ថោង សារ៉ាត់ បញ្ចេញវីដេអូទីពីរ បន្ទាប់ពីមេធាវីខ្លួនផ្ដើមតវ៉ាក្តី
បន្ទាប់ពីបញ្ចេញខ្សែរវីដេអូទីមួយ សុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយរកយុត្តិធម៌សម្រាប់លោក គ្រួសារ និងអង្គរក្សនោះ ក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ លោក ថោង សារ៉ាត់ បានបញ្ចេញនូវខ្សែរវីដេអូទីពីរជាថ្មីទៀត ដោយស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ជួយសើររើរឿងក្តីសម្លាប់លោក អឹង ម៉េងជឺ ឡើងវិញ។
ក្នុងវីដេអីឃ្លីបថ្មី ដែលមានរយៈពេលជាងបួននាទីនេះ លោក ថោង សារ៉ាត់ បានដាក់ការសង្ស័យលើសមត្ថកិច្ច ថាជាអ្នកបញ្ជានោះ និងបានបញ្ជាក់ទៀតថា រឿងទាំងនេះ ដោយសារលោកមានដើមកំណើត ឪពុកម្តាយជាជនជាតិវៀតណាម ទើបធ្វើឲ្យលោក និងគ្រួសារ ងាយនឹងត្រូវគេធ្វើការទំលាក់កំហុសឲ្យ។
លោកបានបន្តថា ឃាត់ករដែលបាញ់សម្លាប់លោក អឹង ម៉េងជឺ ជាមនុស្សដែលមានជំនាញបំផុត ក្នុងការប្រើប្រាស់អវុធ។ លោកឯកភាព ជុំវិញការសង្ស័យរបស់សាធារណៈជន [...]