Posts in ‘កម្ពុជា’ Category

ឡាន​ចុះ​ពី​លើ​ស្ពាន បុក​រ៉ឺមក​ដឹក​ឈើ​ស្លាប់​អ្នក​បើក​ម្នាក់

ឡាន​ចុះ​ពី​លើ​ស្ពាន បុក​រ៉ឺមក​ដឹក​ឈើ​ស្លាប់​អ្នក​បើក​ម្នាក់

ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង ៥០នាទី រសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចគល់ស្ពាន ព្រែកតាមាក់ ទៅតាមបណ្តោផ្លូវជាតិ លេខ៦A ស្ថិតក្នុងភូមិកោះកោ ឃុំព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍នេះ បង្ក​ពី​​រថយន្ត​មួយគ្រឿង មិនស្គាល់ម៉ាក បានបើកកបុក រ៉ឺម៉កកង់បីដែលដឹកឈើ យ៉ាងពេញទំហឹងពីក្រោយ នៅ​ជម្រាល​ចុះពីលើស្ពាន បណ្តាលឲ្យ ក្រឡាប់រ៉ឺម៉ក ធ្លាក់ម្ចាស់អ្នកបើក រួចកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ រឿន សារ៉េត អាយុ៤០ ឆ្នាំ មានបុខរបរ ជាអ្នកដឹកឈើដាក់ នៅតាម​ដេប៉ូសព្វថ្ងៃ មានទីលំនៅ ក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាម៉ាក ស្រុកមុខកំពូល ខេត្តកណ្តាល។ ជន​រងគ្រោះបានស្លាប់ ខណៈដែលកំពុងដឹកឈើ ទៅដាក់តាមដេប៉ូមួយចំនួន នៅក្នុងខេត្តកណ្តាល ដែលក្នុង​រ៉ឺម៉កនោះ ពោរពេញទៅដោយឈើ។

ដោយឡែកឡានបង្ក [...]

អ្នក​បើក​ឡាន​ ស្នើ​ក្រុមហ៊ុន​កាពីតូល ​ទទួល​តំណាង​៥នាក់ចូលធ្វើការ​វិញ

អ្នក​បើក​ឡាន​ ស្នើ​ក្រុមហ៊ុន​កាពីតូល ​ទទួល​តំណាង​៥នាក់ចូលធ្វើការ​វិញ

បុគ្គលិក៥ នាក់ ដែលជាតំណាង របស់បុគ្គលិកកម្មករ ត្រូវបានក្រុមហ៊ុន កាពីតូល បញ្ឈប់ពីការងារ កាលពី​ពេល​​ថ្មីៗនេះ បន្ទាប់ពីបុគ្គលិកទាំង៥នាក់ ត្រូវបានក្រុមបុគ្គលិកកម្មករ ឲ្យដឹងថា តែងបានដឹងទុក្ខធុរៈ ឬជួយ​ដោះ​ស្រាយ​បញ្ហា របស់ក្រុមបុគ្គលិក អ្នកបើកឡានទេសចរណ៍ របស់ក្រុមហ៊ុន។ នៅចំពោះ ការបញ្ឈប់​ពី​ការងារ​​នេះ ក្រុមអ្នកបើកឡាន បានធ្វើការតវ៉ានៅមុខក្រុមហ៊ុន នៅថ្ងៃទី២៧ ខែកក្កដានេះ ដើម្បី​សុំឲ្យ​សម្រប​សម្រួល ទទួល​យកបុគ្គលិកទាំងនោះ ឲ្យចូលធ្វើការធម្មតាវិញ។

ក្រុមអ្នកបើកឡាន ទេសចរណ៍ ដែលមានចំនួន ប្រមាណ១០០នាក់ បានប្រកាសមិនចូលធ្វើការ ហើយបាន​ធ្វើ​កូដកម្មទាមទារនេះ កាលពីវេលាម៉ោង ៨ និង៤០ នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នៅតាម​បណ្តោយ​ផ្លូវ ១៨២ កែង ផ្លូវ ១១១ ក្បែរផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អ្នកបើកឡានម្នាក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា [...]

ស្រវឹង​បើក​ម៉ូតូ​លឿន​ទៅ​បុក​ម៉ូតូ​មួយ​ទៀត ស្លាប់​ខ្លួន​របួស​ពីរ​នាក់

ស្រវឹង​បើក​ម៉ូតូ​លឿន​ទៅ​បុក​ម៉ូតូ​មួយ​ទៀត ស្លាប់​ខ្លួន​របួស​ពីរ​នាក់

ករណីគ្រោះថ្នាក់ ដែលបានផ្ដាច់ជីវិតមនុស្ស ភ្លាមៗនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំនុចចន្លោះ ពីគីឡូម៉ែត្រលេខ ១៧ និង ១៨ ក្នុងភូមិធំ ឃុំភូមិធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះដែលស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍នេះ ត្រូវបានគេស្គាល់ឈ្មោះ ហម ហាប់ អាយុ៣០ រស់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានបុខរបរជាកសិករ។

សាក្សីពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះបង្ករឡើង ពីជនរងគ្រោះខាងលើ ដែលជិះម៉ូតូម៉ាក វេវ មិនស្គាល់ស្លាកលេខ បានបើកបរយ៉ាងលឿន ចេញពីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១។ លុះមក​ដល់​កន្លែងកើតហេតុ បានរ៉េចង្កូត ទៅបុកម៉ូតូមួយគ្រឿងទៀត ជាម៉ូតូធំ កំពុងជិះពីរនាក់ប្តីប្រពន្ធ ក្នុងទិសដៅ​បញ្ច្រាស​គ្នាពេញទំហឹង។ ការប៉ះទង្គិច ពេញល្បឿន បានធ្វើឲ្យម្ចាស់ម៉ូតូ វេវ បានស្លាប់ ហើយពីរនាក់ប្ដីប្រពន្ធ បាន​រង​របួស​ធ្ងន់។ សាក្សីបន្តទៀតថា [...]

«ស្រុក​ខ្មែរ លែង​មាន​កន្លែង ឲ្យ​ខ្មែរ​ឈរ​ហើយ?» (vdo)

យុវតីម្នាក់នេះ បានស្រែកដាក់​ទៅ​ក្រុម​កងកម្លាំង របស់អាជ្ញាធរកម្ពុជា ដែលកំពុងដាក់ពង្រាយ នៅមុខ​រដ្ឋសភា​ថា «តើមានការឈឺចាប់អត់ ស្រុកខ្មែរឥឡូវ អីក៏សម្បើមដៃម្លេះ រកតែកន្លែងឈរមិនបាននោះ»? ការស្រែកតវ៉ា ទាំងនាងនៅជិះ​នៅលើម៉ូតូនេះ បានធ្វើឡើង បន្ទាប់ពីក្រុមកងកម្លាំងទាំងនោះ បានទាមទារបណ្ដេញចេញ កុំ​ឲ្យនៅឈរមើលការតវ៉ាទៀត។

សូមទស្សនាវីដេអូ នៃការស្រែកតវ៉ា របស់យុវតីរូបប្រិមប្រិយម្នាក់នេះ និងស្វែងយល់រក«ហេតុ» និង«ផល» ថា​តើបញ្ហា នៃការឈ្លោះ​ប្រកែកគ្នានេះ កើតមកពីអ្វី។ យ៉ាងណាក៏ដោយ ក៏បណ្ដាជន​នៅនឹងកន្លែងកើតហេតុ​ជាច្រើន​នាក់ មិនបានគាំទ្រ​​​ឲ្យមានការប្រើប្រាស់ នូវពាក្យអសុរោះ នៅក្នុងការជជែកគ្នាឡើយ ព្រោះភាសានេះ មិន​មានផលប្រយោជន៍អ្វី ក្រៅតែពីនាំឲ្យ​មាន​ការក្ដៅក្រហាយ​​ទ្វេរឡើង ទាំងសងខាងនោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការតវ៉ាយ៉ាងចាស់ដៃ ពីសំណាក់យុវតី មិនត្រូវបានកងកម្លាំងទាំងនោះ [...]

ចាប់​​ខ្លួន​​យុវជន​ស្លៀក​ពាក់​អ្នក​ទោស បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស!

ចាប់​​ខ្លួន​​យុវជន​ស្លៀក​ពាក់​អ្នក​ទោស បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស!

ការចាប់ខ្លួនយុវជនទាំង៦នាក់ ដែលបានសម្ដែងការតវ៉ារបស់ពួកគេ ដោយស្លៀកពាក់ ជាអ្នកទោសមានច្រវ៉ាក់ ជាប់នឹងជើងនោះ បានបង្កការចាប់អារម្មណ៍ ពីសារព័ត៌មាននានា នៅបស្ចឹមលោក នៅក្នុងប៉ុន្មានថ្ងៃនេះ បន្ទាប់​ពីសំនុំរឿង វាយតប់ទាត់ធាក់ របស់លោកឧកញ៉ា សុខ ប៊ុន ទៅលើតារាទូរទស្សន៍ កញ្ញា សាសា កាលពីដើមខែ​កក្កដានេះ។ ការស្លៀកពាក់ ជាអ្នកទោស ដែលយុវជនទាំង៦នាក់ អះអាងចង់បង្ហាញថា ច្បាប់គ្រប់គ្រង សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងក្លាយជាអាវុធដ៏មុតស្រួច ផ្ដល់ទៅឲ្យរដ្ឋាភិបាល ដើម្បី​រឹតត្បិត​សេរីភាព​របស់​ពួក​គេ​នោះ មិនបានធ្វើឲ្យអាជ្ញាធរ រដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន សប្បាយចិត្តនោះទេ ដែល​ខុស​ពី​ការ​សម្លឹងមើល ដោយក្រសែភ្នែកនានា នៅបស្ចឹមលោក ចាត់ទុកកាយវិការនេះ ថាជាការឆ្នៃ​ប្រឌិត​មួយ ជំនួស​ឲ្យ​ពាក្យ​សម្ដី និងការគិតរបស់ក្រុមយុវជន។

សារព័ត៌មាននៅក្នុង បណ្ដាប្រទេសអ៊ឺរ៉ុបខាងលិច យ៉ាងហោចណាស់៣ (បារាំង ប៊ែលហ្សិក ស្វីស) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...