ហ៊ុន សែន៖ ផ្តល់អាសនៈក្រមឲ្យ សម រង្ស៊ី ស្មើនាយករដ្ឋមន្ត្រី ដើម្បីពង្រីកវប្បធម៌សន្ទនា
«អតុល្យភាព១២យ៉ាង» នៅកម្ពុជា ដែលលើកឡើងដោយលោក ហ៊ុន សែន ត្រូវបានលោក សម រង្ស៊ី គាំទ្រ។ បន្ថែមពីលើនេះ លោក សម រង្ស៊ី បានស្នើឲ្យបញ្ចូលអតុល្យភាព ចំនួនពីរទៀត នោះគឺ គម្លាតរវាងអ្នកមាននិងអ្នកក្រ ទៅលើបញ្ហាទ្រព្យសម្បត្តិ និងគម្លាតរវាងធនធានធម្មជាតិ និងការធ្វើអាជីវកម្មលើធនធានធម្មជាតិ។ នេះការលើកឡើង របស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៤នេះ ដោយលោកបានចាត់ទុកការឆ្លើយឆ្លងគ្នានេះ ថាជា«វប្បធម៌នៃការសន្ទនា ដើម្បីកសាងប្រទេសជាតិ»។
ផ្ដើមចេញពីគោលការណ៍នេះ ទើបលោក ហ៊ុន សែន បាននិយាយថា ការផ្ដល់អសនៈក្រម ទៅក្រុមតំណាងរាស្ត្រភាគតិច ឲ្យមានប្រធានម្នាក់មានថានៈស្មើ នាយករដ្ឋមន្ត្រីនោះ បានសេចក្ដីថា [...]