Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ពុង ឈីវ កេក ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ទី​៩ នៃ គ.ជ.ប ថ្មី

ពុង ឈីវ កេក ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ទី​៩ នៃ គ.ជ.ប ថ្មី

សមាជិកទី៩ គ.ជ.ប - ព័ត៌មានជាផ្លូវការ ពីមន្រ្តីច្បាប់ជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិលោក រស់ សួរ បាន​លើក​ឡើងថា នាព្រឹកថ្ងៃទី២៨ ខែកក្កដា នេះថ្នាក់ដឹកនាំកំពូលៗទាំងពីរ បានទំនាក់ទំនងជាមួយលោកស្រី ពុង ឈីវ កេក សុំចូលរួមជាសមាជិកទី៩នៃ គ.ជ.ប។ លោកបន្តថា លោកស្រីមិនទាន់ឆ្លើយតបភ្លាមៗនោះទេ ដោយសុំពេលបីម៉ោង​ពិចារណា និងប្រជុំជាមួយក្រុមការងារ នៃអង្គការលីកាដូរបស់លោកស្រីសិន។

សូមរំលឹកដែរថា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ នៅវិមានរដ្ឋសភា លោក ហ៊ុន សែន និងលោក សម រង្ស៊ី មាន​ជំនួបក្រៅផ្លួវការមួយ ដោយពិភាក្សាស្វែងរកសមាជិកទី៩ របស់គ.ជ.ប។ ពាក់ព័ន្ធនឹងបញ្ហាសមាជិកទី៩ គ.ជ.ប នេះ លោក ហ៊ុន សែន ក៏ដូចជាលោក សម រង្ស៊ី នៅចំពោះមុខអ្នកសារព័ត៌មាន បានបង្ហាញនូវឆន្ទៈក្នុងការជ្រើសរើស បេក្ខភាពទី៩ របស់ គ.ជ.ប ដែលចេញពីអង្គការសង្គមស៊ីវិល។

ឯលោកស្រី ពុង ឈីវ កេក វិញ [...]

ហ៊ុន សែន ព្រមាន​អ្នក​សារព័ត៌មាន​វីអូអេ កុំ​សួរ​សំនួរ​ដដែលៗ (vdo)

ហ៊ុន សែន ព្រមាន​អ្នក​សារព័ត៌មាន​វីអូអេ កុំ​សួរ​សំនួរ​ដដែលៗ (vdo)

លោក ហ៊ុន សែន ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មាន នៅរដ្ឋសភាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានព្រមានយ៉ាង​ចាស់ដៃ ដោយផ្ទាល់នៅចំពោះមុខ ទៅកាន់អ្នកសារព័ត៌មាននៃវិទ្យុសម្លេងសហរដ្ឋអាមេរិក ដែលបានសាកសួរសំនួរ​ទៅលោក។ លោក ហ៊ុន សែន បានប្រាប់ឲ្យអ្នកសារព័ត៌មានរូបនោះ «កុំសួរសំនួរដដែលៗ»។


លោក ហ៊ុន សែន នៅរដ្ឋសភាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ព័ត៌មាន - បន្ទាប់ពីបានបញ្ចប់ការផ្តល់សុពលភាព ទៅឲ្យលោក សម រង្ស៊ី ក្លាយជាតំណាងរាស្ត្រជាប់ឆ្នោតនោះមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែណ បានចេញមកថ្លែងនៅចំពោះអ្នកកាសែត ជាច្រើននាក់ ពាក់ព័ន្ធនឹងបេក្ខភាពម្នាក់ មកពីស្ថាប័នឯករាជ្យ ដើម្បីចូលជាសមាជិក គ.ជ.ប ទី៩នោះថា លោកបានជួបពិភាក្សាមួយលោក [...]

សម រង្ស៊ី៖ ប្រឆាំង​តាម​ផ្លូវ​ច្បាប់​ មាន​ប្រសិទ្ធភាព​ជាង​គេ

សម រង្ស៊ី៖ ប្រឆាំង​តាម​ផ្លូវ​ច្បាប់​ មាន​ប្រសិទ្ធភាព​ជាង​គេ

ដើម្បីលួងលោម ការអាក់អន់ស្រពន់ចិត្ តរបស់អ្នកគាំទ្រ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាង​ថា ការប្រឆាំងតាមបែបអហិង្សា និងផ្លូវច្បាប់មានប្រសិទ្ធិភាពជាងអ្វីទាំងអស់ ដែលអាចនឹងនាំឲ្យគណបក្សង្រ្គោះជាតិ ឈានទៅដឹកនាំប្រទេស នៅពេលខាងមុខ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

នយោបាយ - ការដើរចុះតាមផ្លូវ ដើម្បីធ្វើការតវ៉ាឲ្យមានយុត្តិធម៌ និងការផ្លាស់ប្តូរនៅកម្ពុជា មិនមែនជាជម្រើស ដ៏​មានប្រសិទ្ធភាពនោះទេ។ តែប្រការសំខាន់ជាងនេះ គឺការកំណែទម្រង់ស្ថាប័នសំខាន់ៗ ពិសេសគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យមានភាពឯករាជ្យពិតប្រាកដដើម្បីបើកផ្លូវ ឲ្យប្រជាពលរដ្ឋមានលទ្ធភាព​ពេញ​លេញ [...]

នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នាយកសាលាឯកជនមួយរូប ត្រូវបានមនុស្សបួននាក់ ក្នុងឯកសណ្ឋានស៊ីវិល និងយោធាបានជិះរថយន្តឯកជន ចុះ​ចាប់​ខ្លួន«មនុស្ស» តាមទីសាធារណៈ ដោយគ្រាន់តែមាន«ដីកាចូលខ្លួន»របស់តុលាការ។


វិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ វេលាម៉ោងប្រមាណជាង ៩ មានរថយន្តរ៉េវហ្វ័រ (Rav4) ពណ៌​ក្រហម ពាក់ស្លាកលេខ ​ភ្នំពេញ ពីរអ​-៣៦០៨ (2R-3608) បានទៅឈប់មុខវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិមួយ ក្នុងសង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ។ បន្ទាប់មក មនុស្សបួននាក់ ក្នុងសំលៀកបំពាក់ស៊ីវិលបីនាក់ និងឯកសណ្ឋាន​យោធាម្នាក់ បានចុះពី​រថយន្ដនេះ [...]

លើក​ពេល​«ស្បថ» ខណៈ សម រង្ស៊ី ក្លាយ​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត

លើក​ពេល​«ស្បថ» ខណៈ សម រង្ស៊ី ក្លាយ​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត

លោក សម រង្ស៊ី បានក្លាយជាបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តខេត្តកំពង់ចាម ជាផ្លូវការ ក្រោមការផ្តល់សុពលភាព ដោយ​រដ្ឋសភាជាតិ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - កិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋសភា ត្រូវបានកើតឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ នៅ​វិមានរដ្ឋសភា។ លោក ហេង សំរិន ប្រធានរដ្ឋសភា បានកោះប្រជុំបន្ទាន់នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែល​មាន​សមាសភាព​​១២ រូប ដើម្បីផ្តល់សុពលភាពជូន លោក សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្ស​សង្គ្រោះជាតិ មណ្ឌលកំពង់ចាម។

ការផ្តល់«សុពលភាព»ភ្លាមៗនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...