Posts in ‘កម្ពុជា’ Category

សម រង្ស៊ី៖ សកម្មជន​​សង្គ្រោះ​ជាតិ​នឹង​រួច​ខ្លួន បើ​រដ្ឋាភិបាល​មាន​«ស្មារតី​បង្រួប​បង្រួម​ជាតិ»

សម រង្ស៊ី៖ សកម្មជន​​សង្គ្រោះ​ជាតិ​នឹង​រួច​ខ្លួន បើ​រដ្ឋាភិបាល​មាន​«ស្មារតី​បង្រួប​បង្រួម​ជាតិ»

មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសម្ដែងសុទិដ្ឋិនិយមថា ស្ថានភាពតានតឹង ផ្នែក​នយោបាយលើក«ទីបី»នេះ អាចនឹងមានច្រកសម្រាប់ទម្លាយ បន្ទាប់ពីស្ថានការតានតឹង នៃនយោបាយ ក្នុង​ឆ្នាំ២០១៤ ទាំង«ពីរ» ត្រូវបានទម្លាយដោយស្របច្បាប់ និងដោយជោគជ័យ ក្រោមកិច្ចអន្តរាគមន៍ របស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឡើង ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់​ពី​លោកបានជួប និងសួរសុខទុកសកម្មជន ទាំង១១រូប នៅមុខមន្ទីរអប់រំកែប្រែទី១ ព្រៃស ដោយលោក បាន​អះ​អាងទៀតថា លោកនឹងព្យាយាមចរចា ជាមួយលោក ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ទៅតាមស្ថានភាព និងស្ថានការជាក់ស្តែង។។

លោកបន្តថា ទាំងរូបលោកផ្ទាល់ ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានគោលដៅ និងគំនិតតែមួយដូចគ្នា ក្នុងការបង្រួបបង្រួមជាតិ និងប្រមូលអ្នកមានចំណេះដឹង ដើម្បីការពារបូរណភាពទឹកដី តែមួយដូចគ្នា។

ប៉ុន្តែលោក សម រង្ស៊ី [...]

មន្ត្រី​ស័ក្តិ៣ បើក​បុក​របង​ភូមិ​គ្រឹះ ធ្លាយ​ដល់​រថយន្ត ២គ្រឿង​ទៀត

មន្ត្រី​ស័ក្តិ៣ បើក​បុក​របង​ភូមិ​គ្រឹះ ធ្លាយ​ដល់​រថយន្ត ២គ្រឿង​ទៀត

នៅវេលាម៉ោង៤ និង៣០ នាទី ព្រឹកព្រហាម ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើតឡើង បង្កដោយមន្រ្តីយោធាពាក់ស័ក្ត ៣ មួយរូប ដែលបានបើករថយន្ត ម៉ាក Luxus RX 350 ពណ៍​ខ្មៅ ស្លាកលេខ 2AD 8482 របស់ខ្លួន ទៅបុកភូមិគ្រឹះមួយ បណ្តាលឲ្យខូចខាតរបង និងរថយន្ត​ចំនួន ២ គ្រឿង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តរងការខូចខាតទី១ ម៉ាក Luxus LS 450L ស្លាកលេខភ្នំពេញ 2AQ-7778 បែកកញ្ចក់ខាងឆ្វេង និង​របក​ថ្នាំ​ផ្នែកខាងក្រោយ។ ចំណែករថយន្តមួយទៀត មិនស្គាល់ម៉ាក ស្លាកលេខ រដ្ឋ 09 2.0050 ខូចខាតផ្នែក​ខាង​មុខ។

ប្រភពនៅនឹងកន្លែង បានឲ្យដឹងថា រថយន្ដបង្កដែលបើកបរ ដោយមន្ត្រីយោធាស្រវឹងម្នាក់នេះ បានធ្វើដំណើរ​ពី​ស្ពានអាកាសក្បាលថ្នល់ លុះដល់រង្វង់មូលវិមានឯករាជ្យ ទើបបានរេចង្កួត ទៅបុករបងដែក នៃភូមិគ្រឹះ​នោះ​តែ​ម្ដង។ ក្រោយពេលកើតហេតុ រថយន្តបង្កមិនបានឈប់ទេ ហើយព្យាយាមបើកគេច [...]

អាជីវករ​សុំ​ផ្អាក​ការ​អភិវឌ្ឍន៍​ផ្សារ​ដើម​គ និង​ជម្រះ​បញ្ជី​ប្រធាន​ផ្សារ

អាជីវករ​សុំ​ផ្អាក​ការ​អភិវឌ្ឍន៍​ផ្សារ​ដើម​គ និង​ជម្រះ​បញ្ជី​ប្រធាន​ផ្សារ

គម្រោងអភិវឌ្ឍន៍ និងសាងសង់ផ្សារដើមគរថ្មីនោះ ត្រូវបានលោក ឃួន ស្រេង អភិបាលរងសាលារាជធានី​ភ្នំពេញ បង្ហាញកាលពីពេលកន្លងមក រួចមកហើយ នៅសាលារាជធានីភ្នំពេញ ដោយមានដូចជាផែនទីជា​ដើម សម្រាប់អជីវករមើល។ ប៉ុន្តែគម្រោងនេះ មិនត្រូវបានក្រុមអាជីវកររីករាយ ទទួលយល់ព្រមនោះទេ។ ដូច្នេះ​ហើយ ទើបនៅ​ម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃ ទី១៧ ខែសីហានេះ ក្រុមអាជីវករផ្សារដើមគរ ប្រមាណជាង​១០០​នាក់ ជួបជុំគ្នានៅមុខខុទ្ធកាល័យនាយករដ្ឋមន្ត្រី ដើម្បីដាក់ញត្តិសុំអន្តរាគនម៍ ពីរដ្ឋាភិបាល។

ក្នុងការតវ៉ាខាងលើ អាជីវករម្នាក់អ្នកស្រី ទិត្យ ផល្លា អ្នកលក់សម្លៀកបំពាក់ក្នុងផ្សារ បានបញ្ជាក់ថា អ្នកស្រី​ចង់​ឲ្យមានការទទួលខុសត្រូវ ចំពោះអាជីករ ពីប្រធានផ្សារលោក សេង សារ៉ន។ អ្នកស្រីមានប្រសាសន៍ថា ការ​ដែល​មានគម្រោសាងសង់ផ្សារ របស់សាលារាជធានីភ្នំពេញ ជារឿងមួយ តែនៅមានរឿងមួយទៀត គឺតាំងពី​មានបញ្ហានេះមក ប្រធានផ្សារ លោក សេង សារ៉ន ហាក់មិនសូវរវីរវល់ [...]

ប្រច័ណ្ឌ​ពេក ប្តី​ចុង​ម្នាក់​នេះ​បាន​សម្លាប់​ប្រពន្ធ​នឹង​កាំបិត​ប៉័ងតោ

ប្រច័ណ្ឌ​ពេក ប្តី​ចុង​ម្នាក់​នេះ​បាន​សម្លាប់​ប្រពន្ធ​នឹង​កាំបិត​ប៉័ងតោ

ខឹងខុសខឹងខាត ហើយក្ដីប្រចណ្ឌខ្លាំងហួសហេតុ វាបានធ្វើ ឲ្យក្លាយទៅជាវិនាសកម្មមួយ ដ៏ខ្លោចផ្សារ ដែល​មនុស្សគ្រប់រូប ត្រូវតែជៀសឲ្យឆ្ងាយ។ នេះជាករណីស្រ្តីរងគ្រោះមួយរូប ឈ្មោះ ឆែម អ៊ឹង អាយុ៤២ឆ្នាំ ដែល​ត្រូវ​បានស្វាមីទីពីររបស់ខ្លួន កាប់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយការ​មិន​ទុក​ចិត្ត និងកើតការប្រច័ណ្ឌ ទៅលើប្រពន្ធ។

ស្វាមីចិត្តអប្រិយម្នាក់នេះ ឈ្មោះ អ៊ុយ ហឿត អាយុ៤៥ឆ្នាំ បានរួមរស់នៅជាមួយប្រពន្ធ ដែលជាជនរងគ្រោះ អស់ជាច្រើនឆ្នាំមកហើយ រហូតដល់មានកូន០៤នាក់ (ស្រីម្នាក់ និងប្រុស០៣នាក់) ក្នុងបន្ទុកនោះទៀត។ ករណី​សម្លាប់ប្រពន្ធ ព្រោះប្រច័ណ្ឌនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិដូនឡឹក ឃុំសំបូរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍សម្លាប់ប្រពន្ធខាងលើ ត្រូវបានឧត្តមសេនីយ៍ លោក អាត់ ខែម ស្នងការនគរបាល ខេត្ត​បន្ទាយ​មាន​ជ័យ [...]

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា ការប្រជុំរបស់ព្រឹទ្ធសភា បានសម្រេចឲ្យ​អាជ្ញាធរមាន​សមត្ងកិច្ច បន្តនីតិវិធីរបស់ខ្លួន ដោយពុំគិតពីអភ័យឯកសិទ្ធិ ក្រោមមូលហេតុ បទល្មើសជាក់ស្តែង។ លោកថា បទល្មើសជាក់ស្តែង ដែលមានចែងតាមមាត្រា១០៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើការចាប់ខ្លួនជាមុន ចាំ​រាយការណ៍ជាក្រោយបាន។ លោកបន្ថែមថា ដូច្នេះទាំងសមត្ថកិច្ច ទាំងតុលាការ អាចបន្តធ្វើការការរបស់ខ្លួន តាមនីតិវិថីច្បាប់ ដេលបានចែងនេះ ជាបន្តបន្ទាប់ទៀត។

» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ម ប៊ុននាង ដូចខាងក្រោម៖

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅពន្ធនាគារព្រៃសរ កាលពីថ្ងៃទី១៧ ខែសីហា ម្សិល​ម៉ិញនេះថា ករណីខាងលើនេះ នឹងអាចធ្វើការចរចា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...