Posts in ‘ជុំវិញកំសាន្ដ’ Category

ចម្រៀងកុមារ៖  រៀនភាសាខ្មែរ

ចម្រៀងកុមារ៖ រៀនភាសាខ្មែរ

(លំនាំកម្រងកែវ)

១. ក ខ ស្រៈ អ ស្រះ អា សប្បាយណាស់ណា បានរៀនភាសាខ្មែរ
ពួកយើងមិនប្រហែសទេ មិនទុកពេលទំនេរ កន្លងឥតបានការ ។

២. ក ខ ស្រៈ អាក់ ស្រៈ អា សប្បាយចិន្តា យើងខំរៀនរាល់ថ្ងៃ
ពុកម៉ែលោកបានដឹងកូនថ្លៃ ថាខំរៀនរាល់ថ្ងៃ កូននឹងបានថ្លៃថ្លា ។

៣. យើងរាប់លេខមួយ ពីរ បី ខិតខំឃ្មាតខ្មី ក្បួនបូកដកគុណចែក
ខំរៀនមានន័យរួមចំណែក បង្កើតថ្មីឲ្យប្លែក ល្បីល្បាញជាជាតិខ្មែរ ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា [...]

ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង

ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង

នៅទីក្រុងប៉ារីស ថ្ងៃទី១៤កក្កដាកន្លងទៅនេះ តារាចំរៀងពិភពលោក ដែលជាប់ឈ្មោះជា ស្ដេចចំរៀងប៉ុបស្រី ម៉ាដូណា (Madonna) បានឆ្លើយតបទៅនឹង ការទន្ទឹងរងចាំ ជាយូមកហើយ របស់អ្នកស្រលាញ់ចូលចិត្តតារាចំរៀងនេះ នៅក្នុងពហុ កីឡាដ្ឋាន ដ៏ធំជាងគេ របស់ប្រទេសបារាំង។ ជាព្រឹត្តិការណ៍ទីពីរដែលគេបានរៀបចំឡើង នៅយប់ថ្ងៃបុណ្យជាតិរបស់ បារាំង បន្ទាប់ពីព្រឹត្តិការណទីមួយ ដែលមានការបាញ់កាំជ្រួច ដោយរៀបជាឈុតឆាត នៅតួរអេសហ្វែល។ ជាការសំដែង ដ៏អស្ចារ្យ​មួយ នៅក្រោម ការហ៊ោកញ្ជ្រៀវ និងក្រសែភ្នែក ប្រមាណជា ៨០ ០០០គូរ នៃអ្នកចូលចិត្តស្រលាញ់ ម៉ាដូណា ជាមួយនឹង ប្រធានបទ «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍» ដែលតារាចំរៀងនេះ​ ចង់និយាយទៅកាន់ពិភពលោក អំពីសារ នៃភាពអត់អោន និងការការពារសិទ្ធិមនុស្ស។

ក្នុងការប្រគុំតន្ត្រី ដែលធ្វើរហូតដល់យប់ម៉ោង [...]

ទារកស្លាប់ រកឃើញក្នុងបង្គន់ របស់យន្តហោះ Air France

ទារកស្លាប់ រកឃើញក្នុងបង្គន់ របស់យន្តហោះ Air France

សាកសពទារកមួយ ត្រូវបានគេរកឃើញ នៅក្នុងបន្ទប់ទឹករបស់​យន្ដហោះ អ៊ែរហ្រ្វង់ របស់បារាំង ក្រោយពេលដែល យន្ដហោះនេះ ហោះមកពីរដ្ឋធានី អាប៊ីដហ្សង់ នៃប្រទេសកូដ ឌឺវ័រ​ ហើយបានចុះចតនៅប្រលានរ៉ោស៊ី ឆាលឌឺហ្គោល កាលពីថ្ងៃអាទិត្យទី១៦កក្កដាកន្លងទៅ។


យន្ដហោះរបស់ក្រុមហ៊ុនបារាំងអ៊ែរហ្វ្រង់។

ស្រ្តីអ្នកធ្វើការក្នុងយន្ដហោះម្នាក់ បានចូលទៅត្រួតពិនិត្យក្នុងយន្ដហោះនេះ មុននឹងត្រូវទទួលអ្នកដំណើរជាថ្មី ហើយបាន ចុចគន្លឹះ ចានបង្គន់ តែនាងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមើលទៅបង្គន់នេះ ដូចជាគាំងស្ទះមិនដំណើរការ។ នាងក៏ បានជូនដំណឹងជាបន្ទាន់ ដល់ក្រុមអ្នកជួសជុលបង្គន់ អោយមកធ្វើការត្រួតពិនិត្យ។ គឺក្រុមអ្នកជួសជុលនេះហើយ ​ដែល បានរកឃើញ សាកសពទារក មួយរូប [...]

ចម្រៀងកុមារ៖ មង្គលកុមារខ្មែរ

ចម្រៀងកុមារ៖ មង្គលកុមារខ្មែរ

(លំនាំជាកំណាព្យ បទកាកគតិ)

១. យើងជាកុមារ សប្បាយអស្ចារ្យ បានមកជុំគ្នាលេង
ល្បែងកម្សាន្តខ្មែរ តម្លៃធំធេង យើងជាក្មេងៗ លេងក្នុងពេលរាត្រី ។

២. យើងលេងសប្បាយ យើងសើចក្អាកក្អាយ ឱពេញដែនបូរី
ល្បែងខ្មែរច្រើនមុខ ជាប្រពៃណី សម្បត្តិថ្លាថ្លៃ គួរយើងថែរក្សា ។

៣. យើងលេងបាយខុំ បោះឈូងទាញព្រ័ត្រ និងល្បែងល្បងប្រាជ្ញា
ជិះសេះធាងចេក សែនស្រស់សង្ហា កេរ្តិ៍ពីដូនតា ត្រូវរក្សាឲ្យគង់។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១

ចម្រៀងកុមារ៖ ស្វាគមន៍ទេសចរ

ចម្រៀងកុមារ៖ ស្វាគមន៍ទេសចរ

(ជាកំណាព្យបទ ពាក្យបួន)

១. យើងជាកុមារ ស្វាគមន៍ប្រិយមិត្ត
មកពីឆ្ងាយជិត(២ដង) ជាតិអន្តរជាតិ។
ចូលមកទស្សនា (បន្ទរ) ពុំដែលរវាទ (បន្ទរ)
ប្រាង្គប្រាសាទជាតិ (២ដង) អង្គរល្បាញល្បី។

២. មានអង្គរធំ មានបន្ទាយស្រី
ព្រះវិហារជាញជ័យ (២ដង) មានអង្គរតូច ។
ប្រាសាទនាគព័ន្ធ (បន្ទរ) ល្អគ្មានអ្វីដូច (បន្ទរ)
ចាត់ជាប្រយោជន៍ (២ដង) មត៌កខេមរា ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី ចាន់ធី



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...