Posts in ‘កម្ពុជា’ Category

ម៉ូតូ​បុក​គ្នា នៅ​ចំណុច​ស្តុប ទារ​សំណង​១០០​ដុល្លារ

ម៉ូតូ​បុក​គ្នា នៅ​ចំណុច​ស្តុប ទារ​សំណង​១០០​ដុល្លារ

ហេតុការណ៍នេះ បានបង្ករឲ្យភាគីទាំងសងខាង រងរបួសដូចគ្នា ចំណែកម៉ូតូ មិនមានរងការខូចខាត ធ្ងន់ធ្ងរទេ។ អ្វីដែលជាបញ្ហា គឺយុវជន ដែលជាអ្នកបើក ទៅប៉ះភាគីម្ខាងទៀតនោះ បានព្យាយាមរត់គេច តែត្រូវបានគេ​ឃាត់​បាន មុននឹងបញ្ជូន ឲ្យត្រឡប់មកដោះសា្រយ ជាមួយអ្នករងគ្រោះ នៅកន្លែងកើតហេតុវិញ។

ម្ចាស់ម៉ូតូឌ្រីម លោក មុត សុផល អាយុ៦៨ឆ្នាំ ដែលជាភាគីជនរងគ្រោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ឲ្យដឹងថា ម៉ូតូរបស់លោកម៉ាឌ្រីម ស្លាកលេខកណ្តាល១I-៤១០៦ បើកចេញពីស្តុប ត្រសក់ផ្អែម នៅពេលដល់​ភ្លើងខៀវ។ លោកបានអះអាង ទាំងសម្តីខ្លាំងៗថា ម៉ូតូម៉ា និច ពណ៍ស ស្លាកលេខ ១CS-៨១៩៨ ជាអ្នកបើកមក​បុកលោក នៅពេលកំពុងធ្វើដំណើរ ហើយលោកទារសំណង ពីយុជនម្ចាស់ម៉ូតូខាងលើ ចំនួនមួយរយដុល្លារ ថ្លៃព្យាបាលរបួស។

ដោយឡែកយុវជនម្ចាស់ម៉ូតូ និច ឈ្មោះ ពុំ បូរិទ្ធ អាយុ ១៨ ឆ្នាំស្នាក់នៅ សង្កាត់បឹងកេងកងទីមួយ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ បានសុំសម្របសម្រួល [...]

អ៊ុំ សំអាន៖  សុំ​អធ្យាស្រ័យ​ត្រង់​ពាក្យ តែ​មិន​សុំ​ទោស​​ទេ

អ៊ុំ សំអាន៖ សុំ​អធ្យាស្រ័យ​ត្រង់​ពាក្យ តែ​មិន​សុំ​ទោស​​ទេ

តំណាងរាស្រ្តមណ្ឌលសៀមរាប របស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកមិនមានអ្វីខុស សម្រាប់ជាតិ និងប្រជាពលរដ្ឋឡើយ។ ហើយលោកក៏មិនខ្លាច នូវអ្វីដែលធ្វើត្រឹមត្រូវ តាមច្បាប់នោះដែរ។ លោកថាអ្វី ដែល​ជម្រុញឲ្យលោក ចេញនូវលិខិតនេះ ព្រោះលោកបានឃើញ កំដៅនយោបាយកាន់តែក្តៅឡើង ហើយឈាន ដល់ការចាប់សកម្មជន គណបក្សលោកជាបន្តបន្ទាប់។

លោក អ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្សប្រឆាំង បានថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យ​.អាំងហ្វូ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះថា បើសិនជាលោក នៅបន្តប្តឹងផ្តល់គ្នាទៀតនោះ មុខជាអាច​ប្រឈម​មុខគ្នា កាន់តែខ្លាំង។ ហើយកំដៅនយោបាយ ក៏កាន់តែធំ ការចាប់ ឬឃុំខ្លួនសកម្មជនគណបក្ស ក៏អាចនឹង​មាន​ជាបន្តដែរ។

លោក សំអាន បានថ្លែងឡើងថា៖ «យើងគួរតែបញ្ចប់ការប្តឹងតវ៉ាគ្នា យើងត្រូវអនុវត្តតាមបែប “វប្បធម៌សន្ទនា” ដូចមេបក្សទាំងពីរវិញ។ (...) បើនៅតែប្តឹងផ្តល់គ្នា នោះវាគ្មានប្រយោជន៍អ្វី [...]

ព្រឹទ្ធសភាអនុម័តច្បាប់ NGO ព្រោះ​ដើម្បី​គ្រប់​គ្រង​«ថវិការ»​សង្គម​ស៊ីវិល (vdo)

ព្រឹទ្ធសភាអនុម័តច្បាប់ NGO ព្រោះ​ដើម្បី​គ្រប់​គ្រង​«ថវិការ»​សង្គម​ស៊ីវិល (vdo)

ក្រោយការអនុម័តជាផ្លូវការ ក្រោមសម្លេង ៤៤លើ៤៤ សម្លេង មកពីគណបក្សប្រជាជនកម្ពុជា តែមួយនោះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការដែលព្រឹទ្ធសភា យល់ព្រមអនុម័ត លើ​សេចក្ដីព្រាងច្បាប់​ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ  ព្រោះតែចង់បាន នូវការការពារអង្គការ សមាគម និងសង្គមស៊ីវិលទាំងនោះ ដោយរដ្ឋាភិបាល តាមរយៈការគ្រប់គ្រង លើប្រាក់ចំណូល និង​ចំណាយ ដែលបានទទួលជំនួយពីបរទេស។

នាវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា មក​ទល់ពេលនេះ អង្គកការសង្គមស៊ីវិល មានរហូតដល់ជាង ៥០០០ទៅហើយ។ ហើយគ្មានច្បាប់គ្រប់គ្រងនោះ វាមិនអាចទៅរួចទេ។ តើការព្រួយបារម្ភ របស់រដ្ឋាភិបាល និងសង្គមជាតិ មានការបារម្ភណាស់។ លោកថា រដ្ឋាភិបាលត្រូវការចាំបាច់ នូវអង្គការសង្គមស៊ីវិលទាំងនោះ ដែលបានមកជួយប្រជាពលរដ្ឋខ្មែរ នូវប្រាក់​រាប់​រយ​លាន ពីបរទេស។

លោក ប៊ុននាង [...]

ក្រឡាប់​រ៉ឺម៉ក​កង់​បី​ពី​ផ្លូវចោត ធ្លាក់​អ្នក​បើក​ម្នាក់​ស្លាប់​យ៉ាង​រន្ធត់

ក្រឡាប់​រ៉ឺម៉ក​កង់​បី​ពី​ផ្លូវចោត ធ្លាក់​អ្នក​បើក​ម្នាក់​ស្លាប់​យ៉ាង​រន្ធត់

ជាមេរៀនមួយ សម្រាប់អ្នកដឹករបស់ធ្ងន់ ឡើងចំណោត ទាំងឡាយផ្សេងទៀត។ បើកម្លាំងយាន អូសឡើង​ទួល​មិនរួច ឬទំងន់ផ្ទុក ធ្ងន់ជាកម្លាំងទប់របស់យាន នោះគេមិនគួរឡើង ឬចុះទួលឡើយ ព្រោះវាអាចបង្ក ឲ្យក្លាយ​ជា​វិនាសកម្មបាន។ ដូចករណីគ្រោះថ្នាក់ដល់ជីវិត របស់ម្ចាស់យានកង់បីនេះ ជាដើម។

ហេតុការណ៍ គ្រោះថ្នាក់ដ៏រន្ធត់ កើតឡើង នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥។ រ៉ឺមកកង់បី និងដែកផ្ទុក នៅលើរ៉ឺមក បានបែរក្រឡាប់ មកសង្កត់អ្នកបើកបរ នៅត្រង់ចំណុចកំពង់ដរ អរិយក្សត្រ ស្ថិតនៅឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ គ្រោះថ្នាក់ ដែលបានកើតឡើង នៅវេលាម៉ោង២ និង៤០នាទីរសៀលនេះ បាន​សម្លាប់អ្នកបើករ៉ឺមក ឈ្មោះ ទ្រី តា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរជាជាងដែក មានទីលំនៅ ក្នុងឃុំស្រុក​ខាង​លើ។

តាមប្រភពព៍ត័មាន ពីកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើក​រ៉ុម៉ក ដឹកដែកពេញមួយរ៉ឺម៉ក ពីភ្នំពេញ មកដល់កំពង់ដ អរិយក្សត្រ [...]

សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ ត្រូវបានព្រឹទ្ធសភា នៃប្រទេស​កម្ពុជា អនុម័ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីអត្ថបទព្រាងច្បាប់មួយនេះ ត្រូវបាន​រដ្ឋសភា​អនុម័ត ក្រោមសម្លេង ៦៨ លើ៦៨ នៃសម្លេងតំណាងរាស្រ្ត មកពីគណបក្សកាន់អំណាចតែមួយ កាលពីថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងមក។

បន្ទាប់ពីការអនុម័ត សេចក្ដីព្រាងច្បាប់នេះ របស់រដ្ឋសភានាពេលនោះ តំណាងរាស្រ្ត ខាងគណបក្សប្រឆាំង ដែលបានធ្វើពហិការ មិនចូលរួមក្នុងការអនុម័តច្បាប់​ បានធ្វើការបរិហារថា ច្បាប់ NGO នេះប្រៀបបាន ជាកូន​កើតមិនគ្រប់ខែ យ៉ាងដូច្នេះដែរ។

» សូមអានអត្ថបទឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះ

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...