ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីតាមដានស្រមោលយន្ដហោះ (vdo)
គេរកគិតមិនយល់ថា ហេតុអ្វីក៏យន្ដហោះ ប៊ូអីង (Boeing 777) មួយទាំងមូល ដែលមានបណ្ដោយដល់ទៅ ជិត១០០ម៉ែត្រ (ប្រវែងពិត ពី៦៣ ទៅ៧៤ម៉ែត្រ) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាត់ខ្លួនទៅ ដោយមិនបានទុក ស្លាកស្នាមអ្វីសោះអញ្ចឹង? នេះហើយជាចំងល់ របស់បណ្ដាលអ្នកស្រាវជ្រាវ ខាងសុវត្ថិភាពអាកាសចរណ៍ នានាក្នុងពិភពលោក ហើយខិតខំធ្វើយ៉ាងណា ដើម្បីរកឲ្យបាននូវដំណោះស្រាយដ៏ប្រសើរមួយ។
ក្រុមហ៊ុន ស៊ីតា (Sita) ដែលជំនាញខាងការផ្គត់ផ្គង់ និងបំពាក់ ផ្នែកបច្ចេកវិទ្យា បានចេញផ្សាយនៅសប្ដាហ៍មុន ពីប្រព័ន្ធចាប់រលក របស់យន្ដហោះ មួយប្រភេទ ដែលអាចតាមដាមយន្ដហោះ នៅរៀងរាល់១៥នាទីម្ដង។ ប្រព័ន្ធនេះ មានឈ្មោះហៅថា៖ AIRCOM® FlightTracker។
តាមពិតទៅ ប្រព័ន្ធនេះ មិនមានអ្វីត្រូវមកបំពាក់បន្ថែម ឲ្យតួយន្ដហោះ នោះទេ ព្រោះវាបានប្រើប្រាស់ សម្ភារៈដែលមានរួចជាស្រេច នៅក្នុងយន្ដហោះ។ ប៉ុន្តែផ្ទុយទៅវិញ ប្រព័ន្ធ AIRCOM® [...]