អគ្គនាយកដ្ឋានពន្ធនាគារ មិនអនុញ្ញាតឲ្យអាត់ ធន់ សួរសុខទុក្ខ វន់ ពៅ
បើទោះជាប្រតិភូសហភាពការងារកម្ពុជា របស់លោក អាត់ ធន់ បានធ្វើដំណើរដល់ពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាមហើយក៏ដោយ ក៏មន្រ្តីអនុរក្សពន្ធនាគារ ដោយមានបទបញ្ជា ពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្រេចមិនអនុញ្ញាតឲ្យលោក អាត់ ធន់ និងសហការីចូលសួរសុខទុក្ខលោក វន់ ពៅ នោះដែរ តែបានអនុញ្ញាតឲ្យភរិយា និងមេធាវីរបស់លោក វន់ ពៅ ចូលជួប។

ពន្ធនាគារត្រពាំងថ្លុង ជិតព្រំដែនវៀតណាម មើលពីលើប្រព័ន្ធផ្កាយរណបរបស់ហ្គូហ្គ័ល។
សិទ្ធិមនុស្ស - ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានថ្លែប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ តាមរយៈទូរសព្ទពីខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះថា៖ «យើង និងសហជីពបានមកដល់ពន្ធធនាគារ តែគេមិនឲ្យពួកយើងចូល [...]



