ឆ្កែ ដែលឆ្លង អេបូឡា នៅអេស្ប៉ាញ ត្រូវបានចាក់ថ្នាំសម្លាប់
សត្វឆ្កែដ៏អភ័ព ត្រូវបានគេចាក់ថ្នាំសណ្ដំជាដំបូង ដើម្បីឲ្យវាដេក និងជួយបញ្ឈៀសវាពីការឈឺចាប់ មុននឹងចាក់ថ្នាំសម្លាប់។ ការចាក់សម្លាប់នេះ បានធ្វើឡើងនៅល្ងាចថ្ងៃពុធទី៨ ខែតុលា ក្នុងទីសត្វឃាតមួយ ផ្នែកខាងជើងនៃរាជធានី ម៉ាឌ្រីដ រាជាណាចក្រអេស្ប៉ាញ។ ស្វាមីរបស់គ្រូពេទ្យដែលរងគ្រោះឆ្លងមេរោគ អេបូឡា ដែលជាករណីឆ្លងជំងឺនេះដំបូងគេ ក្នុងទ្វីបអ៊ឺរ៉ុប បានធ្វើការតវ៉ាជាសាធារណៈ ជាមួយនឹងក្រុមមនុស្សជាច្រើន ប្រឆាំងនឹងការចាក់ថ្នាំសម្លាប់នេះ។
ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា សត្វឆ្កែអាចផ្ទុកនូវប្រព័ន្ធការពារមេរោគ ប្រឆាំងនឹងមេរោគ អេបូឡា ដែលគេអាចនិយាយបានថា សត្វឆ្កែទាំងនេះកំពុងផ្ទុកមេរោគ អេបូឡា ដោយមិនឲ្យរោគសញ្ញាអ្វីទាំងអស់។ ដូច្នេះ បើវាមានផ្ទុកមេរោគ អេបូឡា នៅលើខ្លួនវា វាអាចធ្វើការចម្លងមកមនុស្ស [...]