បាល់ទាត់ពិភពលោក៖ ម៉ារ៉ុករកគ្រាប់បាល់ឲ្យជ័យជំនះទៅអៀរ៉ង់
ជាគ្រាប់បាល់ របស់កីឡាករ «Aziz Bouhaddouz» ខ្សែការពារ របស់ក្រុម ម៉ារ៉ុក ដែលប្រើក្បាលរុញ ដើម្បីបញ្ឈៀសបាល់ ពីជើងខ្សែប្រយុទ្ធក្រុម អៀរ៉ង់ តែបែរជាចូលទៅក្នុងទីខ្លួនឯង បង្កើតជ័យជំនះ (០-១) និង៣ពិន្ទុ ឲ្យក្រុមអៀរ៉ង់ នៅក្នុងពូល B ទៅវិញ។ ហើយគ្រាប់បាល់នេះទៀតសោធ រកបាននៅចុងបញ្ចប់ (៩០+៥នាទី) នៃការប្រកួតជម្រុះ រវាងក្រុមទាំងពីរ ក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
បើមើលពីសាច់បាល់វិញ តាមពិតទៅ ក្រុមម៉ារ៉ុក បានគ្របដណ្ដប់ ទៅលើសាច់បាល់ សឹងតែពេញមួយប្រកួត និងមានឱកាសច្រើន ក្នុងការរកគ្រាប់បាល់ ខណៈក្រុម អៀរ៉ង់ ឯណោះវិញ ត្រូវធ្វើយ៉ាងណា ដើម្បីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកនេះ ឲ្យបានយូរបំផុត។ ហើយទៅចុងបញ្ចប់ គឺជាអ្វី ដែលក្រុម អៀរ៉ង់ បានសង្ឃឹម ដោយរកបានបីពិន្ទុ ពីកំហុសរបស់ខ្សែការពារ ម៉ារ៉ុក។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ម៉ារ៉ុក និងក្រុម អៀរ៉ង់៖
- ដោយ: មនោរម្យ.អាំងហ្វូ
- June 16, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- បាល់ទាត់, អត្ថបទមានវីដេអូ, គ្រប់អត្ថបទជាខេមរភាសា, កីឡាគ្រប់ប្រភេទ
បាល់ទាត់ពិភពលោក៖ អ៊ុយរ៉ូហ្គាយយកឈ្នះអេហ្ស៊ីពនៅចុងម៉ោង
អាចនិយាយបានថា ជាក្រុមខ្លាំង ទល់នឹងក្រុមខ្លាំង នៅក្នុងពូល A នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ។ ក្រុមទាំងសងខាង មានឱកាសវាយបក និងទាត់បញ្ចូលទី តែរៀងៗខ្លួន តែខ្សែការពារ និងកីឡាករចាំទី នៃក្រុមនីមួយៗ សុទ្ធតែមានថ្វីជើង និងថ្វីដៃ ក្នុងការទប់គ្រាប់បាល់ បានទាំងអស់។
ប៉ុន្តែនៅនាទីទី ៩០ គេអាចនិយាយថា ក្រុមអេហ្សីពបានធ្លាក់ជើង និងធ្វេសប្រហែស តែបន្តិចប៉ុណ្ណោះ តែគ្រប់គ្រាន់ដើម្បីឲ្យកីឡាករ «Jose Maria Gimenez» របស់ក្រុម អ៊ុយរ៉ូហ្គាល ប្រើក្បាលរុញបាល់ បញ្ចូលទីរបស់ក្រុម អេហ្សីព បន្ទាប់ពីទទួលបាល់ ពីស្លាបខាងស្ដាំ។ នៅសល់ប៉ុន្មាននាទីទៀត រួមទាំងការបន្ថែមម៉ោងផង ក្រុម អេហ្ស៊ីព ខំប្រឹងវាយសម្រុក ដើម្បីរកគ្រាប់បាល់ស្មើពិន្ទុវិញ តែពិបាកបន្តិច ជាពិសេសនៅចំពោះ ការចុះមកការពារសឹងតែទាំងអស់ ពីសំណាក់ក្រុម អ៊ុយរ៉ូហ្គាយ។
» វីដេអូសង្ខេប នៃការប្រកួត អេហ្សីព-អ៊ុយរ៉ូហ្គាយ៖
- ដោយ: មនោរម្យ.អាំងហ្វូ
- June 15, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- បាល់ទាត់, អត្ថបទមានវីដេអូ, គ្រប់អត្ថបទជាខេមរភាសា, កីឡាគ្រប់ប្រភេទ
បាល់ទាត់ពិភពលោក៖ រ៉ូស្ស៊ីបើកឆាកលត់អារ៉ាប៊ីសាអ៊ូឌីត ៥-០
ក្រុមជម្រើសជាតិរ៉ូស្ស៊ី បានយកឱកាស នៃការប្រកួតបើកឆាក ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅក្នុងប្រទេសខ្លួននេះ ដោយលត់ក្រុមអារ៉ាប៊ីសាអ៊ូឌីត ក្នុងពិន្ទុ៥-០។ តាមពិតទៅ អ្នកតាមដានបាល់ទាត់ មានការបារម្ភណាស់ ចំពោះក្រុមបាល់ទាត់រ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ ដោយសារនៅមុន ចូលមកប្រកួតផ្លូវការ នៅថ្ងៃនេះ ក្រុមជម្រើសជាតិរ៉ូស្ស៊ី បានទាត់ចាញ់ ដល់ទៅ៧ប្រកួតជាប់ៗគ្នា។
ប៉ុន្តែការបារម្ភ បានរលាយបាត់ នៅពេលដែលក្រុមរ៉ូស្ស៊ី បានរកគ្រាប់បាល់ទីមួយ តាំងពីនាទីទី ១១ ដោយកីឡាករ «Gazinskiy»។ ខាងក្រោមនេះ ជាការសង្ខេប នៃការប្រកួតរវាងក្រុម រ៉ូស្ស៊ី និងក្រុម អារ៉ាប៊ីសាអ៊ូឌីត ក្នុងថ្ងៃទីមួយ៖
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237720
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20708
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25872
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9417
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»