Posts in ‘កម្ពុជា’ Category

ផ្ទុះ​អាវុធ​ទាំង​កណ្ដាល​យប់ ដើម្បី​បំបែក​ជម្លោះ​ក្មេង​ស្ទាវ​ពីរ​ក្រុម

ផ្ទុះ​អាវុធ​ទាំង​កណ្ដាល​យប់ ដើម្បី​បំបែក​ជម្លោះ​ក្មេង​ស្ទាវ​ពីរ​ក្រុម

ជម្លោះរវាងក្រុមក្មេងស្ទាវ ដែលម្ខាងមានគ្នា១០នាក់ ព្រួតវាយភាគីម្ខាងទៀត ដែលមានគ្នាបីនាក់ ដែលទើប​ចេញ​ពីក្លិបនេះ បានធ្វើឲ្យមន្ត្រីនគរបាល ដែលយាមល្បាតនាពេលយប់ ក្នុងតំបន់នោះ ផ្ទុះអាវុធឡើងលើមួយ​គ្រាប់ ដើម្បីបំបែកពួកគេ។ រឿងរ៉ាវបានកើតឡើង កាលពីម៉ោងប្រមាណ២ រំលងអធ្រាត្រយប់ ថ្ងែទី០៥ ចូល​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០១៥ នៅជិតគល់ស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលនៅក្នុងហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងមានក្រុមក្មេងយុវជនគ្នាបីនាក់ បានធ្វើដំណើរ​ចេញ​ពីក្លិប«វើលដាន់» តាមបណ្តោយផ្លូវខាងលើ ដែលជិះម៉ូតូម៉ាក MSXស្លាកលេខភ្នំពេញ ១CW-៩៩៩៨។ លុះ​មក​ដល់ចំណុច គល់ស្ពានស្ទឹងមានជ័យ ស្រាប់តែមានក្មេងស្ទាវ មួយក្រុមទៀតគ្នា១០នាក់ ជិះម៉ូតូ៤គ្រឿង ស្ទាក់​ម៉ូតូអ្នកទាំងបី រួចធ្វើការវាយតប់ទាំងកម្រោល ព្រមទាំងវាយកំទេចម៉ូតូ បណ្តាលឲ្យម្ចាស់រងរបួសធ្ងន់ ក្រុម​ភាគី​រងគ្រោះ [...]

បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​បី ទៅ​ឃុំ​នៅ​ព្រៃសរ បន្ទាប់​ពី​​សម្ដី ហ៊ុន សែន

បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​បី ទៅ​ឃុំ​នៅ​ព្រៃសរ បន្ទាប់​ពី​​សម្ដី ហ៊ុន សែន

បន្ទាប់ពីដាក់ឃុំសកម្មជនប្រឆាំង ទាំង១១នាក់ឡើងវិញ និងនៅក្រោយពេលមិន​ដល់ ២៤​ម៉ោង នៃការថ្លែងជា​សាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឲ្យប្រកាស​តាម​ចាប់​ខ្លួន ​អ្នក​ជាប់ពាក់ព័ន្ធបន្ថែម ​ក្នុង​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤នោះ​ សកម្មជនបី​នាក់ ពីក្នុងចំណោម៥នាក់ផ្សេងទៀត របស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់ និងត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេចឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោម​បទ​ចោទ​ចូលរួម​អំពើ​កុបកម្ម នៅថ្ងៃទី៥ ខែសីហានេះ។ សកម្មជនទាំងបីនាក់នោះ មានលោក គឹម ហួរ អាយុ២៨ឆ្នាំ លោក រឿន ចិត្រា អាយុ៣៣ឆ្នាំ និងលោក យា ថុង អាយុ២៧ឆ្នាំ។

កាលពីថ្ងៃចន្ទ ​លោក​ ហ៊ុន សែន​ បាន​បញ្ជាឲ្យ​អាជ្ញាធរ​ តាម​ចាប់​ខ្លួនជន ​ដែលពាក់ព័ន្ធនឹង​អំពើ​ហិង្សា​ ដើម្បីយក​មកផ្ដន្ទាទោស។ លោកនាយករដ្ឋមន្ត្រី [...]

អាដហុក៖ ការ​ចាប់​រំលោភ​នៅ​កម្ពុជា មាន​តួ​លេខ​កើន​ឡើង

អាដហុក៖ ការ​ចាប់​រំលោភ​នៅ​កម្ពុជា មាន​តួ​លេខ​កើន​ឡើង

លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា ឆមាសទីមួយឆ្នាំ២០១៥ ស្រ្តីនៅកម្ពុជា កំពុងប្រឈមមុខ នឹងការ«រំលោភសេពសន្ថវៈ» មិនថាក្មេង ចាស់នោះឡើយ។ បទល្មើសសេព​សន្ថវៈនោះ រួមមាន១៣១ករណី។ ក្នុងនោះ ជនរងគ្រោះជាកុមារី អាយុក្រោមប្រាំឆ្នាំ មាន៥ករណី, កុមារីអាយុ​ក្រោម១០ឆ្នាំមាន៣២ករណី, និងស្រ្តីអាយុក្រោម១៨ឆ្នាំមាន៦៣ករណី។ ជាមួយគ្នានេះ ស្រ្តីចាប់ពីអាយុ​លើ​១៨​ឆ្នាំឡើង មាន៣១ករណី ហើយករណីរំលោភរួចសម្លាប់ មានចំនួន៣ករណី រំលោភបូកមាន៦ករណី និងរំលោភ​ជនពិការ មាន១៥ករណី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ ខែសីហានេះថា ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក បាន​បញ្ជាក់ទៀតថា ករណីទាំងអស់ខាងលើនេះ កើតឡើងបណ្តាលមកពីការធ្លាក់ចុះ នូវក្រមសីលធម៌​របស់នៃអ្នក​ទាំងនោះ ការងប់ងុលនឹងគ្រឿងស្រវឹងថ្នាំញៀន ដែលបណ្តាលឲ្យមានហិង្សាមួយ កើតឡើង ដែលក្នុងនោះ រួម​មានហិង្សាក្នុងគ្រួសារជាដើម។

[...]
ចេញ​ពី​សាលា​ឆ្លង​ថ្នល់ ត្រូវ​រថយន្ដ​កិន​បែក​ខ្លួន​ស្លាប់​យ៉ាង​រន្ធត់

ចេញ​ពី​សាលា​ឆ្លង​ថ្នល់ ត្រូវ​រថយន្ដ​កិន​បែក​ខ្លួន​ស្លាប់​យ៉ាង​រន្ធត់

កុមារាដែលស្លាប់ គូរឲ្យសង្វេក ក្នុងហេតុការណ៍គ្រោះថ្នាក់ ចររាចរណ៍ខាងលើ ឈ្មោះ តុងតុង លានរិន អាយុ​៧ឆ្នាំ រស់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នកំពុងរៀន ថ្នាក់មតេយ្យ​សិក្សា ពោធិព្រឹក្ស។ ដោយឡែកម្ចាស់ឡានបង្ក ដែលត្រូវបានគេស្គាល់ឈ្មោះ ស៊នធី ជីអ៊ុន ភេទប្រុស អាយុ​២៨ ឆ្នាំរស់នៅភូមិស្សា ឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិសាត់ ជាអ្នកបើករថយន្តម៉ាក ហ៊ីណូ ស្លាកលេខ​ព្រះ​ស៊ីហនុ​៣A-១១៥៩ បើកក្នុងល្បឿនលឿន។

សាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០ និង ៤៥នាទីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ នៅតាមណ្តោយផ្លូវជាតិលេខ០១ ត្រងចំណុចគីឡូម៉ែត្រលេខ ៣២​-៣៣ ក្នុងភូមិព្រែកប៉ុល។ សាក្សីបញ្ជាក់ថា រថយន្តបង្ក ដែលបុកក្មេងប្រុសរងគ្រោះស្លាប់ ត្រូវបានមន្រ្តី មាន​សមត្ថកិច្ច​ឃាត់ខ្លូន បានភ្លាមៗ នៅទីតាំងកើតហេតុ រួចបញ្ជូនទៅកាន់អធិការដ្ឋាន [...]

អ៊ុំ សំអាន៖ ហ៊ុន សែន កំពុង​ធ្វើ​តាម​បញ្ជា​ក្រុង​ហាណូយ​ឬ?

អ៊ុំ សំអាន៖ ហ៊ុន សែន កំពុង​ធ្វើ​តាម​បញ្ជា​ក្រុង​ហាណូយ​ឬ?

ការថ្លែងជាសាធារណៈ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កជាមន្ទិលឡើងខ្លាំងទៀត ជា​ពិសេស នៅ​ក្រោយការចាប់ចង់ ដាក់ពន្ធនាគារ និងព្រមានថា នឹងមានការចាប់ចងបន្ថែមទៀត។ ព្រឹត្តិការណ៍​ខាងលើនេះ ត្រូវបានតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន វាយតម្លៃថា លោកនាយក​រដ្ឋមន្ត្រី បី​ទសវត្សន៍​របស់កម្ពុជា កំពុងបង្ហាញ​ពីការយក«ច្បាប់»​ជាឧបករណ៍ ក្នុងនាមខ្លួន ជាអ្នកមានអំណាច មក​គម្រាម​កំហែង ព្រោះខ្លាចរអា ពីបញ្ហាព្រំដែន។ តំណាងរាស្រ្តរូបនេះ បានចោទជាសំនួរ ទៅលោកនាយក​រដ្ឋមន្រ្តីថា តើការដែលលោក ហ៊ុន សែន បង្ហាញអំណាច ក្នុងការកំហែងនេះ ជាការធ្វើតាមបញ្ជា របស់បក្សកុម្មុយនីស​វៀតណាម ឬ​យ៉ាង​ណា?

ពីទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន«បញ្ជា»ជាថ្មី ទៅដល់កម្លាំងមានសមត្ថកិច្ច ឲ្យបន្តស្វែងរកចាប់ខ្លួន អ្នកដែលពាក់ព័ន្ធ ក្នុងអំពើហិង្សាមួយ ដែលបាន​កើត​ឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...