កម្មកររោងចក្រ ស៊ីងតាយ ស្វែងរកដំណោះស្រាយពីក្រសួងការងារ
រោងចក្រ ស៊ីងតាយ (Xine Tai) ដែលមានទីតាំងក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មិនបានទទួលយកតាមសំណូមពរ និងដោះស្រាយបញ្ហាវិវាទការងារជូនកម្មករទេ បន្ទាប់ពីពួកគេបានធ្វើបាតុកម្ម នៅមុខរោងចក្រ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤កន្លងមកនេះទេ។
ក្នុងពេលចូលរួមធ្វើបាតុកម្មនាថ្ងៃទី២២ ខែតុលា មុខក្រសួងការងារនេះ កម្មការិនីម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងប្រាប់ទស្សវដ្តីមនោរម្យ.អាំងហ្វូ ថា ភាពស្ងៀមស្ងាត់របស់ថៅកែរោងចក្រ បានបង្ខំឲ្យពួកគាត់សម្រេចចិត្តប្រមូលគ្នា ដើម្បីដង្ហែក្បួនមកដាក់ញត្ដិ នៅក្រសួងការងារ ទាមទារស្វែងរកដំណោះស្រាយ និងល័ក្ខខ័ណ្ឌការងារសម្រាប់កម្មករ។
កញ្ញាបានបន្តថា ចំណុចដែលពួកគាត់ធ្វើការទាមទានោះ មានដូចជា សោយហ៊ុយថ្លៃធ្វើដំណើរ, លុយបាយបន្ថែមម៉ោងធ្វើការពេលល្ងាច, ផ្តល់លុយបាយថ្ងៃត្រង់ [...]