Posts in ‘កម្ពុជា’ Category

​ច្បាប់ គ.ជ.ប៖ ត្រូវ​តម្រូវ​ចិត្ត CPP មុន​ពលរដ្ឋ និង​NGOs?

​ច្បាប់ គ.ជ.ប៖ ត្រូវ​តម្រូវ​ចិត្ត CPP មុន​ពលរដ្ឋ និង​NGOs?

នៅចំពោះការរិះគន់ របស់ពលរដ្ឋម្ចាស់ឆ្នោត និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន មេដឹកនាំគណបក្សប្រឆាំង បាន​ថ្លែងឡើង ក្នុងន័យជាការសុំទោស ដែលខ្លួន និងក្រុមខ្លួន បានលើកដៃគាំទ្រយ៉ាងតក់ក្រហល់ ទៅនឹងច្បាប់បោះឆ្នោតថ្មី នៅក្នុងសម័យប្រជុំ របស់រដ្ឋសភាជាតិ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។

ក្នុងវេទិការ នៃរដ្ឋសភា លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិបានលើកឡើងថា លោកចង់ឲ្យរដ្ឋសភា ដាក់​ច្បាប់​នេះចូលទៅក្នុងការអនុម័ត​ជាបន្ទាន់ ដោយពុំចាំបាច់ពិភាក្សា និងសួរដេញដោលអ្វីឡើយ។ លោកបានយោង​មូល​ហេតុថា តំណាងរាស្រ្តនៃ​គណបក្ស​ទាំងពីរ បានជួបពីភាក្សាគ្នា ក្នុងគណកម្មការបច្ចេកទេស ជាងបីខែរមកហើយ ដែល​គ្រប់គ្រាន់ ក្នុងការដាក់​ច្បាប់​នេះ ឲ្យមានការអនុម័តភ្លាមៗបាន។ ចំពោះការចោទប្រកាន់ថា ច្បាប់នេះ ធ្វើឡើងដើម្បី បំពេញប្រយោជន៍ ឲ្យតែ​គណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) នោះ ត្រូវបានលោក សម រង្ស៊ី [...]

បុគ្គលិក​រោងចក្រ​ដែល​រង​គ្រោះ​នឹង​ទឹក​អាស៊ីត បាន​ស្លាប់​ហើយ!

បុគ្គលិក​រោងចក្រ​ដែល​រង​គ្រោះ​នឹង​ទឹក​អាស៊ីត បាន​ស្លាប់​ហើយ!

នៅពេល ដែលកំហឹងឆាបឆេះមួយឆាវ បានសម្លាប់ជីវិតមនុស្ស ទាំងបិទភ្នែកមិនជិត...

ដំណឹងដ៏សោកសៅ និងក្រៀមក្រំ បានធ្លាក់មកដល់ នៅរសៀលថ្ងៃសៅរ៍នេះ សម្រាប់ក្រុមគ្រួសារ របស់យុវតីរងគ្រោះ​នឹង​ទឹក​អាស៊ីត។ បន្ទាប់ពីស្ថិតក្រោមការព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកាលម៉ែត្រ អស់រយៈពេល​១៥​ថ្ងៃ​កន្លងមក ស្ត្រីបុគ្គលិកសន្តិសុខ នៅរោងចក្រស៊ីនតាយ ទំនងជាបានប្រយុទ្ធយកឈ្នះ នឹងភាពចុកចាប់បំផុត នៅក្នុង​ជីវិតរបស់នាងបាន។ តែមច្ចុរាជមិនបានយល់ ពីការតស៊ូរបស់នាងឡើយ និងទីបំផុតទៅយុវតី មាស វ៉ាន់នី អាយុ ២០ឆ្នាំ បាន​ទទួល​មរណភាព នៅវេលាម៉ោង ២រសៀល ថ្ងៃទី ២១ ខែមីនាឆ្នាំ២០១៥ នេះ។

វិទ្យសម្លេងប្រជាធិបតេយ្យ (VOD)  បានស្រង់សម្ដីរបស់លោក សោភ័ណ្ឌ ឡារី សិល្បករសម្ដែងមួយរូប ដែលបានទៅ​ជួប​យុវតី និងបានជួបជាមួយប្អូនស្រី របស់យុវតី មាស វន្នី នៅមួយថ្ងៃមុន មកបញ្ជាក់ថា ក្រុម​គ្រូ​ពេទ្យ​​អះ​​អាង​ថា​ បាន​វះ​កាត់​ជន​រងគ្រោះ [...]

ស្រ្តី​ខ្មែរ​២​រូប ជួយ​កម្ពុជា ឲ្យ​កាន់​តែ​ល្បី​ក្នុង​ឆាក​អន្តរជាតិ

ស្រ្តី​ខ្មែរ​២​រូប ជួយ​កម្ពុជា ឲ្យ​កាន់​តែ​ល្បី​ក្នុង​ឆាក​អន្តរជាតិ

សមត្ថភាពពិតប្រាកដ របស់កីឡាការិនី ស៊ន សៀវម៉ី និងអ្នកគ្រូ នាង ផល្លា បានធ្វើឱ្យអន្តរជាតិ ដែលពីមុនធ្លាប់គិត ថា​ប្រទេសកម្ពុជា ជាប្រទេសទន់ខ្សោយ មានការភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល ដោយសារតែអ្នកទាំងពីរ បានធ្វើ​ឱ្យ​ពិភពលោក​ដឹងថា កម្ពុជា មានសម្បូរទៅដោយ អ្នកមានទេពកោសល្យ មិនខ្វះឡើយ។

ព្រឹត្តិការណ៍កីឡាថ្នាក់អាស៊ី ដ៏ភ្ញាក់ផ្អើល ដែលកម្ពុជាបានខកខាន មិនទទួលបានមេដាយមាស អស់រយៈពេល ជាង​៤០ឆ្នាំ មកហើយនោះ តែកាលពីខែតុលា ឆ្នាំ២០១៤ កន្លងមក នៅក្នុងការជួបប្រកួត កីឡាអាស៊ីលើកទី១៧ ដែល​រៀប​ចំ​ឡើង នៅប្រទេស កូរ៉េខាងត្បូង កញ្ញា ស៊ន សៀវម៉ី បានធ្វើឱ្យកម្ពុជា ងើបមុខឡើងវិញ ដោយដណ្ដើមបាន មេដាយ​មាស ខាងវិញ្ញាសារ តៃខ្វាន់ដូ ពីក្នុងចំណោមប្រទេសចំនួន៤៥។

ជ័យជម្នះ របស់ ស៊ន សៀវម៉ី បាននាំឱ្យកម្ពុជា ទទួលឡើង មកកាន់ចំណាត់ថ្នាក់ ទី២៧ ពីក្នុងចំណោម ៤៥ ប្រទេស​ផ្សេង​ទៀត សម្រាប់ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ។ កញ្ញា ស៊ន សៀវម៉ី [...]

MetFone ទិញយក Beeline

MetFone ទិញយក Beeline

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Beeline ដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមីនា បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ក្រុមហ៊ុន Sotelco LTD. ដែលជាក្រុមហ៊ុន ផ្ដល់សេវាទូរស័ព្ទ Beeline បាន​សម្រេច លើកិច្ចព្រមព្រៀងមួយ ក្នុងការផ្ទេរអាជ្ញាប័ណ្ណ និងទ្រព្យសម្បត្តិមួយចំនួន ទៅឱ្យក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ Metfone ។

សេចក្តីប្រកាសនេះ បានបន្តថា ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធ Beeline ទាំងអស់ នឹងត្រូវផ្ទេរទៅប្រើប្រាស់ បណ្ដាញ​ប្រព័ន្ធ​របស់ Metfoneវីញ ចាប់ពីថ្ងៃទី២៤ ខែមីនាតទៅ ដោយរក្សាទុកលេខ នៅដដែល ។

សេចក្តីប្រកាសដដែល បានបញ្ជាក់ថា ក្រុមហ៊ុន Sotelco នឹងបញ្ចប់កុងត្រា និងឈប់ផ្ដល់សេវា ដល់អតិថិជនរបស់ខ្លួន តែនៅបន្តដោះស្រាយបញ្ហានានា ដែលបានកើតមានមុនការផ្ទេរ ទៅប្រើប្រព័ន្ធរបស់ក្រុមហ៊ុន Metfone។ ទឹកប្រាក់​គោល នៅក្នុងគណនី [...]

បើក​បុក​ជន​រង​គ្រោះ​ហើយ ទារ​សំណង​បាន ៥០​ម៉ឺន​រៀល​ទៀត

បើក​បុក​ជន​រង​គ្រោះ​ហើយ ទារ​សំណង​បាន ៥០​ម៉ឺន​រៀល​ទៀត

ករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងម៉ូតូ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ​២០១៥​នេះ បណ្តាលឲ្យជនរងគ្រោះ ទទួលរងការខូចខាតម៉ូតូ ហើយត្រូចេញថ្លៃសំណង ឲ្យទៅជនបង្ករទៀត ទាំងភាព​ភ័យ​ខ្លាច។ ប្រភពព័ត៌មាននៅផ្ទាល់កន្លែង បានឲ្យដឹងថា បុរសជនបង្កមិនស្គាល់អត្តសញ្ញាណ បានបុកគ្នាជាក្មេងប្រុសម្នាក់ ដែលបើកបរបញ្ច្រាស់គ្នា នៅលើ ផ្លូវ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ ប្រភពឲ្យ​ដឹង​ថា ដំបូង ភាគីបង្កបានគម្រាម ទារសំណងពីជនរងគ្រោះ ២០០ដុល្លា តែដោយម្តាយជនរងគ្រោះគ្មាន បានឲ្យតែ៥០​ម៉ឺន​រៀល ព្រោះអាណិតកូន ពេលឃើញគេសំឡុត។

សាក្សីបានឲ្យដឹងទៀតថា ដំបូងគេឃើញ ម៉ូតូម៉ាក់សងឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1BS-4923 បើកបរក្នុង​ទិសដៅ​ពី​កើត​ទៅលិច មកដល់ចំណុចផ្លូវបំបែកជាបួន បានពើបប្រទះ ជាមួយម៉ូតូមួយគ្រឿងទៀត ធុនឌ្រីមដូចគ្នា ពាក់ស្លាក​លេខ ភ្នំពេញ1BG-1590 ដែលកំពុងបើកបរក្នុងទិសដៅកែងគ្នា។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...