អារ៉ាប៊ីសាអូឌីត៖ កូនក្រមុំសន្លប់ក្នុងរោងការ ព្រោះកូនកម្លោះសុំលែងលះ
«អ្នកមិនមែនជានារី ដែលខ្ញុំចង់បានឡើយ ឱ្យខ្ញុំសុំទោស។ ខ្ញុំត្រូវតែលែងលះ ជាមួយនឹងអ្នក។» នេះជាពាក្យដែលបានបន្លឺចេញពីប្រអប់មាត់ របស់បុរសជាតិ អារ៉ាប៊ីសាអូឌីត ម្នាក់ ទៅកាន់កូនក្រមុំរបស់ខ្លួន បន្ទាប់ពីនាងបានលើកស្បៃមុខឡើង ដើម្បីបង្ហាញមុខទៅបុរសនេះ ជាលើកដំបូងក្នុងជីវិតរបស់នាង។
បន្ទាប់ពីបានឮការថ្លែងបដិសេធ របស់បុរសដែលនាងសង្ឃឹមទុកក្នុងបេះដូង ថានឹងក្លាយជាស្វាមីរបស់នាង ចំនៅក្នុងថ្ងៃរៀបការនោះ កូនក្រមុំដ៏កំសត់ បានទ្រាំមិនបាននឹងភាពរន្ធត់ចិត្ត រហូតដួលសន្លប់បាត់ស្មារតី ដោយមិនដឹងខ្លួន។ បើតាមសារព័ត៌មានក្នុងស្រុកមួយ បាននិយាយថា ហេតុការណ៍មិនអាចស្មានដល់ បានធ្វើឲ្យបណ្ដាភ្ញៀវ ដែលមកចូលរួមពិធីមង្គលការរបស់នាង មានអារម្មណ៍ក្ដុកក្ដួលតាម និងបញ្ចេញនូវកាយវិការ [...]