កម្ពុជាគ្រោងឲ្យមានការសិក្សាពីការរួមភេទ ផ្សាយតាមបណ្ដាញសង្គម
គម្រោងនេះ ត្រូវបានរៀបចំឡើង ដោយការិយាល័យអប់រំតាមបច្ចេកវិទ្យា របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយនឹងត្រៀមផ្ដល់ទៅឲ្យយុវជនកម្ពុជា នូវព័ត៌មានអប់រំសំខាន់ៗទាំងឡាយ ដែលទាក់ទងនឹងការរួមភេទ និងជម្ងឺដែលឆ្លងតាមរយៈការរួមភេទ។ មន្ត្រីមួយរូបរបស់ការិយាល័យនោះ លោក គត់ សូវាណូ បានថ្លែងប្រាប់សារព័ត៌មាន Levif.be របស់ប្រទេសប៊ែលហ្សិកថា៖ «រហូតមកដល់ពេលនេះ យើងបានបាញ់មុខព្រួញ ទៅរកក្រុមយុវជន ដែលមានការប្រឈមខ្លាំង ដូចជា"អ្នកប្រកបរបរខាងផ្លូវភេទ" និងយុវជនទូទៅ»។
គម្រោង ដែលនឹងចាប់ផ្ដើមអនុវត្តន៍នៅក្នុងសាលារៀន ចំនួន២៤នេះ នឹងប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយពីដំណឹងអប់រំ ទាក់ទងនឹងជម្ងឺដែលឆ្លងតាមរយៈការរួមភេទ។ តាមមធ្យោបាយនេះ យុវជនកម្ពុជាភាគច្រើន ដែលចូលចិត្តប្រើប្រាស់បណ្ដាញសង្គមស្រាប់ [...]