Posts in ‘ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ’ Category

នរណា​ជា​ឃាតករ​ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ?

នរណា​ជា​ឃាតករ​ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ?

ភាពអាថ៌កំបាំង នៅតែបន្តមាន... ក្នុងសំនុំរឿងឧក្រិដ្ឋ បាញ់សម្លាប់កណ្ដាលរាជធានី យ៉ាងសហាវព្រៃផ្សៃ ពី​សំណាក់​ខ្មាន់កាំភ្លើងមួយរូប ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ឲ្យដួលស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗ នឹង​កន្លែង​ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។ បុរសអ្នកមានប្រាក់ អាយុ ៥៣ឆ្នាំរូបនេះ បានចុះពីរថយន្ដ​ធុន​ ឡិចស៊ីស របស់​លោក នៅមុខហាងលក់ផ្លែឈើ «ឡោ តិចសេង» ម្តុំ​អាងទឹកអូឡាំពិក ហើយត្រូវបាន​​បុរស​មាឌ​ក្រអាង​ម្នាក់ ដក​កាំភ្លើងឈរជំទែងបាញ់សន្ធាប់ ឲ្យស្លាប់យ៉ាងអាណោចអាធម។

វីដេអូសុវត្ថិភាព ដែលត្រូវបានបង្ហោះផ្សាយ លើបណ្ដាញសង្គម នៅប៉ុន្មានម៉ោងក្រោយឃាតកម្ម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បន្ទាប់​ពី​បានធ្វើសកម្មភាពរួច ខ្មាន់កាំភ្លើង បានលោតឡើង ជិះពីក្រោយម៉ូតូមួយ ដែល​ឈប់​ចាំ​នៅ​ក្បែរ​នោះ មុន​នឹង​បើក​ចេញ​ទៅ ដោយគ្មានភាពស្ទាក់ស្ទើរ​អ្វីទាំងអស់។

នៅជាងមួយសប្ដាហ៍ក្រោយមក ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន [...]

តើ បារ៉ាក់ អូបាម៉ា បាន​បន្សល់​ទុក​អ្វី​ខ្លះ?

តើ បារ៉ាក់ អូបាម៉ា បាន​បន្សល់​ទុក​អ្វី​ខ្លះ?

ការឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ ក្លាយជាប្រធានាធិបតី ដែលពោរពេញដោយមោទនភាព...

១៤៣ឆ្នាំ ក្រោយការទម្លាក់ចោល នូវរបបទាសភាព លោក បារ៉ាក់ ហ៊ូសេន អូបាម៉ា (Barack Hussein Obama) អតីត​សមាជិកព្រឹទ្ធសភាវ័យ ៤៧ឆ្នាំ មកពីរដ្ឋអ៊ីលីណ័រ (Illinois) បានក្លាយជាប្រធាធានាធិបតី ដែល​មានសម្បុរ​ខ្មៅ​មុន​គេ​បង្អស់ នៃសហរដ្ឋអាមេរិក។ ជាមួយនឹងបុគ្គលិកលក្ខណៈ ការនិយាយស្ដី និង​រូបរាង​សង្ហារបស់​លោក លោក បារ៉ាក់ អូបាម៉ា ត្រូវបានមនុស្សរាល់គ្នា រាប់ទាំងគូប្រជែងរបស់លោកផង ទទួល​ស្គាល់​ថា បាន​ដឹកនាំ​សហរដ្ឋអាមេរិក ដោយគ្មាន​ភាព​រកាំ​រកូស ឬរឿង​អាស្រូវ​អ្វីធំដុំ ដូចដែល​ប្រធានាធិបតី​មុនៗ ធ្លាប់បាន​ធ្វើ​នោះ​ទេ។

ភាពល្អូកល្អឺន ដែលលោក អូបាម៉ា មានជាមួយនឹងភរិយា រួមនឹងកូនស្រីទាំងពីរ បានផ្ដល់​រូបភាព​ដ៏ល្អបន្ថែម​ទៀត សម្រាប់​គ្រួសារ​​ប្រធានាធិបតី​មួយ ដែលអ្នកផង​ទាំងឡាយ​​នៅក្នុងលោក តែងសុបិន្ដចង់បាន។

[...]
អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ក្រុម​«ប្រតិកិរិយា»?

អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ក្រុម​«ប្រតិកិរិយា»?

នៅក្នុងសម័យកាល ដែលសម្បូរ​ដោយ​សង្គ្រាម​ចិត្តសាស្ត្រ ឬហៅ​ម្យ៉ាង​ទៀត ថាជា​សង្គ្រាម​«មនោគមន៍​វិជ្ជា» ពាក្យប្លែកៗ មានន័យ​មិនធម្មតា​ជាច្រើន តែងត្រូវ​បាន​យក​មកប្រើ ដើម្បីសម្គាល់ ឬហៅក្រុមបដិបក្ខរបស់ខ្លួន ជាពិសេស ដើម្បីជាឃ្លាដូចៗគ្នាមួយ សម្រាប់ឲ្យបរិវា អ្នកហែហមទាំងឡាយ យក​ទៅ​សូត្របន្ទរ​តាម។ នៅ​ក្នុង​សម័យ​កុម្មុយនីស​​ប្រល័យ​ពូជសាសន៍ មានពាក្យច្រើនណាស់ ដែលបានចេញមក ពីកម្មាភិបាលខ្មែរក្រហម ដូច​ជា​ពាក្យ «ខ្មាំង​ប្រឆាំង​បដិវត្ត ឬប្រឆាំងអង្គការ» «ខ្មាំងបង្កប់ CIA ឬ KGB» បូករួមនិងពាក្យស្លោក ដាច់​ណាត់​ដ៏​ច្រើន​ដទៃទៀត។

លុះមកដល់​សម័យ​កុម្មុយនីសបែបថ្មី ដែលដាក់ឈ្មោះខ្លួនឯង ថាជារបប «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ក្រោយឆ្នាំ១៩៧៩ ទាហាន​និង​កម្មាភិបាល​ខ្មែរ​ក្រហម​​រត់​ចោល​ជួរ​​ជា​ច្រើននាក់ ដែលត្រូវបានបន្តុប ឲ្យ​ឡើង​ធ្វើ​ជាមេដឹកនាំ នៅក្នុងរបបថ្មីនេះ ក៏បានប្រើប្រាស់ពាក្យសល់ ពីរបបខ្មែរក្រហមខ្លះ [...]

កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»

កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»

រូបថតប៉ុន្មានសន្លឹក ដ៏រន្ធត់ និងព្រឺព្រួច នៅនឹងកន្លែងតែមួយ តែខុសឆ្នាំគ្នា ត្រូវបានបង្ហោះ នៅ​លើ​គេហទំព័រ​ផ្លូវការ នៃ​គម្រោងឃ្លាំមើលពិភពលោក (The Earth Observatory) របស់អង្គការណាសា (Nasa) ដែល​ជា​ស្ថាប័ន​វិទ្យាសាស្ត្រ​មួយ របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃម្សិលម៉ិញ។ ក្នុងចំណោមនោះ មានរូបថតពីរ​សន្លឹក ដែល​គេអាចស្គាល់បាន ថាជាការចាប់រូបភាព ពីប្រព័ន្ធផ្កាយរណប របស់អង្គការវិទ្យាសាស្ត្រមួយនេះ ពីលើខេត្តកម្ពុជា ចំនួន៥ គឺខេត្ត​កំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ជាពិសេសបានបង្ហាញ ពីតំបន់ព្រៃឈើ មួយផ្នែកធំ នៅក្នុងខេត្តកំពង់ធំ ជាប់​នឹងខេត្តកំពង់ចាម។

រូបថតពីរសន្លឹក បានដាក់ទន្ទឹមគ្នា (មួយសន្លឹក ថតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ និងមួយសន្លឹកទៀត ថត​នៅ​ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៥) [...]

ឈ្មោះ​ប្រទេស និង​រដ្ឋធានី នៅ​ជុំវិញ​ពិភពលោក ជា​ភាសា​ខ្មែរ

ឈ្មោះ​ប្រទេស និង​រដ្ឋធានី នៅ​ជុំវិញ​ពិភពលោក ជា​ភាសា​ខ្មែរ

បើមើលតាមបញ្ជី ដែលចេញផ្សាយ តាំងពីឆ្នាំ២០១១នោះមក និងតាមអ្វី ដែលជាការនិយាយ និងការសរសេរ របស់អ្នកនិពន្ធខ្មែរមួយចំនួននោះ ការកំណត់​របស់ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិត​ក្រោម​ឱវាទ​ទីស្ដីការគណៈរដ្ឋមន្ត្រី) ក្នុងការសរសេរ និងហៅប្រទេស និងរដ្ឋធានី នៃបណ្ដាប្រជាជាតិនានា នៅ​លើ​ពិភពលោកនេះ មានលក្ខណៈជាបណ្ដោះអាសន្ន និងគ្រាន់តែដើម្បីឲ្យការសរសេរ មានការឯកភាពគ្នា​ប៉ុណ្ណោះ។ បណ្ដា​​អ្នក​​ស្នេហា​​អក្សរសាស្ត្រខ្មែរ បានគិតថា ការបោះពុម្ភផ្សាយ នូវវចនានុក្រមថ្មីមួយ សម្រាប់​ពាក្យ​ខ្មែរ (ជា​ពិសេស​​ពាក្យ​ថ្មីៗ) និងភាសាខ្មែរ ពិតជាមានភាពចាំបាច់ ជាជាង​បញ្ជី​ប៉ុន្មាន​សន្លឹក ដែលមាន​លក្ខណៈ​បែកខ្ញែក​​ដូច្នេះ។

យ៉ាងណា ក៏បញ្ជីផ្សាយ​របស់គណៈកម្មការជាតិ ម្ដងមួយៗនេះ មានភាពប្រសើរជាងអត់។ ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ សូមលើកយកបញ្ជីឈ្មោះប្រទេស និងរដ្ឋធានី មកផ្សាយទាំងស្រុង ដូចតទៅ៖

អានពិស្ដារ

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...