Posts in ‘កម្ពុជា’ Category

អ៊ូ វីរៈ ថា ខឹម វាសនា មាន​បញ្ហា​ផ្លូវ​ចិត្ត

អ៊ូ វីរៈ ថា ខឹម វាសនា មាន​បញ្ហា​ផ្លូវ​ចិត្ត

«អាណិត» ព្រោះលោក ខឹម វាសនា មាន«បញ្ហាផ្លូវចិត្ត»! នេះជាការថ្លែងឡើង របស់អ្នកវិភាគ​បញ្ហា​សង្គម-​នយោបាយ លោក អ៊ូ វីរៈ  ដែលបានសរសេរ​នៅមុននេះបន្តិច លើបណ្ដាញសង្គម។ លោក អ៊ូ វីរៈ ដែល​ជា​ប្រធាន​អង្គការវេទិកាអនាគតផងនោះ បានសរសេរដូច្នេះ ដើម្បីតបទៅនឹងវីដេអូមួយ ដែលគេបានឮលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) និយាយពីការសុំកោះមួយ បង្កើត​ប្រទេស​ដាច់​ដោយ​ឡែក និងលែងចង់នៅ ជាជនជាតិខ្មែរតទៅទៀត។

លោក អ៊ូ វីរៈ បានសរសេរថា៖ «ខ្ញុំមានអារម្មណ៍អាណិតគាត់។ គាត់មានបញ្ហាផ្លូវចិត្ត។ កំហឹង និងការតឹងទ្រូង នាំ​គាត់​ទៅ[ជា]អញ្ចឹង។»។

 

នៅខាង​ក្រោម​ការលើកឡើង របស់លោក អ៊ូ វីរៈ រហូតមកដល់ម៉ោងនេះ មានសមាជិក [...]

អង្គរក្ស ហ៊ុន សែន ដេញ​អ្នក​កាសែត VOA មិន​ឲ្យ​យក​ព័ត៌មាន

អង្គរក្ស ហ៊ុន សែន ដេញ​អ្នក​កាសែត VOA មិន​ឲ្យ​យក​ព័ត៌មាន

បណ្ដេញចេញ ព្រោះជា«គោលការណ៍»ខាងលើ។ ហើយខាងលើ ឬ«ថ្នាក់លើ»មួយនោះ គឺស្ត្រីអ្នកទទួល​ខុស​ត្រូវ ផ្នែក«ពិធីការ»ម្នាក់ សម្រាប់ពិធីចែក​សញ្ញាបត្រ នៅក្នុងសាកលវិទ្យាល័យមួយ ដែលត្រូវបានធ្វើឡើង ក្រោមអធិបតីភាព របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី១៥ ខែមិថុនានេះ កណ្ដាលរាជធានីភ្នំពេញ។

ដូចរៀងរាល់ព្រឹត្តិការណ៍ ដែលមានវត្តមានរបស់លោក ហ៊ុន សែន វាជាឱកាសមួយ​ សម្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ទាំង​ឡាយ អាច​ប្រមាញ់​យកព័ត៌មាន សម្រាប់ប្រិយមិត្ត​របស់ផងខ្លួន។ តែផ្ទុយទៅវិញ អ្នកកាសែត​មក​ពី​ស្ថាប័ន វិទ្យុសម្លេងសហរដ្ឋអាមេរិក ហៅកាត់ថា «VOA» ទំនងជាទទួលបាន​ នូវបទ​ពិសោធន៍​​យ៉ាងជូរចត់ ដោយ​​ត្រូវ​បាន​កងអង្គរក្ស របស់នាយករដ្ឋមន្ត្រី ក្រោមបញ្ជារបស់ស្ត្រី«ពិធីការ»ម្នាក់នោះ បណ្ដេញចេញ​មិន​ឲ្យ​យក​ព័ត៌មាន ទាំងគ្មាន​ហេតុផល​​ច្បាស់លាស់។

ដូចការលើកឡើង [...]

ហ៊ុន សែន ថា​គ្មាន​បញ្ហា បើ​អាមេរិក​កាត់​ជំនួយ​១០០%

ហ៊ុន សែន ថា​គ្មាន​បញ្ហា បើ​អាមេរិក​កាត់​ជំនួយ​១០០%

«មិនមានបញ្ហាទេ ទោះកាត់១០០ភាគរយ ក៏កាត់ទៅ ព្រោះខ្មែរយើងអត់មានអីផង» នេះជាការលើកឡើង របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីតបទៅនឹង​គម្រោង​កាត់​ជំនួយ​អាមេរិក សម្រាប់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋបាល​​ប្រធានាធិបតី​អាមេរិកថ្មី លោក ដូណាល់ ត្រាំ (Donald Trump)។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ នៅក្នុងពិធីចែក​សញ្ញា​បត្រ​​មួយ ក្នុងព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ដោយនិយាយ​ការពាររដ្ឋបាល​ប្រធានាធិបតីអាមេរិកថា លុយ​មិន​មែន​ធ្លាក់​ពី​លើមេឃទេ ដែលជាហេតុធ្វើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវកាត់​បន្ថយជំ​នួយ​ទៅ​ក្រៅ​ប្រទេស ចំនួន​៣០ភាគរយ សម្រាប់គម្រោងថវិកាឆ្នាំក្រោយៗ របស់ប្រទេសមហាអំណាច។

លោក ហ៊ុន សែន បានថ្លែងថា៖ «ដូណាល់ ត្រាំ ត្រូវការលុយ អញ្ជឹងលុយវាមិនមែនធ្លាក់ពីលើមេឃមកទេ វាត្រូវ​មានតុល្យភាព [...]

ហ៊ុន សែន៖ សម រង្ស៊ី នឹង​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ មួយ​ជីវិត

ហ៊ុន សែន៖ សម រង្ស៊ី នឹង​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ មួយ​ជីវិត

«មើលអ្នកក្លាហាន សូមអញ្ជើញ! ទ្វារចំហរហើយ!» នេះជាសំដីចំអក របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី-​ប្រធាន​​គណបក្សប្រជាជនកម្ពុជា តបទៅ​លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅមួយថ្ងៃ បន្ទាប់​ពីបុរសខ្លាំងកម្ពុជារូបនេះ បានលុបចោលនូវបទបញ្ជា ដែលហាមប្រាម​ក្រុមហ៊ុន​យន្ដហោះ មិនឲ្យដឹក​មេ​ដឹកនាំ​​ប្រឆាំង​ត្រឡប់ចូល​កម្ពុជាវិញ។ លោកនាយករដ្ឋមន្ត្រី នៅបានអះអាងទៀតថា លោក សម រង្ស៊ី នឹងមិន​អាច​ត្រឡប់​​មក​​កម្ពុជា​​វិញ អស់មួយជីវិត ដោយសារ«គុក» នៅរង់ចាំលោក។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧​នេះ លោក ហ៊ុន សែន បានថ្លែងថា៖ «ពីមុន​ខ្ញុំគិត​សុវត្ថិភាពលោក (លោក សម រង្ស៊ី) តែឥឡូវដោយ​សារ​លោក​ថា​មក​ភ្លាម ខ្ញុំក៏អុកភ្លាមដែរ។ អត់ទាន់បាន ១០ម៉ោងផង ប្តូរចិត្តថាអត់មកទេ។ អ៊ីចឹង បានក្នុងបទអត្ថាធិប្បាយ​បិទ​កន្ទុយ​ចុងក្រោយ​របស់ខ្ញុំ [...]

តុលាការ​​ឃុំ​ខ្លួន​មន្ដ្រី​នគរបាល ដែល​រង​ការ​ចោទ​​ថា​បាន​​ប្រមាថ ហ៊ុន សែន

តុលាការ​​ឃុំ​ខ្លួន​មន្ដ្រី​នគរបាល ដែល​រង​ការ​ចោទ​​ថា​បាន​​ប្រមាថ ហ៊ុន សែន

មន្ត្រីនគរបាលពាក់ស័ក្ដិបី មានអត្តលេខ «០៣១៩១១» លោក លាង ឡា ត្រូវបានចៅក្រមស៊ើបអង្កេត របស់​សាលា​ដំបូងរាជធានីភ្នំពេញ ចេញដីកា​នៅល្ងាចថ្ងៃទី១៤ ខែមិថុនានេះ សម្រេចឲ្យឃុំខ្លួន​មន្ត្រី​ក្រសួង​មហាផ្ទៃ​រូបនេះ ជាបណ្ដោះអាសន្ន បន្ទាប់ពីបានបញ្ចប់ការសាកសួររួច។ លោក លាង ឡា បានរងការចោទប្រកាន់ថា បាន​«គម្រាមសម្លាប់»លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ នៅ​លើ​ទំព័រ​​ហ្វេសប៊ុក​​ផ្ទាល់ របស់នាយករដ្ឋមន្ត្រី។

លោក លាង ឡា ដែលគេស្គាល់ថា ជានាយរងផ្នែក នៃការិយាល័យគណនេយ្យ នាយកដ្ឋានភស្ដុភារ និងសម្ភារ​បច្ចេកទេស របស់ក្រសួងមហាផ្ទៃ ត្រូវ​បាន​លោក សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​ អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ចោទ​​ប្រកាន់​ពី​បទ​ «គំរាមកំហែង​ថា​នឹង​សម្លាប់​» តាម​មាត្រា​២២៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បើសិន​ជាមន្ត្រី​នគរបាល​រូបនេះ ត្រូវបានតុលាការរកឃើញថា មានកំហុសមែននោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...