វិភាគ៖ មូលហេតុទាំង៥ និងផលប៉ះពាល់ នៃនិទណ្ឌភាពនៅកម្ពុជា
បទល្មើសជាច្រើន ដូចជាឃាតកម្មលើអ្នកនយោបាយ លើអ្នកសារព័ត៌មាន លើប្រធានសហជីព លើចៅក្រម លើតារាចម្រៀង ឬបទ រំលោភសេពសន្ធវះ ... ដែលមកទល់នឹងពេលនេះ មានជនប្រព្រឹត្តិបទល្មើសពិតប្រាកដតិចតួចបំផុត ដែលត្រូវបាន តុលាការ យកមកកាត់ទោស។ មានករណីខ្លះ រហូតមកទល់នឹងថ្ងៃនេះ អាជ្ញាធរនៅមិនទាន់រកជនល្មើសឃើញនៅឡើយ។ ហើយមានករណីខ្លះទៀត គេបែរជាយកជនល្មើសក្លែងក្លាយ យកមកលាបពណ៌អោយគ្នា ក៍មានដែរ។ ទាំងនេះហើយដែលយើងហៅថា «និទណ្ឌភាព»។
«និទណ្ឌភាព» គឺជាភាពដែលអាច ឬងាយគេចពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ នូវរាល់ទង្វើខុសច្បាប់ទាំងឡាយ។ និយាយអោយខ្លី «និទណ្ឌភាព» គឺសំដៅលើ «ភាព»ដែលអ្នកទទួលខុសត្រូវ ជាជនប្រព្រឹត្តិ ទោះបីផ្ទាល់ ឬដោយ ប្រយោលក៍ដោយ រស់នៅក្រៅប្រព័ន្ធច្បាប់ និងមិនទាន់ទទួលការផ្ដន្ទាទោស [...]