Posts in ‘ជុំវិញកំសាន្ដ’ Category

ភ្ញាក់​ព្រើត! ចូល​បង្គន់ ប្រទះ​ពស់​ថ្លាន់​ពីរ​ក្បាល​នៅ​ក្នុង​ចាន​បង្គន់

ភ្ញាក់​ព្រើត! ចូល​បង្គន់ ប្រទះ​ពស់​ថ្លាន់​ពីរ​ក្បាល​នៅ​ក្នុង​ចាន​បង្គន់

វិធានការចាំបាច់ ដើម្បីចូលបង្គន់ ធ្វើការបន្ទោរបង់ (ជាពិសេស បន្ទោរបង់«អាធំ») ប្រកបដោយសុវត្ថិភាព នៅ​ប្រទេសអូស្ត្រាលី នោះគឺត្រូវបើកភ្នែកមើល ថានៅក្នុងចានបង្គន់មានអ្វី! ព្រោះហេតុការណ៍នេះ បានកើត​ឡើង​ទៀតហើយ នៅក្នុងក្រុង «Townsville» ភាគឦសាននៃកោះអូស្ត្រាលី ពស់ថ្លាន់ពីរក្បាល បានចូលទៅសំងំ​កាច់​សម្បុក ក្នុងចានបង្គន់ និងក្នុងធុងទឹក (របស់ចានបង្គន់) នៃគេហដ្ឋាន​របស់យុវនិស្សិតមួយរូប។

ជាសំណាងល្អដែរ ដែលយុវនិស្សិតរូបនោះ ចេះរបៀបចាប់ពស់ ហើយបានទាញយកសត្វល្មូនទាំងពីរក្បាល ចេញ​ពីចានបង្គន់ និងក្នុងធុងទឹក (របស់ចានបង្គន់) ដោយសុវត្ថិភាព។ យុវជន «Elliot Budd» ដែលមាន​ជំនាញ​ខាងគ្រប់គ្រងសួនសត្វ បានរំលឹកករណីនេះ ប្រាប់គេហទំព័រអាមេរិក «Mashable» ថា លោកបាន​ចាប់​ទាញ ដោយដៃទទេ នូវពស់ថ្លាន់ទាំងពីរក្បាល មួយប្រវែង៣ម៉ែត្រ និងមួយទៀត ប្រវែង ២,៤០ម៉ែត្រ ចេញ​ពី​ចាន​បង្គន់​របស់ខ្លួន។

នៅ​លើ​យន្ដហោះ រួមរ័ក្ស​ម្ដងៗ ថ្លៃ​យ៉ាង​តិច​២០០០€!

នៅ​លើ​យន្ដហោះ រួមរ័ក្ស​ម្ដងៗ ថ្លៃ​យ៉ាង​តិច​២០០០€!

ករណីដ៏កម្រមួយ បានកើតមានឡើង នៅក្នុងអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។ នារីបម្រើការ​នៅលើ​យន្ដហោះមួយរូប បានផ្ដល់សេវាកម្មពិសេស នៅលើយន្ដហោះ សម្រាប់អតិថិជនណា ដែលមានចំណង់​ផ្លូវ​ភេទ។ មិនមែនគ្រាន់តែ ជាពេស្យាកម្មធម្មតា នៅលើយន្ដហោះទេ តែជាមុខរបរដ៏កាក់កបមួយ ដែលបង្កឲ្យផ្ទុះ​រឿង​អាស្រូវខ្លាំងឡើង។

ក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបណ្ដេញបុគ្គលិកស្រី បម្រើការលើ​យន្ដហោះ របស់ខ្លួនម្នាក់ភ្លាមៗ បន្ទាប់ពីបានរកឃើញ «ជាក់ស្ដែង» ពីសកម្មភាពរបស់បុគ្គលិកស្រីរូបនេះ នៅក្នុងបង្គន់ កំពុង​ផ្ដល់នូវសេវាកម្ម«ពិសេស»មួយ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ នៅលើពិភពលោក​មិន​មាន។ នេះ​បើ​តាម​របាយការណ៍មួយ របស់សារព័ត៌មានអង់គ្លេស «Daily Mail»។

រួមភេទម្ដងនៅលើយន្ដហោះ ថ្លៃមិនតិចជាង២០០០អ៊ឺរ៉ូ!

ជាមួយនឹងសេវាកម្មពិសេស ដោយលក់ការរួមភេទ ជាមួយអតិថិជននៅលើយន្ដហោះ ស្ត្រីរូបស្រស់​ម្នាក់​នេះ [...]

វេលា... ដែល​ធ្វើ​ឲ្យ​អ្នក​ជ្រមុជ​ទឹក តក់​ស្លុត​ជាង​គេ​ក្នុង​ជីវិត!

ខណៈអ្នកជ្រមុជទឹកមួយរូប កំពុងតែហែលនៅក្នុងទឹកសមុទ្រ ស្រាប់តែត្រីឆ្លាមពីរក្បាល បានផុសខ្លួនឡើង យ៉ាង​តក់ក្រហល់ បង្កភាពភ័យភិតឥតឧបមា។ វីដេអូខាងលើនេះ បង្ហាញថា បុរសអ្នកជ្រមុជទឹក មិនបានត្រៀមបម្រុង ទុកជាមុនថា គ្រោះថ្នាក់ដល់ជីវិតរបៀបនេះ នឹងត្រូវកើតឡើងដូច្នេះឡើយ។

ដូច្នេះ ជម្រើសមានតែមួយទេ គឺត្រូវហែលឡើង ទៅខាងលើទឹកជាបន្ទាន់ ដើម្បីរកមើលកាណូតរបស់ខ្លួន ឲ្យមក​ជួយសង្គ្រោះខ្លួនជាបន្ទាន់។ ជាហេតុការណ៍ ដែលអ្នកជ្រមុជទឹក មិនងាយនឹងបំភ្លេចឡើយ ក្នុងជីវិត... ព្រោះបើ​សូម្បីឡើង លើកាណូតហើយក៏ដោយ ក៏អ្នកជ្រមុជទឹកយើង នៅតែមានអារម្មណ៍«ផ្អើលៗ»ម្ដងម្កាលដែរ៕

នាង​ថត​សកម្មភាព​«ខ្មោច​លង» ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​អៀឡង់

ជិតដល់រដូវកាល «Halloween» ហេតុភេទចម្លែកៗ ក៏ចេះតែកើតមាន ជាបន្តបន្ទាប់ដែរ។ ស្ត្រីជាតិអៀឡង់​មួយ​រូប បានជ្រើសរើសពេលវេលានេះ ដើម្បីបង្ហោះ នៅលើបណ្ដាញសង្គម នូវវីដេអូចំនួនបី ស្ដីពី«ខ្មោចលង​ក្នុង​ផ្ទះ»​នាង ដែលស្ថិតនៅក្រុង ខក (Cork ទីក្រុងទី៣ ភាគខាងត្បូងនៃប្រទេសអៀឡង់)។ ជាទិដ្ឋភាព«ខ្មោចលង»មិន​ធម្មតា ដោយសារតែរបស់បរជាច្រើន នៅក្នុងផ្ទះ ជាពិសេសនៅក្នុងបន្ទប់ធ្វើបាយ របស់នាង បានកម្រើក និង​ហោះ​ចុះ​ឡើងដោយឯកឯង ដ៏គួរឲ្យភ័យខ្លាច។

នាង អាស៊ី ម័រហ្វី (Ashy Murphy) បានបង្ហោះរូបភាព ដែលនាងថតបានទាំងនោះ នៅលើបណ្ដាញសង្គម។ វីដេអូចុងក្រោយ (នៅខាងលើអត្ថបទនេះ) ត្រូវបាននាងដាក់ផ្សាយ នៅថ្ងៃទី២ ខែតុលានេះ [...]

ពស់​ថ្លាន់​យក្ស ដែល​មាន​ទទឹង​ធំ​ជាង​គេ​ក្នុង​លោក

នៅនឹងវីដេអូ ដែលទើបនឹងត្រូវបានយកមកបង្ហោះ កាលពីសប្ដាហ៍មុននេះ គេអាចអានចំណងជើងបានថា៖ «ពស់​ថ្លាន់ ដែលមានទទឺងខ្លួន ធំជាងគេបង្អស់ ក្នុងលោក»។ ពស់ថ្លាន់នេះ បានងាប់ហើយ តែវាត្រូវបានគេដឹក​តាម​រថយន្ដ​ដ៏ធំ ចេញពីតំបន់មួយ នៅក្នុងទ្វីបអាមេកខាងត្បូង។

ពស់ថ្លាន់យក្ស ដែលមានអាយុចាស់វស្សា មានបណ្ដោយវែងជាង ១០ម៉ែត្រ និងទទឹង វែងជាង១ម៉ែត្រ។ បើវា​នៅរស់វិញ តើនរណាម្នាក់ហ៊ានទៅក្បែរ?


ខាងក្រោមនេះ ជាប្រភេទពស់ថ្លាន់យក្ស (ប្រភេទតែមួយនឹងពស់ខាងលើ) រស់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន នៃ​ប្រទេស​ប្រេស៊ីល៖




ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...