Posts in ‘កីឡាគ្រប់ប្រភេទ’ Category

បាល់ទាត់ពិភពលោក៖ អ៊ុយរូហ្គាយ​យក​បាន​លេខ១ ដោយ​ឲ្យ​មេរៀន​រ៉ុស្ស៊ី ៣-០

បាល់ទាត់ពិភពលោក៖ អ៊ុយរូហ្គាយ​យក​បាន​លេខ១ ដោយ​ឲ្យ​មេរៀន​រ៉ុស្ស៊ី ៣-០

បន្ទាប់ពីបានប្រកួតឈ្នះ លើក្រុម អារ៉ាប៊ី សាអ៊ូឌីត និងក្រុម អេហ្ស៊ីព ដោយគ្រាប់បាល់ដ៏ច្រើនរួច (០-៥, ១-៣) ក្រុមជម្រើសជាតិ រ៉ុស្ស៊ី បានដួលបះជើងនៅរសៀលនេះ ដោយត្រូវប៉ះ​ ក្នុងការប្រកួតជុំចុងក្រោយ នៃវគ្គជម្រុះតាមពូល ជាមួយក្រុម អ៊ុយរូហ្គាយ ដែលសម្បូរដោយកំពូលកីឡាករល្បីៗ មកពីក្រុមបាល់ទាត់អាជីពធំៗ នៅអ៊ឺរ៉ុបខាងលិច។ ក្រុម រ៉ុស្ស៊ី បានចាញ់ក្រុម អ៊ុយរូហ្គាយ ០-៣ ហើយខ្សែការពាររ៉ុស្ស៊ី​ម្នាក់ ត្រូវបានអាជ្ញាកណ្ដាល​បណ្ដេញចេញ (កាត់លឿងពីរដង) នៅនាទីទី ៣៦ ថែមទៀត។ 

គ្រាប់បាល់ទាំងបី របស់ក្រុម អ៊ុយរូហ្គាយ រកបាននៅនាទីទី ១០ ដោយបាល់ពិន័យពីចំងាយ ទាត់ដោយកីឡាករ ល្វី ស្វារ៉េស (Luis Suarez) - នៅនាទីទី ២៦ ដែលជាគ្រាប់បាល់ ទាត់ចូលទីខ្លួនឯង ដោយកីឡាកររ៉ុស្ស៊ី «Denis Cheryshev» និងនៅនាទីទី ៩០ ដោយកីឡាករ អេឌីសុន កាវ៉ានី (Edison Cavani)។

» វីដេអូសង្ខេប នៃការប្រកួតជុំចុងក្រោយ រវាងក្រុម អ៊ុយរូហ្គាយ និងក្រុម [...]

បាល់ទាត់​ពិភពលោក៖ អង់គ្លេស​ដើរ​កំសាន្ដ ៦-១ ពេល​ជួប​ប៉ាណាម៉ា

បាល់ទាត់​ពិភពលោក៖ អង់គ្លេស​ដើរ​កំសាន្ដ ៦-១ ពេល​ជួប​ប៉ាណាម៉ា

យ៉ាងណា ក៏ការប្រកួតជុំចុងក្រោយ រវាងក្រុម អង់គ្លេស និងក្រុម ប៊ែលហ្សិក មានសារៈសំខាន់ណាស់ ដើម្បីដណ្ដើមយក​ចំណាត់ថ្នាក់ លេខមួយ នៅក្នុងពូល G ខណៈការប្រកួតជុំចុងក្រោយ រវាងក្រុម ប៉ាណាម៉ា និងក្រុម ទូនីស៊ី មានលក្ខណៈជាការស្ដាកិត្តិយស និងជាការស្វែងរកបទពិសោធន៍ សម្រាប់បាល់ទាត់ពិភពលោក លើកក្រោយៗទៀត។

សូមបញ្ជាក់ដែរថា ក្រុមជម្រើសជាតិ ប៉ាណាម៉ា ទើបបានឡើងមកព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ជាលើកដំបូងរបស់ខ្លួន នៅក្នុងឆ្នាំនេះប៉ុណ្ណោះ បើរាប់ពីឆ្នាំ ១៩៣៧ ដែលសហព័ន្ធបាល់ទាត់ប៉ាណាម៉ា ត្រូវបានបង្កើតឡើង។ ក្រុមជម្រើសជាតិ របស់ប្រទេស ក្នុងទ្វីបអាមេរិក​ខាង​ត្បូង​មួយនេះ មានចំណាត់ថ្នាក់ លេខ៥៥ នៅក្នុងបញ្ជីប្រចាំឆ្នាំ របស់សហព័ន្ធបាល់ទាត់ពិភពលោក ហ្វីហ្វា (Fifa)។

ប៉ុន្តែការចូលរួមលើកដំបូង របស់ក្រុម ប៉ាណាម៉ា មកក្នុងព្រឹត្តិការណ៍ពិភពលោក មានរយៈពេលត្រឹមតែមួយវគ្គជម្រុះ នៅក្នុងពូលប៉ុណ្ណោះ បន្ទាប់ពីក្រុម [...]

បាល់ទាត់​ពិភពលោក៖ ម៉ិចស៊ិច​ជិត​ឡើង​វគ្គ​បន្ទាប់​ពី​យក​ឈ្នះ​កូរ៉េ

បាល់ទាត់​ពិភពលោក៖ ម៉ិចស៊ិច​ជិត​ឡើង​វគ្គ​បន្ទាប់​ពី​យក​ឈ្នះ​កូរ៉េ

គ្រាប់បាល់ទីមួយ របស់ក្រុម ម៉ិចសិក ជាបាល់ពិន័យ ១១ម៉ែត្រ ទាត់ដោយកីឡាករ «Carlos Vela» នៅនាទីទី ២៦។ អាជ្ញាកណ្ដាល បានផ្លុំកញ្ចែរពិន័យក្រុម កូរ៉េខាងត្បូង បន្ទាប់ពីខ្សែការពារកូរ៉េ កីឡាករ «Hyun-soo Jang» បានផ្ដួលខ្លួនទប់បាល់ តែដៃកីឡាកររូបនេះ មិនបានផ្ដួលទៅជាមួយទេ បណ្ដាលឲ្យប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។

រីឯគ្រាប់បាល់ទីពីរ រកបានដោយកីឡាករ «Javier Hernández» ហៅ «Chicharito» នៅនាទីទី ៦៦ ដោយទទួលការបញ្ជូនបាល់យ៉ាងប្រពៃ ឡើងមកលើ ដោយកីឡាករ «Hirving Lozano»។

សម្រាប់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង វិញ បានប្រឹងប្រែងវាយលុក ទៅលើក្រុម ម៉ិចសិក ជាច្រើនដង។ ប៉ុន្តែកង្វះប្រសិទ្ធិភាព នៅក្នុងការទាត់បញ្ចូលទី ពីសំណាក់ខ្សែប្រយុទ្ធកូរ៉េ មិនបានហុចផ្លែផ្កា សម្រាប់ក្រុមបាល់ទាត់ មកទ្វីបអាស៊ីខាងកើត រកគ្រាប់បាល់ ដើម្បីតថ្លៃសំបុត្រឆ្លងវគ្គ ឡើងទៅទាត់នៅវគ្គខាងលើនោះឡើយ។ បណ្ដាអ្នកគាំទ្រ [...]

បាល់ទាត់​ពិភពលោក៖ អាល្លឺម៉ង់ បន្ត​ជីវិត​បន្ទាប់​ពី​យក​ឈ្នះ ស៊ុយអែដ

បាល់ទាត់​ពិភពលោក៖ អាល្លឺម៉ង់ បន្ត​ជីវិត​បន្ទាប់​ពី​យក​ឈ្នះ ស៊ុយអែដ

អាល្លឺម៉ង់ ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ នៅបន្តជីវិតនៅក្នុងបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ បន្ទាប់ពីបានយកជ័យជំនះ ២-១ នៅនាទីចុងក្រោយបំផុត នៃការប្រកួតជុំទី២ ជាមួយនឹងក្រុម ស៊ុយអែដ។ ប៉ុន្តែនៅពាក់កណ្ដាលម៉ោងដំបូង ក្រុមអាល្លឺម៉ង់ និងអ្នកគាំទ្ររបស់ខ្លួន បានរងការភ័យភិតមិនស្ទើទេ ដោយសារគ្រាប់បាល់មួយគ្រាប់ របស់ក្រុម ស៊ុយអែដ នៅនាទីទី ៣២ ដោយកីឡាករ «Ola TOIVONEN» និងជាពិសេស ក្រុម អាល្លឺម៉ង់ ត្រូវឆ្លងកាត់ខ្សែការពារ ដ៏ខ្លាំងក្លារបស់ក្រុម ស៊ុយអែដ។

នៅពេលត្រឡប់ មកក្នុងពាក់កណ្ដាលទីពីរ ក្រុម អាល្លឺម៉ង់ បានផ្លាស់ប្ដូរកីឡាករ និងក្រឡាទាត់ ដែលបានបង្ហាញ ពីកម្លាំងបាល់ខ្លាំងជាងមុន និងរកគ្រាប់បាល់ស្មើ​បានភ្លាម នៅនាទីទី៤៨ ពោលគឺបន្ទាប់ ពីចាប់ផ្ដើម​ប្រកួតឡើងវិញ ទើបតែបាន៣នាទីប៉ុណ្ណោះ។ គ្រាប់បាល់នេះ រកបានដោយកីឡាករ «Ola TOIVONEN»។ ការវាយសម្រុកអាល្លឺម៉ង់ នៅតែបន្តធ្វើទៅមុខ ខណៈក្រុម ស៊ុយអែដ [...]

បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក ឆ្លង​វគ្គ​ដោយ​លត់ ទូនីស៊ី ៥-២

បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក ឆ្លង​វគ្គ​ដោយ​លត់ ទូនីស៊ី ៥-២

គ្រាប់បាល់ រកបានជាបន្តបន្ទាប់ ដូចគ្រាប់ភ្លៀង ពីក្រុមបាល់ទាត់ទាំងសងខាង។ ក្រុម ប៊ែលហ្សិក បានលត់ក្រុម ទូនីស៊ី ដោយគ្រាប់បាល់ ៥-២ នៅក្នុងការប្រកួតមួយ ដែលកីឡាករ របស់ក្រុម បីសាចក្រហម បានគ្របដណ្ដប់ទាំងស្រុង ទៅលើការប្រកួត ដែលផ្ទុយពីក្រុម ទូនីស៊ី ដែលបានធ្វើប្រតិកម្មតបវិញ ក្នុងកម្រិតតិចតួចប៉ុណ្ណោះ។

ចាប់ផ្ដើមការប្រកួត ជុំទីពីរនេះភ្លាម ក្រុមប៊ែលហ្សិក រកបានមួយគ្រាប់ភ្លាម ដោយគ្រាប់បាល់ពិន័យ ១១ម៉ែត្រ នៅនាទីទី៦ ទាត់បញ្ចូលដោយកីឡាករ អេដេន ហាហ្សារ (Eden HAZARD - ទាត់នៅក្រុម​ឆែលស៊ី)។ នៅ១០នាទីក្រោយមក ក្រុមបីសាចក្រហមដដែល រកបានមួយគ្រាប់ទៀត រកបានដោយកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku - ទាត់នៅក្រុម មេនឆេស្ទ័រ យូណាយធីត) ដែលរកបានគ្រាប់បាល់ទី៣ បន្ថែម​ឲ្យក្រុមខ្លួន នៅនាទីទី ៤៥+៣ មួយទៀត នៅមុនបញ្ចប់​ពាក់កណ្ដាលម៉ោងដំបូង។ 

ត្រឡប់ចូលមកពាក់កណ្ដាលម៉ោងទី២ ក្រុម ប៊ែលហ្សិក រកបានពីរគ្រាប់ទៀត៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...