Posts in ‘កីឡាគ្រប់ប្រភេទ’ Category

ផាគីអៅ បាន​​វះ​កាត់​​ស្មារ​​របស់​​ខ្លួន ដោយ​​ជោគ​​ជ័យ

ផាគីអៅ បាន​​វះ​កាត់​​ស្មារ​​របស់​​ខ្លួន ដោយ​​ជោគ​​ជ័យ

បើតាមស្ថានីយទូរទស្សន៍ «ABS-CB News» បានឲ្យដឹងថា ការវះកាត់ដែលធ្វើ នៅក្នុងមន្ទីរពេទ្យក្រុង ឡូសអេនជឺឡេស បានប្រព្រឹត្តិទៅ អស់រយៈពេល២ម៉ោង ហើយបានធ្វើឲ្យកីឡាករ ពន្យាពេល ក្នុងការត្រឡប់ទៅមាតុប្រទេសវិញ ដែល​ត្រូវ​បាន​គ្រោង សម្រាប់ថ្ងៃសុក្រស្អែក។ របួសនៅត្រង់ស្មារនេះ បានរើឡើងខ្លាំង នៅពេលដែលកីឡាករជាតិហ្វីលីពីន បាន​ប្រកួត​ជាមួយ ម៉ាយ​វេដ័រ បានដល់ទឹកទី៣ កាលពីយប់ថ្ងៃសៅរ៍ ទី២ ខែឧសភាពកន្លងមកនេះ ហើយដែលជាមូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​កីឡាករ ផាគីអៅ មិនអាចវ៉ៃចេញ ឲ្យបានច្រើន និងមានប្រសិទ្ធិភាព។

របួសនៅត្រង់ស្មារនេះ បានកើតឡើង ក្នុងពេលហ្វឹកហាត់ កាលពីបីសប្ដាហ៍ មុននការប្រកួត។ ប៉ុន្តែរឿងហេតុនេះ មិនមាន​នរណាដឹងទេ រហូតដល់ប៉ុន្មានម៉ោងមុន ការប្រកួត កីឡាករហ្វីលីពីន បានសុំទៅ គណកម្មការរៀបចំការប្រកួត ហៅជា​ភាសា​អង់គ្លេសថា Nevada Athletic Commission ដើម្បីចាក់ថ្នាំបំបាត់ការឈឺចាប់។ ប៉ុន្តែនៅពេលនោះ [...]

សង្ខេប​ប្រដាល់​ប្រចាំ​សតវត្សន៍​ឡើង​វិញ ដោយ​រូបភាព... ចំអក

សង្ខេប​ប្រដាល់​ប្រចាំ​សតវត្សន៍​ឡើង​វិញ ដោយ​រូបភាព... ចំអក

ការប្រកួត«ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ (Manny Pacquiao) និងកីឡាករអាមេរិក ផ្លាយ ម៉ាយវេដ័រ (Floyd Mayweather) បានបញ្ចប់ទៅ ដោយធ្វើឲ្យមនុស្សជាច្រើន បានខកចិត្ត។ នៅលើបណ្ដាញសង្គម រូបភាព​ជាច្រើន ត្រូវបានបង្ហោះ ដើម្បីប្រៀបធៀប កីឡាករទាំងពីរ ទៅនឹងករណីគួរឲ្យចង់សើច និងខ្លះទៀត បានចំអកយ៉ាងជូរចត់ ទៅកីឡាករអាមេរិក។

សូមទស្សនារូបភាពទាំងនោះ ដូចតទៅ៖

អាមេរិកាំង​២នាក់​ប្ដឹង ផាគីអៅ ទៅ​តុលាការ ទារ​«៥លាន»​ដុល្លា

អាមេរិកាំង​២នាក់​ប្ដឹង ផាគីអៅ ទៅ​តុលាការ ទារ​«៥លាន»​ដុល្លា

ការប្រកួត«ប្រដាល់ប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ បានបង្ក​ឲ្យ​មានការខកចិត្ត ទៅដល់អ្នកតាមដាន វិស័យកីឡាប្រដាល់នេះ ជាច្រើននាក់។ ពីក្នុងចំណោមនោះ មានមនុស្សមួយចំនួន បានសម្រេចចិត្ត ទៅឆ្ងាយជាងអ្វី ដែលគ្រាន់តែជាការតាមដាន។ ពលរដ្ឋអាមេរិកាំងពីររូប បានដាក់ពាក្យបណ្ដឹង នៅថ្ងៃ​អង្គារទី៥ ខែឧសភា ប្ដឹងទៅតុលាការ ទាមទារ ៥លានដុល្លា ពីកីឡាករហ្វីលីពី ផាគីអៅ ក្នុងបទចោទប្រកាន់កីឡាកររូបនេះ ថាបានលាក់របួសស្មាររបស់ខ្លួន នៅមុខជំនួបប្រកួត កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។

ប៉ុន្តែពាក្យបណ្ដឹង ដែលដាក់នៅក្នុង តុលាការក្រុង ឡាស វេហ្គាស នេះ មិនបានប្ដឹងតែកីឡាករតែម្នាក់នោះទេ តែបានប្ដឹង​អ្នកចាត់ការទូទៅ របស់កីឡាករ លោក ម៉ៃឃើល កូន្ស៍ (Michael Koncz) ក្រុមហ៊ុនរៀបចំប្រកួតប្រដាល់ឈ្មោះ ថប រ៉េន (Top Rank) ដែលរួមបញ្ចូលមេដឹកនាំ របស់ក្រុមហ៊ុន មានលោក បប់ អេរាម (Bob Arum) និងលោក ថដ [...]

ផាកហ្គីអៅ អាច​ជាប់​ពន្ធនាគារ នៅ​អាមេរិក!

ផាកហ្គីអៅ អាច​ជាប់​ពន្ធនាគារ នៅ​អាមេរិក!

នៅសហរដ្ឋអាមេរិក គេមិនត្រូវយកប្រព័ន្ធយុត្តិធម៌ របស់ប្រទេសនេះ មកលេងសើចនោះទេ ជាពិសេសជា​មួយពាក្យ​«មុសា» ដែលបានធ្វើឡើង ក្នុងគោលបំណងដ៏ខ្មៅកខ្វក់ ចង់បង្វិលព្រឹត្តិការណ៍ មានលក្ខណៈ«ផ្លូវការ»ណាមួយ។ ហើយ​ក៏​ដោយ​សារ តែពាក្យ«កុហក» ដែលបានធ្វើបន្ទាប់ពី «ការប្រកួតប្រចាំសតវត្ស» កាលពីចុងសប្ដាហ៍មុន ទល់នឹង ផ្លយ ម៉ាយវេដ័រ កីឡាករ​ប្រដាល់មិនដែលចាញ់ របស់អាមេរិកនោះ ទើបកីឡាករជាតិហ្វីលីពីន ម៉ានី ផាកហ្គីអៅ អាចនឹងជាប់​ទោស ពី១ទៅ​៤ឆ្នាំ ក្នុងពន្ធនាគារ និងត្រូវបង់ពិន័យជាប្រាក់ ប្រមាណជា ៥០០០ដុល្លា នោះថែមទៀត។ នេះបើតាម​សារព័ត៌មាន​អង់គ្លេស «The Telegraph» ដែលបានរាយការណ៍ ពីករណីនេះ កាលពីប៉ុន្មានម៉ោងមុខ។

ជាការពិត កីឡាករប្រដាល់ ផាកហ្គីអៅ មានរបួសនៅត្រង់ស្មារ នៅក្នុងអំឡុងកាលកន្លងមក។ ប៉ុន្តែបន្ទាប់ពីការប្រកួត បាន​មួយថ្ងៃ កីឡាក បានថ្លែងអះអាងថា ការឈឺចុកចាប់ នៅលត្រង់ស្មារខាងស្ដាំនេះ បានរើឡើងចាប់ពីទឹកទី៣ [...]

ស្ត្រី​កំពូល​ថ្វី​ជើង​វៀតណាម​ ទាត់​បាល់​ពី​ចំហៀង​ ចូល​ទី​ទាំង​ពីរ​គ្រាប់

មិនមែនកីឡាករបាល់ទាត់ រ៉ូណាល់ដូ (Ronaldo) ឬម៉េស៊ី (Messi) ទេ ដែលជាទាត់បាល់ពិន័យ ពីចំហៀង ហើយដាក់​បញ្ចូល​ទី ដោយគ្មានកីឡាករជួយបន្ថែម បែបនេះ តែគឺជាយុវតីមួយរូប ជនជាតិវៀតណាម នៅក្នុងការប្រកួត បាល់​ទាត់​ស្ត្រីអាយុ១៩ឆ្នាំ ដណ្ដើមជើងឯកអាស៊ី ឆ្នាំ២០១៥ រវាងក្រុមបាល់ទាត់វៀតណាម និងក្រុមបាល់ម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែឧសភានេះ។

នៅក្នុងការប្រកួតនោះ ក្រុមស្ត្រីវ័យ១៩ឆ្នាំ របស់វៀតណាម បានរកបានពិន្ទុឈ្នះ ក្រុមម៉ាឡេស៊ី ដល់ទៅ៧គ្រាប់ ទល់នឹង​សូន្យ។ ហើយនាង ង្វៀនធី ទូយ៉េ យ៉ង់ (Nguyen Thi Tuyet Dung) ជាអ្នករកគ្រាប់ឲ្យក្រុមរបស់នាង បានបីគ្រាប់។ ពីក្នុង​នោះ ពីរគ្រាប់ នាងរកបាន ដោយទាត់ដោយផ្ទាល់ ពីស្លាបចំហៀង បញ្ចូលទី ដោយគ្មាននរណាប៉ះ ឬជួយបន្ថែមឡើយ។

គ្រាប់បាល់ពីចំហៀង ទាំងពីរគ្រាប់ ត្រូវបាននាងទាត់ ម្ដងពីឆ្វេង ម្ដងពីស្តាំ ដោយប្រើជើងម្ខាងម្នាក់ ដូចគ្នា។ បានសេចក្ដីថា យុវតីអាយុ១៩ឆ្នាំរូបនេះ ចេះប្រើជើងទាំងពីរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...