ភ្លេចឆ្កែនៅក្នុងឡានកណ្ដាលថ្ងៃក្ដៅ... ត្រឡប់មកវិញ ហួសពេល!
ហេតុការណ៍ បានទាក់ទាញឲ្យប្រព័ន្ធផ្សព្វផ្សាយ ពាសពេញប្រទេសអេស្ប៉ាញ យកមកចុះផ្សាយ យ៉ាងទ្រហឹងអឺងអាប់ ជាពិសេស បានយកវីដេអូខាងលើនេះ យកទៅផ្សាយបន្តថែមទៀត។ គ្រួសារជាតិបារាំងមួយ បានធ្វើដំណើរទៅចូលរួម ក្នុងអាពាហ៍ពិពាហ៍ របស់មិត្តភ័ក្រ ហើយបានឈប់ចូល ទៅក្នុងហាងលក់គ្រឿង សង្ហារឹមមួយកន្លែង នៅតាមដងផ្លូវ ដើម្បីទិញអំណោយ សម្រាប់ពិធីមង្គលការនោះ។
ប៉ុន្តែរឿងដែលអាណោចអាធម បានកើតឡើង ដែលមិននឹកស្មានដល់។ គ្រួសារដែលមានគ្នាពីរនាក់នេះ បានចូលទៅទិញអំណោយ ដោយប្រើរយៈពេល រហូតដល់ទៅ ៤ម៉ោង និងបានទុក (ឬភ្លេច) ឲ្យសុនខជំទង់មួយក្បាល អាយុ១៤ខែ ដែលជិះមកជាមួយ នៅជាប់ក្នុងរថយន្ដ ចតចោលបិទកញ្ចក់ជិត ទាំងកណ្ដាលថ្ងៃចេស។
ភ្នាក់ងារនគរបាលមួយរូប បានធ្វើអន្តរាគមន៍ នៅពេលនោះ ដោយបានគោះបំបែកកញ្ចក់រថយន្ដ ហើយបានយកទឹក មកចាក់ពីលើ និងបញ្ច្រកចូលមាត់ឆ្កែ។ ដូចនៅក្នុងវីដេអូ គេឃើញមនុស្សជាច្រើននាក់ បានស្រក់ទឹកភ្នែក [...]