រូបថតកុមារី ស្រាប់តែឃើញក្មេងស្រីម្នាក់ទៀត ខាងក្រោយ...
រូបថតដែលបង្កការភ្ញាក់ផ្អើលនោះ ត្រូវបានសារព័ត៌មានធំៗ មួយចំនួនទៅអ៊ឺរ៉ុប សម្ដែងការចាប់អារម្មណ៍ យកមកផ្សាយនៅក្នុងអត្ថបទ របស់ពួកគេយ៉ាងព្រោងព្រាត។ រូបនេះត្រូវបានបង្ហោះ ដោយអ្នកប្រើប្រាស់ បណ្ដាញសង្គមនៅក្នុងប្រទេសអូស្ត្រាលី ដែលជាអ្នកសារព័ត៌មានមួយរូប នាង អាណាតាស្យា ប៉េរ៉េត៍ (Anastassia Perets) ប៉ុន្តែនាង បានទទួលស្គាល់ថា រូបនេះ មិនមែនខ្លួននាង ជាអ្នកថតនោះទេ តែនាងបានរកឃើញ ដោយចៃដន្យ មុននឹងយកមកបង្ហោះ នៅលើជញ្ជាំងហ្វេសប៊ុក របស់នាង។
អ្នកដែលបានឃើញរូបថតនេះ បានចែករំលែកជាបន្តបន្ទាប់ ហើយមនុស្សជាភាគច្រើន សុទ្ធតែបានយល់ ទាំងព្រឺសម្បុរថា រូបដែលឈរ ពីខាងក្រោយកុមារីនោះ គឺជាព្រលឹងខ្មោច របស់ក្មេងមួយរូបទៀត។ ប៉ុន្តែក៏មានមនុស្សមួួួយចំនួនទៀត យល់ថានេះជាបច្ចេកទេសកាត់ត [...]