តុលាការកំពូលបន្តឲ្យឃុំខ្លួន កឹម សុខា ដដែល
មិនមានអ្វី គួរឲ្យភ្ញាក់ផ្អើលទេ! បន្ទាប់ពីបានបន្តជំនុំជម្រះ លើបណ្តឹងសុំនៅក្រៅឃុំ ជាលើកទី២ ក្នុងព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះរួច តុលាការកំពូលកម្ពុជា នៅតែសម្រេចបន្ត ឲ្យឃុំខ្លួនលោក កឹម សុខា ប្រធាននៃគណបក្សសង្គ្រោះជាតិ ឲ្យនៅក្នុងពន្ធនាគារដដែល ដោយតំកល់សាលដីកាសាលាឧទ្ធរណ៍ ក្នុងន័យថា ការបន្តឃុំខ្លួន មេដឹកនាំបក្សប្រឆាំង គឺដើម្បីសាកសួរ និងការពារ កុំឲ្យមានបទល្មើសថ្មីកើតឡើង។
លោកតំណាងរាស្ត្រ កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា នៅវេលាម៉ោង ០០ និង៣៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង [...]