អាយ៉ៃឆ្លងឆ្លើយព្រហ្មម៉ាញ របស់ហង្សមាស រងការបរិហាថា«រើសអើង»
ជនពិការកម្ពុជា អំពាវនាវសុំឲ្យបញ្ឈប់ការចាក់ផ្សាយឈុតអាយ៉ៃមួយក្នុងទូរទស្សន៍ ហង្សមាស និយាយត្រាប់តាមអ្នកនិយាយមិនច្បាស់ ដែលបង្ហាញនូវការរើសអើងរបស់ជនពិការ និងប៉ះពាល់ដល់អារម្មណ៍ពួកគាត់។
លោក ព្រហ្ម ម៉ាញ ក្នុងឈុតអាយ៉ៃឆ្លងឆ្លើយមួយ។ (រូបថតផ្ដិតពីវីដេអូ)
រើសអើង - អង្គការជនពិការកម្ពុជា (អពក) ក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី២០ មីនា បានសម្តែងនូវការមិនសប្បាយចិត្ត ចំពោះការសម្តែងអាយ៉ៃឆ្លើយឆ្លងរបស់លោក ព្រហ្ម ម៉ាញ ក្នុងឈុតមួយចាក់ផ្សាយ ជាស្ពតពាណិជ្ជកម្មរបស់ផលិតកម្មហង្សមាស លើកញ្ចក់ទូរទស្សន៍ហង្សមាស ដែលនិយាយយកត្រាប់តាមអ្នកនិយាយមិនច្បាស់។ អង្គការនេះ បានស្នើឲ្យទូរទស្សន៍ដកឈុតនេះចេញវិញ និង ស្នើមិនឲ្យប្រព័ន្ធផ្សព្វផ្សាយនានា [...]