២០១៥ នា​វិមាន​រដ្ឋសភា តំណាង​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា បន្ត​ការ​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ​បន្ត​ទៅ​មុខ​ទៀត​លើ​ចំណុច​ថ្មី។ ឯ​ចំណុច​ចាស់​ដែល​មិន​ទាន់​«ត្រូវរ៉ូវ»​គ្នានោះ នឹង​បន្ត​លើក​មក​ពិភាក្សា​ជា​ថ្មី​ម្តង​ទៀត [...]

នរោត្តម រណឫទ្ធិ៖ មិន​មែន​មក​បំបែក​កម្លាំង​គណបក្ស​ណា​មួយ​ទេ

នរោត្តម រណឫទ្ធិ៖ មិន​មែន​មក​បំបែក​កម្លាំង​គណបក្ស​ណា​មួយ​ទេ

ក្នុង​សន្និសីទ​សារព័ត៌មាន នា​ដំណាក់ ក្នុង​បុរី​​ទន្លេ​បាសាក់ (មុខ​ក្រសួង​មហាផ្ទៃ) ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៥​នេះ ព្រះ​អង្គ​ម្ចាស់ នរោត្ដម រណឬទ្ធិ បាន​បង្ហាញ​នូវ​ជំហរ​នៃ​ការ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​«ថ្មី» ក្នុង​គណបក្ស​«ចាស់» របស់​ទ្រង់​ថា ការ​វិល​ត្រឡប់​មក​ដឹក​នាំ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​វិញ ដោយ​សារ​តែ​ព្រះអង្គ​មាន បំណង​បង្រួប​បង្រួម​នូវ​អ្នក​រាជា​និយម​ឡើង​វិញ។ ពិសេស​ជាង​នេះ ចង់​ពង្រីក គណបក្ស​រាជា​និយម​​ហ៊្វុនស៊ិនប៉ិច ជា​កេរ្តិ៍​តំណែល និង​ជា​ស្នា​ព្រះហស្ថ ព្រះ​បរម​រតនកោដ្ឋ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច ព្រះ​នរោត្តម សីហនុ ដែល​ជា​សម្តេច​ឪ សម្ដេច​តា​នៃ​យើង។

ព្រះអង្គ​បន្ត​ថា ព្រោះ​តែ​មិន​ចង់​ឃើញ​មាន​ភាព​ចុះ​ខ្សោយ និង​ឈាន​ទៅ​រក​ការ​បែក​បាក់​គ្នា​នៃ​សែ​រាជវង្ស ព្រោះ​តែ​នយោបាយ​ដើម្បី​សេចក្តី​សុខ​ជាតិ និង​ប្រជា​រាស្រ្ត​នោះ​ដែរ។ នៅ​ក្នុង​ព្រះ​បន្ទូល​មួយ​ចំនួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...