សាំស្ស៊ង «ហ្គាឡាក់ស៊ី ណូត៣» ជាទូរស័ព្ទដៃលឿនជាងគេបំផុត
ទូរស័ព្ទដៃវៃឆ្លាត សាំស្ស៊ង «ហ្គាឡាក់ស៊ី ណូត៣» (Samsung Galaxy Note 3) ដែលក្រុមហ៊ុនទើបតែប្រកាសចេញ កាលពីដើមខែកញ្ញានេះ ជាទូរស័ព្ទដៃដែលមានល្បឿនដំណើរលឿនជាងគេបំផុត នៅក្នុងចំណោមទូរស័ព្ទដៃវៃឆ្លាតស៊េរីថ្មីៗ គ្រប់ក្រុមហ៊ុនទាំងអស់ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ (Android)។ នេះបើតាមការធ្វើតេស្តនៅ បិនម៉ាក (Benchmark)។
សាំស្ស៊ង «ហ្គាឡាក់ស៊ី ណូត៣» ទូរស័ព្ទដែលលឿនជាងគេ។ (រូបថត androidmarket.cz)
«ហ្គាឡាក់ស៊ី ណូត៣» មានអេក្រង់ធំជាងគេបង្អស់ ក្នុងចំណោមស៊េរី «ហ្គាឡាកស៊ី» មុនៗ ដែលមានទំហំរហូតដល់ ៥.៧អ៊ីញ ខណៈដែល «ណូត២» (Note II) មានទំហំ ៥.៥អ៊ីញ និង «ណូត» ដំបូងគេមានទំហំ ៥.៣អ៊ីញ។
ម៉ាស៊ីនរបស់វា ប្រភេទ ស្ន័បដ្រាហ្គន៨០០ ឃ្វាដខរក្រែត៤០០ (Snapdragon 800 quad-core Krait 400) [...]