Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក ដល់កម្មករដែលទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារថា កម្មករ គួរយល់អំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វិបត្តិការងារ - ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ នេះ លោក ហ៊ុន សែន បានព្រមានថា កម្មករមិនត្រូវយកការទាមទារប្រាក់ឈ្នួល ទៅពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ។ ហើយការទាមទារដំឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ក៏អាចបណ្តាលឲ្យកម្មករក្នុងវិស័យផ្សេងៗទៀត តវ៉ាឡើង​ប្រាក់ឈ្នួលផងដែរ ខណៈការទាមទារហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។

ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺស្របពេលដែល [...]

ស្ថានទូត​វៀតណាម «មិន»​​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល

ស្ថានទូត​វៀតណាម «មិន»​​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល

ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបន្តរក្សាគោលជំហររបស់ខ្លួនដដែល នោះគឺការបដិសេធមិនទទួលយកញត្តិ របស់ក្រុមអង្គការសង្គមស៊ីវិលដែលបានដាក់ ក្នុងបំណងឲ្យរដ្ឋាភិបាលវៀតណាម ជួយជំរុញការគោរពសិទ្ធិមនុស្ស និងដោះលែងជន២៣នាក់ ដែលត្រូវបានអាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជាឃុំខ្លួន។


ទង់ជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សិទ្ធិ - ជាថ្មីម្តងទៀតតំណាងក្រុមអង្គការសង្គមស៊ីវិលជាង១០០ នៅថ្ងៃទី១០ ខែកុម្ភៈ នេះបានបន្តយកញត្តិទៅដាក់​នៅស្ថានទូតវៀតណាម ដើម្បីស្នើឲ្យប្រទេសវៀតណាម ជម្រុញរដ្ឋាភិបាលកម្ពុជា ឲ្យលើកលែងទោស និងដោះ​លែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ ទាំង២៣នាក់។ តែស្ថានទូតនៃប្រទេសកុំមុយនីស្តមួយនេះ មិនបានចាត់មន្រ្តី​ស្ថានទូតណាម្នាក់ឲ្យចេញមកទទួលញត្តិនោះទេ [...]

អ្នក​តវ៉ា​បន្ត​ដាក់​ញត្តិ​​ឲ្យ​ដោះ​លែង ខណៈ​ជន​២១​នាក់​ធ្វើ​កូដកម្ម​អត់​បាយ

អ្នក​តវ៉ា​បន្ត​ដាក់​ញត្តិ​​ឲ្យ​ដោះ​លែង ខណៈ​ជន​២១​នាក់​ធ្វើ​កូដកម្ម​អត់​បាយ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ សម្ព័ន្ធសហជីពកម្មករ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី រួម​ទាំងព្រះសង្ឃបានបន្តនាំគ្នាជួបជុំដើម្បីដាក់ញ្ញតិ តាមស្ថានទូតបរទេសនិងក្រសួងមន្ទីរនានាទៀត ដើម្បី​ទាមទារឲ្យ​ដោះលែង​ជនសង្ស័យទាំង២១នាក់។


ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិ - នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សម្ព័ន្ធសហជីពកម្មករ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស និង​សកម្មជនដីធ្លី បានជួបជុំគ្នាជាថ្មីទៀតនៅព្រះអង្គដងកើរ មុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ព្រមទាំងដាក់ញត្តិ​តាមស្ថានទូតបរទេស និងក្រសួងរដ្ឋាភិបាល [...]

តំណាង UN នឹង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង ជន​២៣​នាក់

តំណាង UN នឹង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង ជន​២៣​នាក់

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំដោយសន្តិវិធី លោក ម៉ៃណា គីអៃ (Maina Kiai) បានអះអាងថា លោករកវិធីយ៉ាងណាដើម្បីដាក់សម្ពាធ អោយរដ្ឋាភិបាលដោះលែង ជនជាប់សង្ស័យទាំង២៣នាក់។


លោក ម៉ៃណា គីអៃ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំ​ដោយ​សន្តិវិធី។ (រូបថត freeassembly.net)

សិទ្ធិមនុស្ស - នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសហគមន៍បឹងកក់ អ្នក​រាយការណ៍​ពិសេសអង្គការ​សហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី លោក ម៉ៃណា គីអៃ(Maina Kiai) បានថ្លែងថា «ខ្ញុំមានការ​បារម្ភមែនទែន ចំពោះការចាប់ខ្លួនអ្នកទាំង២៣នាក់។ ចំពោះខ្ញុំក៏ដូចជាផ្នែកផ្សេងទៀតនៅ UN [...]

តេជគុណ លួន សូវាត៖ ចោរ​លួច​ព្រះ​សារីរិកធាតុ អាច​ជា​ចោរ​សិប្បនិមិត្ត

តេជគុណ លួន សូវាត៖ ចោរ​លួច​ព្រះ​សារីរិកធាតុ អាច​ជា​ចោរ​សិប្បនិមិត្ត

«ការរកឃើញនូវព្រះសារីរិកធាតុដែលបានបាត់នេះ អាត្មាយល់ឃើញថា វាមិនទាន់គួឲ្យជឿជាក់ និងទុកចិត្តទាំង​ស្រុងនៅឡើយទេ។ (…) ព្រោះរបស់ដែលបាត់ទៅ ប្រៀបដូចលុយកាក់មាសប្រាក់ ដែលនៅក្នុងខ្លួន នៅក្នុងផ្ទះ បើ​បាត់ទៅហើយពិបាកនឹងរកឃើញមកវិញណាស់។» នេះជាការលើកឡើងរបស់ ព្រះតេជគុណ លួន សូវ៉ាត ម្ចាស់​ពាន​រង្វាន់សម្រាប់បុគ្គលក្លាហានក្នុងការការពារ និងលើកកំពស់សិទិ្ធមនុស្សពីប្រទេសស្វីស។


ព្រះតេជគុណ លួន សូវ៉ាត ក្នុងកិច្ចសម្ភាសថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សន្តិសុខសង្គម - ព្រះតេជគុណ លួន សូវ៉ាត មានសង្ឃដីកាថា «យើងគិតមើល ព្រះសារីរិកធាតុវត្ថុដ៏មានតម្លៃ មាសពេជ្រ ព្រះកោដ្ឋ​ដែលកសាងដោយសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនៈកោដ្ឋ) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...