Posts in ‘កម្ពុជា’ Category

សភា​ប្រជុំ​ខុស​របៀប​វារៈ សម្រេច​បោះ​ឆ្នោត​ទម្លាក់ កឹម សុខា ដោយ​តំណាង​រាស្រ្ត CPP

សភា​ប្រជុំ​ខុស​របៀប​វារៈ សម្រេច​បោះ​ឆ្នោត​ទម្លាក់ កឹម សុខា ដោយ​តំណាង​រាស្រ្ត CPP

បើតាមការអះអាង របស់លោក អេង ឆៃអៀង ប្រធានគណៈកម្មការទីមួយនៃរដ្ឋសភា បានលើកឡើងថា លោក ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការ«កោះប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា» នៅម៉ោង ៨:០០ ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ មុនកិច្ចប្រជុំរដ្ឋសភាពេញអង្គ។ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ឆៃអៀង តំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានអះអាងថា៖ «តែរបៀបវារៈ នៃកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍នេះ មិនត្រូវបានប្រាប់ឲ្យដឹង ជាមុនឡើយ»។

យ៉ាងណាទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាមហៅទៅលោក អេង ឆៃអៀង ក្នុងព្រឹកថ្ងៃទី៣០ ខែតុលា​នេះ ដើម្បីសុំការលំអិត តែលោកមិនបានទទួលទូរសព័្ទឡើយ។ នៅម៉ោង៨ និង៣០ នាទីព្រឹកថ្ងៃដដែលនេះ ទស្សនាវដ្តីបានហៅទៅលោក សុខ ឥសាន អនុប្រធានគណៈកម្មការទីមួយនៃរដ្ឋសភា ហើយលោកបាន​ប្រាប់ទស្សនាវដ្តីថា លោកកំពុងប្រជុំក្នុងរដ្ឋសភា ខណៈលោក ជា ប៉ូច ជាសមាជិកគណៈកម្មការទីមួយ នៃ​រដ្ឋសភាបាននិយាយថា [...]

រដ្ឋសភា​ទម្លាក់ កឹម សុខា ពី​តំណែង តាម​«ញត្តិ»​ពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធិភាព

រដ្ឋសភា​ទម្លាក់ កឹម សុខា ពី​តំណែង តាម​«ញត្តិ»​ពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធិភាព

តាមច្បាប់រដ្ឋធម្មនុញ្ញ សំឡេង៥០% បូក ១ នៃសមាជិករដ្ឋសភាសរុប អាចសម្រេចទម្លាក់តំណែងលោក កឹម សុខា ចេញពីអនុប្រធានទីមួយ នៃរដ្ឋសភាបាន។ សម្លេង ៥០% បូក ១ ស្មើនឹង៦៣ សម្លេងនៃ​តំណាង​រាស្រ្ត​វត្តមានគាំទ្រ នឹងអាចធ្វើការសម្រេច យកជាផ្លូវការ។ លោក កឹម សុខា ត្រូវទទួលបាន៦៨ សម្លេងគាំទ្រ ទម្លាក់​ចេញពីអនុប្រធានទីមួយនៃរដ្ឋសភា ដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក ហេង សំរិន ប្រធានរដ្ឋសភាផង។

«រវៀបវារៈថ្មីមួយ»នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទើបតែប្រជុំសម្រេចដាក់បញ្ចូល ក្នុងព្រឹក​ថ្ងៃទី៣០ ខែតុលានេះ មុនកិច្ចប្រជុំពេញអង្គ។ ក្រោមសម្លេង៦៨ រូប នៃតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានវត្តមាន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ ឯតំណាងរាស្ត្រ៥៥រូប រួមទាំងលោក កឹម សុខា និងលោក សម រង្ស៊ី មកពីគណបក្សសង្គ្រោះជាតិ មិនមានវត្តមាន និងធ្វើពហិការ មិនចូលប្រជុំ​រដ្ឋសភា​ព្រឹកនេះទេ។ [...]

យល់​ដឹង​ពី​សិទ្ធិ​មនុស្ស នាំ​ឲ្យ​ចំណេញ​នៅ​ក្នុង​វិស័យ​ឯកជន

យល់​ដឹង​ពី​សិទ្ធិ​មនុស្ស នាំ​ឲ្យ​ចំណេញ​នៅ​ក្នុង​វិស័យ​ឯកជន

នៅក្នុងសិក្ខាសាលាមួយ ដែលធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិមនុស្ស ក្នុងការប្រតិបត្តិធុរកិច្ច» នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារ អ៊ីមផឺរៀលហ្គាឌិនវិឡា និងអូតែល រាជធានីភ្នំពេញ ដោយមានការចូលរួមជាច្រើនស្ថាប័ន ដើម្បីពិភាក្សា ពីការគោរពសិទ្ធិមនុស្ស ក្នុងវិស័យឯកជន។

អ្នកស្រី ខៃ ចិន្តា តំណាងឲ្យក្រុមហ៊ុនឯកជន ផ្នែកទេសចរណ៍ បានថ្លែងឡើង ពីការគោរពសិទ្ធិមនុស្ស នៅ​ក្នុង​ក្រុមហ៊ុនរបស់អ្នកស្រី មានដូចជា ការឲ្យឈប់សម្រាក ប្រចាំសប្តាហ៍ ថ្ងៃបុណ្យជាតិ និងការផ្តល់ប្រាក់លើ ទឹកចិត្តជាដើម។ តែបើបុគ្គលិកសុំឈប់ មានភារះកិច្ចផ្ទាល់ គឺត្រូវមានហេតុផលគ្រប់គ្រាន់ និងច្បាស់​លាល់ ស្របតាមច្បាប់ការងារ ទើបខាងអ្នកស្រីអនុញ្ញាត ឲ្យឈប់សម្រាក។ អ្នកស្រីបាននិយាយថា៖ «សិទ្ធិ​មនុស្ស មាន័យទូលំទូលាយ ហើយមនុស្សគ្រប់រូប ត្រូវតែដឹង គោរព និងរៀនសូត្រ អំពីសិទ្ធិមនុស្ស»។

អ្នកស្រីបានបន្តទៀតថា [...]

កែម ឡី៖ នៅ​ពេល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​នៅ​មាន​ជីវិត​ទេ

កែម ឡី៖ នៅ​ពេល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​នៅ​មាន​ជីវិត​ទេ

«នៅពេលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនៅមានជីវិតនោះទេ» នេះជាការអះអាង បង្ហើបឲ្យដឹង របស់​លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ពីជំហររបស់លោក ឆ្លើយតបទៅនឹងការសាកសួរ កាលពីយប់​ថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ២០១៥ របស់លោក ជុន ចាន់បុត្រ អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលចង់ដឹងថា តើ​លោក កែម ឡី ធ្លាប់បានរងនូវការ«គម្រាម» ដោយប្រការណាមួយ ដែរឬទេ។

លោក កែម ឡី ដែលត្រូវបានគេស្គាល់ថា បានផ្ដល់ការធ្វើអត្ថាធិប្បាយ ដោយមិនសំចៃមាត់​ក្នុង​ព្រឹត្តិការណ៍​នយោបាយ និងសង្គមនៅក្នុងប្រទេសនោះ បានពន្យល់ថា នៅក្នុងប្រទេសមួយ ដែលសម្បូរទៅដោយខ្លា ពស់​វែក និងត្រីឆ្លាមនោះ វាមិនមែនជាកន្លែង សម្រាប់ឲ្យនរណាៗ ក៏អាចផ្ដល់នូវការបញ្ចេញមតិ ប្រកប​ដោយ​សុភវិនិច្ឆ័យ និងភាពមោះមុតបាននោះឡើយ។

ផ្ដល់គំរូដល់យុវជន...

លោកបានថ្លែងបន្តថា៖ «ប៉ុន្តែ បើយើងនាំគ្នាខ្លាច ខ្លាចទាំងអស់គ្នា [...]

សង្ឃដីកា​អន់​ព្រះ​ទ័យ នឹង​ម្ចាស់​សំដី​«យើស... អា​ត្រងោល!»

សង្ឃដីកា​អន់​ព្រះ​ទ័យ នឹង​ម្ចាស់​សំដី​«យើស... អា​ត្រងោល!»

បន្ទាប់ពីការវាយដំធាក់ទាត់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ រហូតមានរបួស​ស្នាម​នោះ ហេតុការណ៍មួយនេះទៀត ក៏បានជួយបន្ថែមរសជាតិ ឲ្យបាតុកម្មទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញ​​ពី​តំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភានោះ កាន់តែមានភាពល្បីល្បាញនោះដែរ។ ល្បីល្បាញ ព្រោះ​ពាក្យ​សម្ដី​មួយ​ឃ្លា របស់បុរសម្នាក់ ដែលមានអាហារនៅពេញមាត់ បានស្រែកទៅលើព្រះសង្ឃមួយអង្គ ព្រះ​នាម ណាំ ចាន់ថេន សឹងកក្រើកប្រថពី (ព្រោះសម្លេងខ្លាំងជាងសម្លេង របស់បាតុកររាប់សិប​ដទៃ​ទៀត) ថា៖ «គេ​វាយ​ឥឡូវ​ហ្នឹង!... ទៅវត្តទៅ! លោកឆ្កួតអីមកអញ្ចឹង! យើស​អាត្រងោល!... អើ​ចុះ​ហ្អែង​អាត្រងោល បើ​ប្រម៉ាណ​ពាន់អង្គ មកតែហ្អែងមួយ​ហ្នឹង! ចុយអានេះ!»

មានថេរដីកា នៅក្រោយព្រឹត្តិការណ៍នេះភ្លាមៗ ព្រះតេជគុណ ចាន់ថេន គង់នៅវត្តព្រះពុទ្ធ បានឲ្យដឹងថា ព្រះអង្គ​គ្រាន់តែចង់ចូលរួម ជាមួយនឹងសកម្មភាពផ្សេងៗ ដូចនឹងប្រជាពលរដ្ឋទូទៅដែរប៉ុណ្ណោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...