Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​ព័ទ្ធ​ក្រុង ដោយ​រដ្ឋាភិបាល​កម្ពុជា

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​ព័ទ្ធ​ក្រុង ដោយ​រដ្ឋាភិបាល​កម្ពុជា

ភ្នំពេញ៖ ប្រតិកម្មប្រឆាំងនឹងការដាក់ពង្រាយកងទ័ព រួមនឹងសម្ភារៈសឹកធុនធ្ងន់ផង ក្រោមមូលហេតុដើម្បី​ពង្រឹកសន្តិសុខ​ជាតិ និងសុវត្ថិភាពសង្គម របស់រដ្ឋាភិបាលចាំផ្ទះ បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះរួមមានមន្ត្រីសង្គមស៊ីវិល និងមន្ត្រី​បក្ស​ប្រឆាំងផង។ ពីសហរដ្ឋអាមេរិក ទីកន្លែងដែលលោកកំពុងបំពេញបេសកកម្មនោះ លោកសម រង្សី បានអំពាវនាវឲ្យ​រដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ នូវអំពើនេះ ខណៈដែលអន្តរជាតិនានា បានសម្ដែងការព្រួយបារម្ភ។


ក្បួនម៉ូតូរបស់កងកម្លាំងអាវុធហត្ថ ដែលបានចូលទៅដល់ក្នុងវត្តអារាមមួយ នៅភ្នំពេញ។ (រូបថត AFP)

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងបំពេញបេសកម្មនៅសហរដ្ឋអាមេរិក [...]

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ទំនងជាមិនអាចបង្កើតទៅ​រួចនោះទេ នេះបើយោងលើការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

លោក ទេព នីថា បានបញ្ជាក់អះអាង ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាថ្មីឡើងវិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣​នេះថា៖ «គណៈកម្មការចម្រុះមិនអាចង្កើតបានទេ ព្រោះការទាមសមាសភាព ក្នុងគណៈកម្មការចម្រុះនៅក្រៅ​សមត្ថកិច្ច​របស់ គ.ជ.ប»។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា គ.ជ.ប បានព្យាយាមជម្រុញ ការបង្កើតគណៈកម្មការចម្រុះនេះ ចំនួនពីរលើកមកហើយ តែមិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា ដូចច្នេះ គ.ជ.ប [...]

ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

ភ្នំពេញៈ ក្រុមការងារកម្ពុជាដើម្បីសន្តិភាព បានសរសេរលិខិតចំហរមួយ ទៅអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យ​អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញចំពោះប្រទេសចិន ដែលបានផ្តល់អាវុធមកកម្ពុជា នៅគ្រាដែលកម្ពុជា​កំពុងជាប់​គាំងនយោបាយ ក្រោយការបោះឆ្នោត។


ផ្លាកផ្សាយបង្ហាញ ពីប្រទេសកម្ពុជាលែងត្រូវការកាំភ្លើងទៀតហើយ។ (រូបថត MONOROOM.info)

លិខិតចំហររបស់ក្រុមការងារកម្ពុជាដើម្បីសន្តិភាព កាលពីថ្ងៃចន្ទបានផ្ញើរទៅអង្គការសហប្រជាជាតិ ដោយបាន​លើក​ឡើង​ថា ប្រហែលពីរសប្តាហ៏កន្លងមកនេះ ប្រទេសចិនបានផ្តល់កាំភ្លើងដៃចំនួន ១០០០ដើម និងគ្រាប់កាំភ្លើងចំនួន ៥០០០០​គ្រាប់ ឲ្យអគ្គស្នងការនគរបាលជាតិ តាមរយៈរដ្ឋាភិបាលកម្ពុជា។ លិខិតនោះបានលើកឡើងទៀតថា ៖ «ទង្វើនេះ គឺមិន​ត្រឹមត្រូវនិងមិនអាចទទួលយកបាន [...]

ចល័តទ័ព៖ ស ខេង ថា​ដើម្បី​សន្តិសុខ​ជាតិ ខណៈ​កឹម សុខា ថា​រដ្ឋាភិបាល​​«ទាល់​ច្រក»

ចល័តទ័ព៖ ស ខេង ថា​ដើម្បី​សន្តិសុខ​ជាតិ ខណៈ​កឹម សុខា ថា​រដ្ឋាភិបាល​​«ទាល់​ច្រក»

ភ្នំពេញ៖ ពាក្យសម្ដីឆ្លើយឆ្លងគ្នា តាមបណ្ដាញផ្សព្វផ្សាយ នៃមេដឹកនាំនយោបាយ ទាក់ទងនឹងការចល័តទ័ព​មកកាន់​រាជធានីភ្នំពេញ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាទូទៅ ជាពិសេសអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា។ រដ្ឋាភិបាលតែង​តែការពារខ្លួនថា ជាការចល័តទ័ពដើម្បីសុវត្ថិភាពសង្គម និងសន្តិសុខជាតិ ខណៈដែលគណបក្ស​សង្គ្រោះជាតិ ចាត់ទុកថា​នេះជាការគម្រាមមួយ និងទាមទារឲ្យរដ្ឋាភិបាល«ចាំផ្ទះ» បញ្ឈប់នូវសកម្មភាពនេះជា​បន្ទាន់។


រថពាសដែក ដែលត្រូវបានគេ យកមកពង្រាយ នៅជុំវិញច្រកចូលសំខាន់ៗនៃរាជធានីភ្នំពេញ។ (រូបថត siv channa)

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសិទកាសែតកាលពីព្រឹកថ្ងៃទី១២ខែសីហា បានលើកមក​និយាយថា ការចល័តទ័ព ការគំរាមកំហែងគ្រប់រូបភាព [...]

អ្នក​ភូមិ​បឹងកក់​ជម្រុញ​តុលាការ​កំពូល​ជំនុំ​ជម្រះ​ករណី យ៉ោម បុប្ផា

អ្នក​ភូមិ​បឹងកក់​ជម្រុញ​តុលាការ​កំពូល​ជំនុំ​ជម្រះ​ករណី យ៉ោម បុប្ផា

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ អ្នកភូមិបឹងកក់ប្រមាណជាជិតមួយរយនាក់ បានធ្វើការប្រមូលផ្តុំគ្នា នៅមុខ​តុលាការកំពូល ដោយស្រែកទាមទារតវ៉ាឲ្យតុលាការជាន់ខ្ពស់នេះ ធ្វើការជំនុំជម្រះក្តីករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យបាន​ឆាប់។


ការតវ៉ារបស់អ្នកភូមិបឹងកក់ នៅមុខតុលាការកំពូល ថ្ងៃទី១២ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកំឡុងពេលតវ៉ា ថាអ្នកភូមិបឹងកក់ បាន​ដាក់ញ្ញត្តិទៅតុលាការកំពូលតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងគោលបំណងពន្លឿន តុលាការ ដោះស្រាយ​ករណី​នេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអ្នកភូមបឹងកក់មិនទាន់ឃើញមានការឆ្លើយតប ឬក៏មានចំណាត់ការណាមួយ ពីភាគីតុលាការកំពូលនៅឡើយទេ ហេតុដូចនេះក្រុមអ្នកភូមិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...