សំណើរ៦ចំណុច ដើម្បីឲ្យបក្សអំណាចខ្មែរឈរឈ្មោះបោះឆ្នោត
បន្ទាប់ពីសកម្មជនគណបក្ស ចំនួនបីនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងមកវិញនោះ អ្នកនាំពាក្យគណបក្សអំណាចខ្មែរ បានបង្ហាញពីជំហរ របស់គណបក្សនេះជាថ្មីថា ការប្រជែងយកសន្លឹកឆ្នោត នាពេលខាងមុខ (ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភូមិឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨) គណបក្សអំណាចខ្មែរ នឹងមិនមានគម្រោង ចូលរួមបោះឆ្នោតនោះឡើយ ដរាបណាការស្នើឡើង យ៉ាងហោច៥ចំណុច ក្នុងចំណោម៦ចំណុច របស់គណបក្ស មិនត្រូវបានរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ទទួលយកទៅដោះស្រាយនោះទេ។
ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាន កាលពីថ្ងទី២៣ ខែកញ្ញា ម្សិលម៉ិញនេះ លោក ទេព វីរៈ អ្នកនាំពាក្យគណបក្សអំណាចខ្មែរ បានថ្លែងឡើងថា៖ «បើសិនជាការទាមទារ ប្រាំចំណុចមិនបានទេ គណបក្សអំណាចខ្មែរ មិនចូលរួមបោះឆ្នោតជាដាច់ខាត។ (...) ដោយសារអី?... ដោយសារយើងអត់មាន អាប្រាំចំណុចហ្នឹងហើយ វាអត់មានយុត្តិធម៌ទេ។ ទោះបីយើងឈ្នះ [...]