គ្រូពេទ្យចាក់ថ្នាំសន្តំបន្លំរំលោភប្រពន្ធអ្នកជំងឺ ផ្អើលខេត្តក្រចេះ
គ្រូពេទ្យដែលជាប់សង្ស័យ ថាបានរំលោភបានសម្រេច រួចគេចខ្លួនបាត់ស្រមោលនោះ មានឈ្មោះថា ហេង ម៉េងលាង មានជំនាញ ជាគ្រូពេទ្យផ្នែកវះកាត់។ ហើយហេតុការណ៍បង្កការភ្ញាក់ផ្អើល ពីករណីចាប់រំលោភ បានកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នេះតែម្ដង នៅមន្ទីរពេទ្យ បង្អែក ខេត្តក្រចេះ។
បុរសជាអ្នកជំងឺ ដែលជាស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងប្រាប់ក្រុមសមត្ថកិច្ច ដែលចុះទៅដល់មន្ទីរពេទ្យថា ខ្លួនមានជំងឺ ហើយនាងជាភរិយា បានមកសម្រាកកំដរថែទាំ។ ប៉ុន្តែពេលបុរសកំពុងដេកលក់ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែកក្កដានេះ ស្រាប់តែគ្រូពេទ្យ ហេង ម៉េងលាង បានហៅប្រពន្ធ ឲ្យចូលក្នុងបន្ទប់ពិសោធន៍ ដោយនិយាយថា ត្រូវបូមឈាម ដើម្បីយកទៅជួយព្យាបាលជំងឺប្តី។
ស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងឲ្យដឹងទៀតថា៖ «ពេលចូលទៅដល់ក្នុងបន្ទប់ គ្រូពេទ្យ ហេង ម៉េងលាង បានកាន់ម្ជុលពីរ គឺមួយធំ មួយតូច ចាក់ទៅលើភរិយាខ្ញុំ បន្ទាប់មក [...]