Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

អគ្គិភ័យឆេះសណ្ឋាគារ​«ឈូក​ទិព្វ»​​ម្សិល​ម៉ិញ ដោយ​សារ​«ទុស្សេ​ខ្សែរ​ភ្លើង»

អគ្គិភ័យឆេះសណ្ឋាគារ​«ឈូក​ទិព្វ»​​ម្សិល​ម៉ិញ ដោយ​សារ​«ទុស្សេ​ខ្សែរ​ភ្លើង»

សណ្ឋាគារ និងភោជនីដ្ឋាន «ឈូកទិព្វ» ត្រូវបានអគ្គីឆាបឆេះ កាលពីម្សិលម៉ិញ នៅជាន់ទី៧។ នៅក្នុងពេលភ្លាមៗ មិន​ទាន់​មានអ្នកណាម្នាក់ អាចបញ្ជាក់ ឬបង្ហាញពីចំនុចសង្ស័យ ទាក់ទងនឹងមូលហេតុ នៃការឆាបឆេះនេះទេ។ រហូត​មក​ដល់​ពេលអគ្គីភ័យ ត្រូវបានពន្លត់១០០ភាគរយ ទើបលោកប្រធានផ្នែកគ្រប់គ្រង នៅទីនោះបានឲ្យដឹងថា មូលហេតុ​ដោយ​សារ «ទុស្សេខ្សែរភ្លើង»។

ប្រធានផ្នែកគ្រប់គ្រង នៃសណ្ឋាគារ និងភោជនីយដ្ឋាន «ឈូកទិព្វ» លោក លី កាំង បានថ្លែងពីមូលហេតុឆេះនេះ នៅ​ក្នុង​សន្និសីទសារព័ត៌មាន កាលពីវេលា ម៉ោង៤ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ថា មកពីបញ្ហាទុស្សេខ្សែរភ្លើង មិនមាន​ហេតុផលផ្សេងនោះទេ។ លោកបានបញ្ជាក់ឲ្យដឹងដែរថា អគ្គិភ័យ មិនបានបង្កការខូចខាត ឲ្យធ្ងន់ធ្ងរប៉ុន្មានឡើយ ព្រោះ​ភ្លើងបានឆាបឆេះ តែសម្លៀកបំពាក់ របស់បុគ្គលិក ដែលស្នាក់នៅជាន់ទី៧ មួយចំនួន ចំណែកឯបន្ទប់សណ្ឋាគារ និង​ភោជនីយដ្ឋាន មិនបានប៉ះពាល់ខ្លាំងនោះទេ។

លោក លី កាំង [...]

ដំណឹង​ថ្មី បើ​ចង់​ចាក់​កន្ទុយ​លេខ... ទៅ​វត្ត​ស្ទឹង​មាន​ជ័យ!

ដំណឹង​ថ្មី បើ​ចង់​ចាក់​កន្ទុយ​លេខ... ទៅ​វត្ត​ស្ទឹង​មាន​ជ័យ!

ប្រភព ពីឧបាសកឧបាសិកា ចំណុះជើងវត្ត បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា វត្ត«ស្ទឹងមានជ័យ» ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងមានប្រព្រឹត្ត អំពើល្បែងស៊ីសង ចាក់កន្ទុយលេខ យ៉ាង​គគ្រឹក​គគ្រេង និងយ៉ាងអនាធិបតេយ្យ។ ល្បែងស៊ីសងនោះ មានបីកន្លែងនៅក្នុងវត្ត ដែលលេងទាំងថ្ងៃទាំងយប់ គឺមួយថ្ងៃ​ពីរ​លើក​ជា​ប្រចាំ ក្នុងនោះ មាន ការចាក់កន្ទុយលេខជាដើម ដែលធ្វើឡើងនៅក្នុង តូបលក់ចាប់ហួយមួយ ក្នុងបរិវេណវត្ត។

ដូនចាស់ ឡឹក សាត ក្នុងវ័យ៦០ឆ្នាំ ដែលធ្លាប់តែងតែទៅប្រតិបត្តិសីល ជារៀងរាល់ថ្ងៃសីល នៅវត្តនេះ បានប្រាប់​ទស្សនាវដ្តី​នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ថា កន្លងមក ធ្លាប់បានលឺពាក្យគេនិយាយ តែមិនជឿ ព្រោះទីនេះ ជាកន្លែង​ប្រតិបត្តិ​ធម៌។ តែពេលធ្វើដំណើរឆ្លងកាត់ ក៏បានឃើញ មានគ្នាជុំៗ ទាំងលោកសង្ឃ ទាំងកូនសិស្ស នាំគ្នាលេងទាំងថ្ងៃ។ លោកយាយ បានឲ្យដឹងទៀតថា មិនមែនតែម្តងទេ ដែលលោកយាយបានឃើញ [...]

អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យថ្មី របស់ គ.ជ.ប បានបញ្ជាក់ថា សមាជិកទាំង៩ កំពុងពិនិត្យលើព្រះរាជក្រិត្យ ក្នុងការ​រៀប​ចំ​រចនាសម្ព័ន្ធរបស់ គ.ជ.ប។ ដោយឡែកសម្រាប់ អគ្គលេខាធិការ និងអគ្គលេខាធិការរង លោកថា នៅមិន​ទាន់​ពិភាក្សា​គ្នា នៅឡើយ។ សម្រាប់លទ្ធផលជាផ្លូវការ គឺការតែងតាំងអ្នកនាំពាក្យប្រចាំ គ.ជ.ប ថ្មីនេះ តែម្តង និងសេចក្តី​ព្រាង​ព្រះ​រាជ​ក្រិត្យ​នៃក្រមខណ្ឌមន្រ្តីរាជការរបស់ គ.ជ.ប។

ការថ្លែងរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាផ្ទៃក្នុង អស់រយៈពេលពីរថ្ងៃមកហើយ សម្រាប់​ស្ថាប័ន គ.ជ.ប ថ្មី ដែលត្រូវបានអង្គព្រះមហាក្សត្រ ផ្តល់សុពលភាព ទៅលើសមាជិកទាំង ៩ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សា ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ និង២២ ខែមេសា ដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប មកពី​គណបក្ស​សង្គ្រោះជាតិ [...]

អង់គ្លេស៖ យុវតី​អ្នក​រាំ​វ័យ​ក្មេង​ម្នាក់ រង​ការ​វាយ​ប្រហារ ទាំង​មិន​ដឹង​រឿង

អង់គ្លេស៖ យុវតី​អ្នក​រាំ​វ័យ​ក្មេង​ម្នាក់ រង​ការ​វាយ​ប្រហារ ទាំង​មិន​ដឹង​រឿង

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន នាងកញ្ញា ក្លេអេ ដ៏ប្រិមប្រិយ បានបើករថយន្ដរបស់នាង វិលត្រឡប់មកផ្ទះ ដូច​តាម​ទម្លាប់។ ប៉ុន្តែហេតុការណ៍មួយបានកើតឡើង ដោយមិននឹកស្មានដល់។ រថយន្ដមួយទៀត នៅខាងមុខនាង បានបង្ខំ​ឲ្យ​នាង ក្លូអេ ត្រូវចាប់ហ្វ្រាំង ឈប់ឡានជាបន្ទាន់ ព្រោះរថយន្ដនោះ បានទុកផ្លូវ ឲ្យអ្នកជិះកង់ម្នាក់។

រំពេចនោះ ទាំងមិនដឹងរឿងហេតុអ្វីសោះ បុរសម្នាក់បានកាន់ដបមួយ ចូលមកវាយកញ្ចក់រថយន្ដ របស់នាង ក្លូអេ មុន​នឹង​ប្រើដបនោះ វាយយ៉ាងដំណំ ទៅលើក្បាល របស់នាង។ មុខមាត់ និងរាងកាយរបស់នាង បានរងរបួសយ់ាងធ្ងន់ធ្ងរ ព្រោះ​អំបែងកញ្ចក់ បានបែកខ្ទាតមកចំ។

អ្នកស្រី អ័លីសុន ក្នេបថុន (Allyson Knapton) ម្ដាយរបស់នាង ក្លូអេ ក្នេបថុន បានថ្លែងទាំងរន្ធត់ចិត្តថា៖ «ពេលនោះ កូន​ខ្ញុំ​មានឈាម ដាបខ្លួន»។

អ្នកម្ដាយរូបនេះ បានថ្លែងទៀតថា៖ «ស្ថានភាពសុខភាពរបស់កូនខ្ញុំ មានសភាពធ្ងន់ធ្ងរគួរសម។ នាងមិនអាចសើច​បាន​ទេ [...]

ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា

ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា

សង្គ្រាមពាក្យសម្ដី បានឈានដល់តុលាការ។ ការបញ្ចេញមតិ ឬការឆ្លើយឆ្លង របស់ក្រុមមួយ ដែលក្រុម​ម្ខាង​ទៀត មិន​​ពេញចិត្ត ត្រូវបានក្រុមនោះ យកតុលាការមកដោះស្រាយ។ នេះជាករណី របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ដឹកនាំដោយលោក ខឹម វាសនា ដែលមិនពេញចិត្ត ទៅនឹងការលើកឡើងរបស់ សាស្ត្រាចារ្យ​មួយ​រូប លោក ស៊ន តារា ដែលមាននិន្នាការស្និត នឹងគណបក្សសង្គ្រោះជាតិ។

លោក ខឹម វាសនា បានសរសេរនៅលើ ជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «LDP បានទាក់ទងនឹងមេធាវី ដើម្បី​ពិភាក្សា​ផ្លូវច្បាប់រួចហើយ LDP សំរេចចិត្តថា នឹងប្តឹងលោក ស៊ន តារា» ហើយ«ប្រមុខ»គណបក្សជួងរូបនេះ បាន​បញ្ជាក់​ទៀតថា ខណៈនេះ លោកនិងគណបក្ស កំពុងតែរៀបចំប្រមូលឯកសារ និងភស្តុតាង ដើម្បីដាក់​ពាក្យ​បណ្តឹង ក្នុងពេលឆាប់ៗ​នេះ។

ការសរសេរអះអាងរបស់លោក ខឹម វាសនា បានធ្វើឡើង អមជាមួយនឹងរូបថត ដែលផ្តិតចេញ ពីជញ្ជាំង​ហ្វេសប៊ុក របស់​លោក ស៊ន តារា បន្ទាប់ពីសាស្ត្រាចារ្យរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...